ABA​ ជា​អ្នក​ឧ​ប​ត្ថ​ម​ធំ​ នៃ​កម្មវិធី​តាំងពិព័រណ៍​ 1Khmer​ B2B​ និង​ B2C

26/Sep/2023

aba suppport 1khmer thumbnail-khaba suppport 1khmer thumbnail-kh
aba suppport 1khmer detail khaba suppport 1khmer detail kh
aba suppport 1khmer detail kh-2aba suppport 1khmer detail kh-2
aba suppport 1khmer detail kh-3aba suppport 1khmer detail kh-3
aba suppport 1khmer detail kh-4aba suppport 1khmer detail kh-4

ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា​1​ បាន​ធ្វើ​ជា​អ្នក​ឧបត្ថម្ភ​ធំ​នៃ​កម្មវិធី​ពិព័រណ៍​ 1Khmer​ B2B​ B2C​។​ កម្មវិធី​ពិព័រណ៍​នេះ​ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​ទី​ 22-24​ ខែកញ្ញា​ ឆ្នាំ​ 2023​ ដោយ​ចូលរួម​គាំទ្រ​ពី​ និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​ (​ន​.​ម​.​ក​.)​ និង​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ (​ផ​មក​)​ ។

​កម្មវិធី​នេះ​ មានការ​ចូលរួម​ពី​ស្ថាប័នរដ្ឋ​ សហគ្រាស​អាជីវកម្ម​ និង​សមាគម​ធុរកិច្ច​នៅ​កម្ពុជា​ ដើម្បី​បង្ហាញ​ពី​ផលិតផល​ និង​សេវាកម្ម​របស់​ក្រុមហ៊ុន​នីមួយៗ​។​ អ្នកចូលរួម​មានឱកាស​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ ជាមួយ​ដៃគូ​អាជីវកម្ម​ និង​ស្វែងរក​ឱកាស​ថ្មីៗ​ សម្រាប់​អាជីវកម្ម​របស់​ខ្លួន​ នៅ​តាម​ស្តង់​តាំងពិព័រណ៍​សរុប​ចំនួន​ 80​ ស្តង់​។​ ​

កម្មវិធី​តាំងពិព័រណ៍​នេះ​ ត្រូវ​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​របស់​ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ឯកឧត្តម​បណ្ឌិត​ វិ​ន​ ភក្តី​ អគ្គនាយករង​ នៃ​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​ (​ន​.​ម​.​ក​.)​ ព្រមទាំង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​ទៀត​។​ ​

នៅ​បញ្ជរ​ ABA​ ក្នុង​ពិព័រណ៍​នោះ​ ក្រុមការងារ​របស់​យើង​បាន​ទទួល​ស្វាគមន៍​ និង​ផ្តល់​ព័ត៌មាន​ ជូន​ដល់​អ្នកចូលរួម​ អំពី​ផលិតផល​ និង​សេវាកម្ម​ផ្សេងៗ​របស់​ធនាគារ​,​ ជួយ​បើក​គណនី​រហ័ស​ជូន​អតិថិជន​ ដែល​សម្រេច​ប្រើប្រាស់​សេវា​ធនាគារ​ ABA​ និង​មានកម្ម​វិធី​លេង​ហ្គេ​ម​យក​រង្វាន់​ជា​ច្រើន​ទៀត​ សម្រាប់​អ្នក​ចូល​មក​ស្ដង់​ ABA​ ផង​ដែរ​។​ ​

ការ​ឧបត្ថម្ភ​គាំទ្រ​របស់​ ABA​ ក្នុង​កម្មវិធី​ពិព័រណ៍​ 1Khmer​ B2B​ B2C​ បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ​ ក្នុង​ការ​គាំទ្រ​ដល់​កំណើន​ និង​ការ​អភិវឌ្ឍ​អេកូ​ស៊ី​ស្ទឹម​នៃ​ធុរកិច្ច​កម្ពុជា​។​ តាម​រយៈ​ការ​ឧបត្ថម្ភ​នេះ​ ធនាគារ​ ABA​ មាន​គោលបំណង​បង្កើន​ទំនាក់ទំនង​ប្រកបដោយ​អត្ថន័យ​ រវាង​បណ្ដា​អាជីវកម្ម​នានា​ ព្រមទាំង​បង្កើត​ឱកាស​សម្រាប់​វឌ្ឍនភាព​សេដ្ឋកិច្ច​បន្ថែម​ទៀត​។​

“កម្មវិធីតាំងពិព័រណ៍ 1Khmer B2B B2C ជាវេទិកាកសាងបណ្តាញ សម្រាប់សហគមន៍ធុរកិច្ចក្នុងស្រុក និងអន្តរជាតិ។ ការឧបត្ថម្ភរបស់ ABA បង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការផ្តល់ព័ត៌មានស្តីពីសេវាគាំទ្រហិរញ្ញវត្ថុ ដែលមានសម្រាប់សហគ្រាសធុនតូច និងមធ្យម និងសាជីវកម្មធំៗក្នុងប្រទេសជាច្រើន។”

លោក Eric Lim នាយកប្រតិបត្តិនៃក្រុមហ៊ុន Engage Cambodia ដែលជាអ្នករៀបចំកម្មវិធីពិព័រណ៍ មានប្រសាសន៍ថា “យើងខ្ញុំសូមថ្លែងអំណរគុណចំពោះធនាគារ ABA សម្រាប់ការគាំទ្រជាបន្តបន្ទាប់ដល់កម្មវិធីតាំងពិព័រណ៍នេះ ក៏ដូចជាបរិយាកាសធុរកិច្ចក្នុងប្រទេស។”

ធនាគារ​តែងតែ​យកចិត្តទុកដាក់​លើ​ការ​គាំទ្រ​សហគមន៍​មូលដ្ឋាន​ និង​លើកកម្ពស់​ដល់​កំណើន​អាជីវកម្ម​ក្នុងស្រុក​។​ ABA​ បន្ត​ជំរុញ​អាជីវកម្ម​ឲ្យ​កាន់តែ​រីក​ចម្រើន​នៅ​ក្នុង​សេដ្ឋកិច្ច​ ប្រកបដោយ​ប្រពល​ភាព​របស់​កម្ពុជា​ តាម​រយៈ​ដំណោះស្រាយ​សេវា​ធនាគារ​ដ៏​ទូលំទូលាយ​របស់​ខ្លួន​ ដូច​ជា​ កម្ចី​អាជីវកម្ម​ គណនី​សម្រាប់​អាជីវកម្ម​ និង​សេវា​ធនាគារ​ឌី​ជី​ថ​ល​ ។

1​ ABA​ គឺជា​ធនាគារពាណិជ្ជ​ធំ​បំផុត​នៅ​កម្ពុជា​គិត​លើ​ទ្រព្យសកម្ម​,​ ប្រាក់​បញ្ញើ​,​ កម្ចី​ដុល​ និង​ប្រាក់​ចំណេញ​ ផ្អែក​លើ​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ 2021​ និង​2022​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។