ធនាគារ ABA ប្តូរទីតាំងសាខាក្រុងតាខ្មៅ ទៅកន្លែងធំ និងទំនើបជាងមុន
09/Mar/2026
ធនាគារ ABA បានប្តូរទីតាំង សាខាក្រុងតាខ្មៅ ទៅកាន់ទីតាំងថ្មី និងធំជាងមុន ដែលបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ ក្នុងការពង្រឹងសេវា ដើម្បីអតិថិជនក្នុងតំបន់ កាន់ងាយស្រួលប្រើប្រាស់។
ដោយមានចម្ងាយប្រមាណជា 800 ម៉ែត្រពីទីតាំងចាស់ ទីតាំងថ្មីនេះកាន់តែទំនើប មានបរិក្ខារកាន់តែប្រសើរ និងបង្កើនភាពងាយស្រួល ដែលធានានូវបទពិសោធដ៏រលូនសម្រាប់អតិថិជនក្នុងការបំពេញតម្រូវការហិរញ្ញវត្ថុរបស់ពួកគាត់។ ជាមួយសេវាកម្ម និងផលិតផលពេញលេញសម្បូរបែបរបស់ ABA អតិថិជនអាចអញ្ជើញមកប្រើប្រាស់សេវានៅក្នុងសាខាដែលមានកន្លែងអង្គុយរង់ចាំប្រកបដោយផាសុកភាព ចំណតឡានធំទូលាយ និងបន្ទប់ VIP ធំជាងមុន សម្រាប់ឯកជនភាពអតិថិជន។
ផ្នែកស្វ័យសេវានៅទីតាំងថ្មីនេះ ក៏បានពង្រីក ដោយមានបំពាក់នូវម៉ាស៊ីនទំនើបៗដូចជា ម៉ាស៊ីន ATM, ម៉ាស៊ីនដាក់ប្រាក់, ម៉ាស៊ីនដាក់មូលប្បទានបត្រ (CDM), ម៉ាស៊ីនដកដាក់ប្រាក់ (CRM), ដែល អាចឲ្យអតិថិជនធ្វើប្រតិបត្តិការដោយខ្លួនឯងផ្ទាល់ គ្រប់ពេលវេលា។ ទីតាំងថ្មីនេះ ក៏មានម៉ាស៊ីនបើកកាត ដែលអតិថិជនអាចបើកកាត CSS និងកាតអន្តរជាតិ រួមមាន Visa, Mastercard, UPI ភ្លាមៗផងដែរ។
ទីតាំងថ្មីសាខាតាខ្មៅ ស្ថិតនៅអគារ 933 ផ្លូវជាតិលេខ 2 ភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ លោកអ្នកអាចស្វែងរកទីតាំង នៅទីនេះ។
សាខានេះ បើកបម្រើអតិថិជនរៀងរាល់ថ្ងៃ ចាប់ពីម៉ោង 8 ព្រឹក ដល់ 8 ល្ងាច និងអាចទាក់ទងតាមលេខទូរស័ព្ទ 098 203 919។
សូមអញ្ជើញអតិថិជនមកកាន់ ABA ក្រុងតាខ្មៅ និងសូមប្រើប្រាស់សេវាធនាគារប្រកបដោយភាពងាយស្រួល។








