​ធនាគារ​ ABA​ ដាក់​ឲ្យ​ដំណើរការទីតាំង​ ស្វ័​យ​សេវា​ 24/7​ ថ្មី​បំផុត​របស់​ខ្លួន​នៅ​ខេត្ត​ព្រះ​សីហ​នុ​

11/May/2021

ABA​ launches​ its​ latest​ 24/7 1ABA​ launches​ its​ latest​ 24/7 1
ABA​ launches​ its​ latest​ 24/7 2ABA​ launches​ its​ latest​ 24/7 2
ABA​ launches​ its​ latest​ 24/7 3ABA​ launches​ its​ latest​ 24/7 3
ABA​ launches​ its​ latest​ 24/7 4ABA​ launches​ its​ latest​ 24/7 4
ABA​ launches​ its​ latest​ 24/7 5ABA​ launches​ its​ latest​ 24/7 5

​បណ្តាញ​ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ ពង្រីក​បន្ថែម​ដើម្បី​នាំ​យក​ទីតាំង​ស្វ័​យ​សេវា​ងាយស្រួល​ឲ្យ​កាន់តែ​ជិត​អតិថិជន​របស់​ខ្លួន​ ហើយ​ឥឡូវនេះ​ បើក​ដំណើរការ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ នូវ​ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ ដំបូង​នៅ​ក្រៅ​រាជធានី​ភ្នំពេញ​។​ នេះ​ជាទី​តាំង​ស្វ័​យ​សេវា​ទី​ប្រាំបី​ និង​មាន​ទីតាំង​យុទ្ធសាស្ត្រ​នៅ​ច្រកចូល​ផ្សារ​ទំនើប​ ហ្វូ​រី​ ថា​ម​ ស​ឃ្វែ​រ​ ខេត្ត​ព្រះ​សីហ​នុ​។​

ដោយ​យក​អត្ថប្រយោជន៍​ពី​ចំណត​ដ៏​ធំ​ទូលាយ​ និង​សន្តិសុខ​ប្រចាំការ​ 24​ ម៉ោង​របស់​ផ្សារ​ទំនើប​នេះ​ ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ ថ្មី​បំផុត​នេះ​ មាន​គោលបំណង​នាំ​យក​ភាព​ងាយស្រួល​បន្ថែម​ចំពោះ​ស្វ័​យ​សេវា​ធនាគារ​ ដែល​ផ្តល់​ជូន​ដោយ​សាខា​ខេត្ត​ព្រះ​សីហ​នុ​ ដែល​មា​នទី​តាំងនៅ​ជិត​នោះ​។​

​អតិថិជន​ដែល​នៅ​ជិត​នោះ​ឥឡូវនេះ​អាច​បំពេញតម្រូវការ​សេវា​ធនាគារ​របស់​ខ្លួន​ ដូច​ជា​ ការ​ដាក់​ និង​ដក​ប្រាក់​ បាន​យ៉ាង​ងាយស្រួល​ដោយ​មិន​ចាំបាច់​រង់ចាំ​លេខ​រៀង​នៅ​តាម​សាខា​ឡើយ​។​ ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ ក៏​ផ្តល់​ជូន​នូវ​សេវា​ដាក់​មូល​ប្ប​ទា​នប​ត្រ​តាម​រយៈ​ម៉ាស៊ីន​ស្វ័​យ​សេវា​ដែល​ទទួល​ទាំងមូល​ប្ប​ទា​នប​ត្រ​របស់​ធនាគារ​ ABA​ និង​ធនាគារ​ក្នុងស្រុក​ផ្សេងៗ​ទៀត​ផង​ដែរ​។​

ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ នៅ​ផ្សារ​ទំនើប​ ហ្វូ​រី​ ថា​ម​ ស​ឃ្វែ​រ​ មា​នទី​តាំងនៅ​ភូមិ​ 1​ សង្កាត់​ 3​ ខេត្ត​ព្រះ​សីហ​នុ​។​ ទីតាំង​នេះ​មាន​សម្គាល់​នៅ​លើ​ផែនទី​ ​ត្រង់នេះ​​។​

សម្រាប់​ច​ម្ង​ល់​នានា​អំពី​ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ សូម​ទាក់ទង​ទូរស័ព្ទ​លេខ​ 023​ 225​ 333​ ឬ​ដឹង​បន្ថែម​ ​ត្រង់នេះ​។​

​សូម​អរគុណ​សម្រាប់​ការ​ប្រើប្រាស់​សេវា​ធនាគារ​របស់​យើងខ្ញុំ​!