ABA កំពង់ធំ ប្ដូរទីតាំងថ្មី ដើម្បីបម្រើសេវាធនាគារកាន់តែប្រសើរជូនដល់អតិថិជន

03/Apr/2023

ABA Kampong Thom Branch relocated thumb KHABA Kampong Thom Branch relocated thumb KH
ABA Kampong Thom Branch relocated DT-KHABA Kampong Thom Branch relocated DT-KH
ABA Kampong Thom Branch relocated DT-KH2ABA Kampong Thom Branch relocated DT-KH2
ABA Kampong Thom Branch relocated DT-KH3ABA Kampong Thom Branch relocated DT-KH3
ABA Kampong Thom Branch relocated DT-KH4ABA Kampong Thom Branch relocated DT-KH4

ធនាគារ ABA មានសេចក្ដីសោមនស្សរីករាយ សូមប្រកាសប្ដូរទីតាំង សាខាកំពង់ធំរបស់ខ្លួនដែលផ្ដល់នូវការប្រើ ផលិតផល និងសេវាកម្មទំនើបពេញលេញជូនអតិថិជន។ នៅទីតាំងថ្មីនេះ មានស្វ័យសេវាធំជាងមុន កន្លែងអង្គុយរង់ចាំប្រកបដោយផាសុកភាព ចំណតធំទូលាយ និងបន្ថែមបុគ្គលិកកាន់តែច្រើន ដើម្បីឆ្លើយតបទៅនឹងកំណើនអតិថិជនកំពុងតែកើនឡើង។ លើសពីនេះ ឥឡូវ សាខាក៏បានរៀបចំបន្ទប់ VIP ធំជាងមុន សម្រាប់ឯកជនភាពរបស់អតិថិជនផងដែរ។

សាខានេះ ក៏មានបំពាក់នូវឧបករណ៍ស្វ័យសេវាទំនើបៗ ដូចជា ម៉ាស៊ីន ATM, ម៉ាស៊ីនដាក់ប្រាក់, ម៉ាស៊ីនដាក់មូលប្បទានបត្រ (CDM) និងម៉ាស៊ីនដាក់/ដកប្រាក់(CRM) ដើម្បីសម្រួលដល់ការចូលប្រើសេវាធនាគាររបស់អតិថិជនបានគ្រប់ពេលវេលា។ ក្រៅពីនេះ ធនាគារក៏មានបំពាក់ម៉ាស៊ីនបើកកាតនៅសាខាផ្ទាល់ផងដែរ ដែលអាចឲ្យអតិថិជនបើកកាត Visa, Mastercard, UPI និងកាត CSS ដោយចុចតែពីរបីប៉ក់នៅលើស្មាតហ្វូន ហើយមិនចាំបាច់មានការបើកជូនដោយបុគ្គលិកឡើយ។

លោក វីរៈ ភឿន ប្រធានសាខាខេត្ត មានប្រសាសន៍ថា៖ “យើងខ្ញុំបន្ដផ្ដល់នូវ ដំណោះស្រាយសេវាធនាគារ ដ៏ទំនើប និងងាយស្រួលបំផុត ជូនដល់អតិថិជន។ ហើយយើងខ្ញុំជឿជាក់ ថាសាខាថ្មីនេះនឹងពង្រឹងការចូលប្រើប្រាស់ផលិត ផល និងសេវាកម្មរបស់យើងពីសំណាក់អតិថិជន កាន់តែប្រសើរឡើង ផងដែរ។”

ស្វែងរកទីតាំងសាខាត្រាំកក់ នៅអាសយដ្ឋានថ្មី៖ ផ្លូវជាតិលេខ ៦ ភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សាខានេះបម្រើអតិថិជនពីម៉ោង 8ព្រឹក ដល់ 4យប់ ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ លោកអ្នកអាច ស្វែងរកទីតាំងនៅ ទីនេះ ឬទាក់ទងទៅសាខាដោយផ្ទាល់តាមរយៈលេខ 098 203 429 សម្រាប់ព័ត៌មានបន្ថែម។

យើងខ្ញុំសូមស្វាគមន៍អតិថិជនមកកាន់សាខាខេត្តកំពង់ធំទីតាំងថ្មីរបស់ធនាគារ ABA!