កម្មវិធី​ ABA​ Mobile​ ឥឡូវនេះ​មាន​ជា ​ភាសា​ចិន​ហើយ​

22/Dec/2020

ABA Mobile now available in Chinese 3

ដើម្បី​ឆ្លើយ​តប​នឹង​តំរូវការ​ដែល​កំពុង​កើនឡើង​នៅ​ក្នុង​ទីផ្សារ​ ធនាគារ​ ABA​ ដែល​មានកម្ម​វិធី​សេវា​ធនាគារ​ទទួល​បាន​ពានរង្វាន់​ បាន​ដាក់​ចេញ​កម្មវិធី​ ABA​ Mobile​ ជា​ភាសា​ចិន​។​

​ដោយ​ឥឡូវនេះ​អាច​ប្រើប្រាស់​បាន​បី​ភាសា​ (​ខ្មែរ​ អង់គ្លេស​ និង​ចិន​)​ កម្មវិធី​ ABA​ Mobile​ អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​តាម​តំរូវការ​ ដោយ​ងាយស្រួល​ និង​សុវត្ថិភាព​នៅ​លើ​ទូរស័ព្ទ​ដៃ​របស់​ពួក​គេ​បាន​

  • ​ពិនិត្យ​សមតុល្យ​គណនី​
  • ​​បង់​វិក្កយបត្រ​នានា​ និង​បញ្ចូល​លុយ​ទូរស័ព្ទ​
  • ​​ផ្ទេរ​ប្រាក់​ក្នុង​ប្រទេស​កម្ពុជា​ និង​ក្រៅប្រទេស​
  • ​​បើក​គណនី​សន្សំ​ និង​បញ្ញើ​
  • ​​ស្គែ​ន​កូដ​ QR​ ដើម្បី​ធ្វើការ​ទូទាត់​នៅ​តាម​ហាង​កាហ្វេ​ ហាង​នានា​ ឬ​តាម​អន​ឡាញ​
  • ​​ទទួល​បាន​កម្ចី​ភ្លាមៗ​ដែល​ធានា​ដោយ​ប្រើ​បញ្ញើ​កាលកំណត់​ដែល​បាន​បើក​ជាមួយ​ធនាគារ​ ABA
  • ​​ទទួល​បានការ​ជូនដំណឹង​ភ្លាមៗ​អំពី​ប្រតិបត្តិការ​នានា​
  • ​​ធ្វើការ​ដក​ប្រាក់​មិនបាច់​ប្រើ​កាត​
  • ​​បង្កើត​គំរូ​ដ៏​មាន​ប្រយោជន៍​នានា​សម្រាប់​ប្រតិបត្តិការ​ញឹកញាប់​ និង​ប្រតិបត្តិការ​ផ្សេងៗ​ជា​ច្រើន​ទៀត​។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ និង​មុខងារ​របស់​កម្មវិធី​នេះ​ សូម​ចូល​ទៅ​កាន់​ ​ទំព័​រវិ​ប​សាយ​ ABA​ Mobile​

ដោ​ន​ឡូត​កម្មវិធី​ ABA​ Mobile​ ឥឡូវនេះ​ដោយ​គ្រាន់តែ​ចុច​លើ​រូប​ App​ Store​ ខាងក្រោម​ក្នុង​ទូរស័ព្ទ​ដៃ​របស់​អ្នក​ ដើម្បី​ចាប់ផ្តើម​ប្រើប្រាស់​កម្មវិធី​សេវា​ធនាគារ​តាម​ទូរស័ព្ទ​ដ៏​ឆ្នើម​នៅ​កម្ពុជា​!