ABA Mobile ផ្ដល់អត្ថប្រយោជន៍ ចំណេញទិន្នន័យអ៊ីនធឺណិត សម្រាប់អតិថិជន Metfone
13/Sep/2023

ABA ដែលជាធនាគារពាណិជ្ជធំជាងគេ និងជាគ្រឹះស្ថានហិរញ្ញវត្ថុឌីជីថលឈានមុខគេនៅកម្ពុជា សូមប្រកាសនាថ្ងៃនេះថា អតិថិជនប្រើលេខ Metfone ឥឡូវ អាចប្រើកម្មវិធី ABA Mobile បាន ទោះបីជាអស់លុយអ៊ីនធឺណិតក៏ដោយ!
អតិថិជន អាចបន្ដធ្វើប្រតិបត្តិការបានធម្មតា យ៉ាងងាយស្រួល ដូចជាពិនិត្យសមតុល្យទឹកប្រាក់ក្នុងគណនី, បញ្ចូលលុយទូរស័ព្ទ, ទូទាត់វិក្កយបត្រ, ស្គែនកូដ QR បង់លុយតាមហាង និងផ្ទេរប្រាក់បានយ៉ាងងាយស្រួល ទោះអស់លុយអ៊ីនធឺណិតក្នុងទូរស័ព្ទ ឬកញ្ចប់អ៊ីនធឺណិតផ្ទាល់ខ្លួន បានផុតកំណត់។
ដើម្បីទទួលយកអត្ថប្រយោជន៍នៃមុខងារថ្មីនេះ ហើយបន្ដរីករាយជាមួយសេវាធនាគារតាម ABA Mobile ដោយគ្មានការរំខាន អតិថិជនគ្រាន់តែចុចបើកអ៊ីនធឺណិតទូរស័ព្ទដែលប្រើលេខ Metfone ជាការស្រេច។
ប្រសិនបើអ្នកមិនទាន់មានកម្មវិធី ABA Mobile អ្នកអាចដោនឡូតនៅលើស្មាតហ្វូន ដោយចុច ត្រង់នេះ ហើយចាប់ផ្ដើមប្រើផលិតផល និងសេវាកម្មដែលមានក្នុង ABA Mobile បានយ៉ាងងាយស្រួល។ ការបើក គណនីរហ័ស ABA ចាយពេលតែពីរនាទី ហើយគណនីអាចប្រើបានភ្លាមៗ បន្ទាប់ពីបើករួច (តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ)។

