ABA សាខាខណ្ឌសែនសុខ ប្តូរទីតាំង ដើម្បីបង្កើនភាពងាយស្រួលសម្រាប់អតិថិជន
06/Jan/2025
ធនាគារ ABA មានសេចក្តីសាមន្សរីករាយសូមប្រកាសប្តូរទីតាំង សាខាខណ្ឌសែនសុខ ក្នុងរាជធានីភ្នំពេញ ទៅកាន់ទីតាំងថ្មី និងធំជាងមុន ដែលនឹងផ្តល់ជូននូវបទពិសោធន៍ធនាគារដ៏ពិសេសសម្រាប់អតិថិជន។
សាខាថ្មីនេះ បានកែសម្រួលឲ្យកាន់តែធំជាងមុន ដើម្បីបង្កើនភាពងាយស្រួលដល់អតិថិជន តាមរយៈសេវាកម្ម និងផលិតផលពេញលេញរបស់ ABA ចំណតឡានធំទូលាយ កន្លែងអង្គុយរង់ចាំប្រកបដោយផាសុកភាព បន្ទប់ VIP ធំ និងបុគ្គលិកជំនាញបន្ថែម ដើម្បីជួយសម្របសម្រួល អតិថិជន។
ទីតាំងស្វ័យសេវាដែលបម្រើសេវា 24/7 ក៏បានបំពាក់ជាមួយសេវាកម្មជាច្រើនដូចជា ម៉ាស៊ីន ATM ម៉ាស៊ីនដាក់ប្រាក់ ម៉ាស៊ីនដាក់មូលប្បទានបត្រ (CDM) ម៉ាស៊ីនដាក់ ដកប្រាក់ (CRM) ដែលផ្តល់អតិថិជនជាមួយជម្រើសបន្ថែម ក្នុងការប្រើប្រាស់សេវាកម្មធនាគារតាមតម្រូវការជាក់លាក់របស់ពួកគេ។
នៅសាខាថ្មីនេះ ក៏មានភ្ជាប់ជាមួយម៉ាស៊ីនបើកកាតផ្ទាល់ ដែលអាចឲ្យអតិថិជនបើកកាត ដូចជា កាត Visa, Mastercard, UPI, ឬ កាត CSS បានដោយភ្លាមៗ។
ABA សាខាខណ្ឌសែនសុខថ្មីនេះ មានទីតាំងស្ថិតនៅលើមហាវិថីមិត្តភាព ភ្នំពេញ-ហាណូយ កែងវិថីឧកញ្ញ៉ាម៉ុងរឫទ្ធី ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សាខានេះនឹងបម្រើអតិថិជនជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង 8 ព្រឹក ដល់ 8 ល្ងាច។ លោកអ្នកអាចស្វែងរកទីតាំងនៅ ទីនេះ និងលេខទូរស័ព្ទទំនាក់ទំនងរបស់សាខាតាមរយៈ 098 203 779 ។
យើងខ្ញុំសូមស្វាគមន៍អតិថិជនមកកាន់សាខាសែនសុខ ទីតាំងថ្មីរបស់ធនាគារ ABA!








