ABA​ ចូលរួម​ឧបត្ថម្ភ​ដល់​វេទិកា​ស្រូវ​អង្ករ​កម្ពុជា​ 2024​ ដើម្បី​បង្កើន​ការ​រីក​ចម្រើន​ក្នុង​វិស័យ​

13/Sep/2024

aba forum 2024 khaba forum 2024 kh
aba forum 2024 kh-1aba forum 2024 kh-1
aba forum 2024 kh-2aba forum 2024 kh-2
aba forum 2024 kh-4aba forum 2024 kh-4
aba forum 2024 kh-3aba forum 2024 kh-3

ធនាគារ​ ABA​ មាន​មោទនភាព​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ក្នុង​នាម​ជា​ Gold​ Sponsor​ នៃ​វេទិកា​ស្រូវ​អង្ករ​កម្ពុជា​ (Cambodia​ Rice​ Forum)​ រៀបចំ​ឡើង​ដោយ​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF)​។​ វេទិកា​នេះ​ បង្កើត​ឡើង​ ក្នុង​គោលបំណង​បង្ហាញ​អំពី​ការ​រីក​ចម្រើន​ដ៏​គួរ​ឲ្យ​កោតសរសើរ​នៃ​ផលិតកម្ម​ស្រូវ​ ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ និង​ស្វែងរក​ឱកាស​ថ្មីៗ​ក្នុង​វិស័យ​ស្រូវ​អង្ករ​ក្នុង​ប្រទេស​។​

​កម្មវិធី​នេះ​បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃ​ទី​10​ ខែកញ្ញា​ ឆ្នាំ​2024​ ក្រោម​អធិបតី​ដ៏​ខ្ពស់​ខ្ពស់​របស់​ សម្តេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ នា​ឱកាស​នោះ​ដែរ​ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ តំណាង​ស្ថាប័ន​រាជរដ្ឋាភិបាល​ តំណាង​ភ្នាក់ងារ​អភិវឌ្ឍន៍​ និង​ភាគី​ពាក់​ពន្ធ​សំខាន់ៗ​មក​ពី​ទូ​ទាំង​ខ្សែ​សង្វា​ក់​តម្លៃ​អង្ករ​។​

​ក្រោម​ប្រធានបទ​ “​ការ​ប្រែក្លាយ​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​អង្ករ​កម្ពុជា​ ឲ្យ​កាន់តែ​មាន​ភាព​ធន់​ និរន្ត​ភាព​ និង​បរិ​យា​បន្ន​”​ វេទិកា​នេះ​ដើរតួរ​យ៉ាង​ល្អ​ឥត​ខ្ចោះ​ក្នុង​ការ​រៀបចំ​កិច្ច​ពិភាក្សា​ជា​ច្រើន​ដូច​ជា​ គន្លឹះ​សំខាន់​នៃ​ភាព​ប្រកួតប្រជែង​លើ​ការ​ធ្វើ​កសិកម្ម​ដាំ​ដុះ​ស្រូវ​ គោលការណ៍​បរិ​ដ្ឋា​ន​ សង្គម​ អភិបាលកិច្ច​ល្អ​និង​និរន្តរភាព​ហិរញ្ញប្បទាន​ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ និង​និន្នាការ​អង្ករ​ពិភពលោក​ និង​បញ្ហា​សន្តិសុខ​ស្បៀង​។​

​ក្នុង​កម្មវិធី​នោះ​ផង​ដែរ​ ABA​ ក៏​បាន​រៀបចំ​បញ្ជរ​នៅ​ទីតាំង​ផ្ទាល់​ដើម្បី​ឲ្យ​អ្នកចូលរួម​បាន​ស្វែង​យល់​បន្ថែម​ទៅ​លើ​សេវាកម្ម​ និង​ផលិតផល​ចុង​ក្រោយបង្អស់​របស់​ធនាគារ​ ដែល​ផ្តោត​សំខាន់​ទៅ​លើ​កម្ចី​ឥណទាន​ដែល​អាច​ជួយ​អាជីវកម្ម​បង្កើន​ប្រតិបត្តិការ​របស់​ខ្លួន​មួយ​កម្រិត​ទៀត​។​ ការ​ផ្តួចផ្តើម​នេះ​ សង្ឃឹមថា​អាច​នឹង​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ចាំបាច់​ និង​ការ​គាំទ្រ​ក្នុង​ការ​ពង្រឹង​អាជីវកម្ម​របស់​ពួក​គេ​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​និង​រីក​ចម្រើន​។​

​ក្នុង​នាម​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈានមុខ​គេ​ក្នុង​ប្រទេស​ ធនាគារ​ ABA​ បន្ត​ប្តេជ្ញា​ចិត្ត​គាំទ្រ​ការ​អនុវត្ត​កសិកម្ម​ប្រកបដោយ​និរន្តរភាព​ ដែល​រួមចំណែក​បង្កើន​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ និង​ជីវភាព​ប្រជា​កសិករ​ខ្មែរ​ទាំងមូល​។​ ការ​ឧបត្ថម្ភ​នេះ​បាន​បញ្ចា​ក់​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ធនាគារ​ក្នុង​ការ​ជំរុញ​កំណើន​ និង​កា​រន​វា​នុ​វត្ត​ន៏​ ក្នុង​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ផង​ដែរ​។