ABA​ ទទួល​បាន​វិញ្ញាបនបត្រ​អនុលោម​ភាព​សារពើពន្ធ​ ប្រភេទ​ “​មាស​”​ មួយទៀត​ពី​ អគ្គនាយកដ្ឋាន​ពន្ធដារ​

25/Oct/2022

aba recived gold tax compliance1 DTaba recived gold tax compliance1 DT

ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា​1 បាន​ទទួល​វិញ្ញាបនបត្រ​អនុលោម​ភាព​សារពើពន្ធ​ ប្រភេទ​ “​មាស​”​ ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​ (GDT)​ រយៈពេល​ 2​ ឆ្នាំ​សម្រាប់​ឆ្នាំ​ជាប់ពន្ធ​ 2023​ ដល់​ 2024​ ដែល​ជា​សមិទ្ធផល​នៃ​ការ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​តាម​បទ​ប្បញ្ញត្តិ​ពន្ធដារ​របស់​ប្រទេស​ ដោយ​បង់ពន្ធ​ជូន​រដ្ឋ​ពេញលេញ​ ប្រកបដោយ​តម្លាភាព​ 100%​។

​“​វិញ្ញាបនបត្រ​”​ បី​លើក​ជាប់​គ្នា​ពី​ GDT​ នេះ​ បាន​បង្ហាញ​ពី​ការ​បន្ដ​ប្ដេជ្ញា​ចិត្ត​ និង​តម្លាភាព​របស់​ ABA​ ក្នុង​អភិបាលកិច្ច​ពន្ធ​សាជីវកម្ម​ល្អ​ តាម​រយៈ​ការ​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ដារ​ជូន​រដ្ឋ​។

​កាលពី​ខែឧសភា​ ឆ្នាំ​ 2022​ ធនាគារ​ ABA​ បាន​ទទួល​លិខិត​សរសើរ​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​សាទរ​ចំពោះ​ការ​រួមចំណែក​របស់​ធនាគារ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ ក្នុង​នាម​ជា​ធនាគារ​មួយ​ដែល​ស្ថិត​ក្នុង​ចំណោម​សហគ្រាស​បង់ពន្ធ​ច្រើន​ជាងគេ​ទាំង​បី​ ប្រចាំឆ្នាំ​ 2021​។​ ឆ្នាំ​មុន​ ធនាគារ​បង់ពន្ធ​ជូន​រដ្ឋ​ចំនួន​ 60​ លាន​ដុល្លារ​អា​មេ​រិ​ក​។

1 ABA ជាធនាគារពាណិជ្ជកម្ពុជាដ៏ធំបំផុតគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល, ប្រាក់បញ្ញើអតិថិជននិងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 របស់ធនាគារជាតិនៃកម្ពុជា។