ABA ចូលរួមក្នុងសិក្ខាសាលាប្រចាំឆ្នាំ 2022 ដែលរៀបចំដោយមជ្ឈមណ្ឌល CAC
02/Sep/2022
ធនាគារ ABA ដែលជាធនាគារពាណិជ្ជលេខ 1 នៅកម្ពុជា1 បានចូលរួមក្នុងសិក្ខាសាលាប្រចាំឆ្នាំ 2022 ដែលរៀបចំ ឡើងដោយមជ្ឈមណ្ឌល CAC។ កម្មវិធីនេះ បានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី 28 ខែសីហា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា - ជប៉ុន (CJCC) ដោយមានគោលបំណងចែករំលែកចំណេះដឹងជូនដល់គណនេយ្យករ និងម្ចាស់អាជីវកម្មនៅកម្ពុជា ក្នុងការស្វែងយល់អំពីសារៈសំខាន់នៃរបាយការណ៍ហិរញ្ញវត្ថុ។
សិក្ខាសាលាប្រចាំឆ្នាំលើកទី 7 របស់ CAC បានផ្ដល់ជូនអ្នកចូលរួម នូវចំណេះដឹងលើចំណុចសំខាន់ៗមួយចំនួន ដែលពង្រឹងដល់ប្រសិទ្ធភាពការងារ ដាក់ចេញនូវផែនការគ្រប់គ្រងសមស្របដើម្បីកាត់បន្ថយហានិភ័យ និងធានា ថាអាជីវកម្មរបស់ពួកគេ បានអនុលោមតាមបទប្បញ្ញត្តិពន្ធដាររបស់ប្រទេស។
លោក Bekzod Ruzmetov ប្រធានផ្នែក វិភាគទិន្នន័យធនាគារ ABA បានក្លាយជាវាគ្មិនមួយរូបក្នុងកម្មវិធីនេះ។ លោកបានធ្វើបទបង្ហាញអំពី “ការប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ” ដែលអនុញ្ញាតឱ្យគណនេយ្យករ និងម្ចាស់អាជីវកម្មយល់ពីមុខងារ និងវិធីសាស្ត្រសំខាន់ៗ ដើម្បីដំណើរការរបាយការណ៍ហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព។
“របាយការណ៍ហិរញ្ញវត្ថុជួយដល់អាជីវកម្មក្នុងការបំបាត់រាល់ការងារប៉ាន់ស្មាន ងាកមកដំណើរការនៃការសម្រេចចិត្តប្រកបដោយការគណនាច្បាស់លាស់។ វាក៏ផ្តល់នូវតម្លាភាព ដែលមានសារៈសំខាន់ខ្លាំងក្នុងការបង្កើនប្រាក់សម្រាប់អាជីវកម្ម និងអនុញ្ញាតឱ្យមានការគ្រប់គ្រងកាន់តែប្រសើរឡើងលើយុទ្ធសាស្ត្រអាជីវកម្ម និងការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ។” លោក Bekzod Ruzmetov មានមតិក្នុងឱកាសនោះ។
លោកក៏បានបន្ថែមផងដែរថា៖ “យើងនៅធនាគារ ABA យល់ពីច្បាស់ពីអត្ថប្រយោជន៍នៃរបាយការណ៍ហិរញ្ញវត្ថុប្រកបដោយភាពសុក្រឹត និងបញ្ហាប្រឈមដែលអាជីវកម្មជួបប្រទះក្នុងពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនោះ។ ដើម្បីដោះស្រាយបញ្ហានេះ យើងបានណែនាំ ការភ្ជាប់របស់គណនីធនាគារជាមួយប្រព័ន្ធ QuickBooks Online និង ប្រព័ន្ធគណនេយ្យ Xero Cloud ក្នុងចំណោមសេវាកម្មផ្សេងៗទៀត។ ការភ្ជាប់ប្រព័ន្ធនេះ ជួយអាជីវកម្មក្នុងការការផ្ទៀងផ្ទាត់ប្រតិបត្តិការ និងការបញ្ចូលទិន្នន័យគណនេយ្យ ហើយថែមទាំងធ្វើស្វ័យប្រវត្តិកម្មយ៉ាងពេញលេញនៃដំណើរការការងារទាំងនេះទៀតផង។ ដំណោះស្រាយនេះ ជួយឲ្យអាជីវកម្ម ឬក្រុមហ៊ុន រៀបចំនិងផ្ដល់របាយការណ៍ហិរញ្ញវត្ថុតាមពេលវេលាជាក់ស្តែង និងគួរឱ្យទុកចិត្ត ដែលជាតម្រូវការសម្រាប់អាជីវកម្មនៃគ្រប់ទំហំ។”
CAC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2015 ដោយនាយកគ្រប់គ្រងសវនកម្ម នាយកហិរញ្ញវត្ថុ និងអ្នកប្រឹក្សា អាជីវកម្មដែលទទួលបានជោគជ័យក្នុងជំនាញវិជ្ជាជីវៈរបស់ខ្លួន។ CAC ប្ដេជ្ញាក្នុងការដឹកនាំ និងហ្វឹកហាត់សមាជិក របស់ខ្លួន ឲ្យក្លាយជានាយកគ្រប់គ្រងគណនេយ្យសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងរយៈពេល ដ៏ខ្លី។
1 ABA ជាធនាគារពាណិជ្ជកម្ពុជាដ៏ធំបំផុតគិតលើទ្រព្យសកម្ម, កម្ចីដុល, ប្រាក់បញ្ញើអតិថិជន និងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 របស់ធនាគារជាតិនៃកម្ពុជា។