ធនាគារ ABA ឧបត្ថម្ភ ការប្រកួតកីឡាវាយកូនបាល់ ពានរង្វាន់ ទេព ឃុនណា ដើម្បីលើកកម្ពស់ស្មារតីកីឡាយុវជនកម្ពុជា
19/Nov/2025
ក្នុងនាមជាដៃគូសហការយូរអង្វែងរបស់ Tennis Cambodia ធនាគារ ABA មានមោទនភាពដើរតួជាអ្នកឧបត្ថម្ភនៃ ការប្រកួតកីឡាវាយកូនបាល់ ពានរង្វាន់ ទេព ឃុនណា លើកទី 30 (Tep Khunnah Memorial Cup) ។ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី10 ដល់ថ្ងៃទី 20 ខែវិច្ឆិកា ឆ្នាំ 2025 នៅពហុកីឡាដ្ឋានជាតិមរតកតេជោ កម្មវិធីនេះ ជាផ្នែកមួយនៃ International Tennis Federation (ITF) J30 Junior Tournament សម្រាប់វ័យក្រោម 18 ឆ្នាំ។
ក្នុងឆ្នាំទី 30 និងជាឆ្នាំចុងក្រោយផងដែរ ការប្រកួតនេះ ធ្វើឡើងដើម្បីរម្លឹកគុណលោក ទេព ឃុនណា អតីតកីឡាករវាយកូនបាល់កម្ពុជាមួយរូប ដែលស្នាដៃលោកបានបន្តជំរុញកីឡាករ កីឡាការិនីមកដល់ថ្ងៃនេះ។ ក្នុងសប្តាហ៍ដំបូង ការប្រកួតនេះបានប្រមូលផ្តុំកីឡាករ កីឡាការិនី មកពី 19 ប្រទេសផ្សេងគ្នា ដើម្បីប្រកួតនៅលើទឹកដីកម្ពុជា។
ការឧបត្ថម្ភរបស់ ធនាគារ ABA បានឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនទៅលើការអភិវឌ្ឍយុវជន និងការលើកកម្ពស់វិស័យកីឡាក្នុងប្រទេសកម្ពុជា។ ដោយគាំទ្រគំនិតផ្តួចផ្តើមកីឡា ដូចជា ការប្រកួតកីឡាវាយកូនបាល់ ពានរង្វាន់ ទេព ឃុនណា នេះ ធនាគារបានជួយផ្តល់ឱកាសដល់កីឡាករក្មេងៗក្នុងការបង្ហាញសមត្ថភាពរបស់ខ្លួន មានទំនាក់ទំនងជាមួយកីឡាករអន្តរជាតិ និងរួមចំណែកដល់វឌ្ឍនភាពនៃវិស័យកីឡាកូនបាល់ក្នុងប្រទេស។






