ABA​ បាន​ណែនាំ​គណនី​ Junior​ ដើម្បី​ផ្តល់​នូវ​ហិរញ្ញវត្ថុ​បែប​ទំនើប​ដល់​កុមារ​ និង​ក្មេង​ជំទង់​

07/Sep/2022

ABA​ introduces​ Junior​ Account​ DT KHABA​ introduces​ Junior​ Account​ DT KH

ធនាគារ​ ABA​ ដែល​ជា​ធនាគារ​ឈានមុខ​នៅ​កម្ពុជា​ផ្នែក​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ បាន​ណែនាំ​គណនី​ ABA​ Junior​ សម្រាប់​កុមារ​ ឬ​ក្មេង​ជំទង់​អាយុ​ចាប់ពី​ 10​ ដល់​ 17​ឆ្នាំ​ ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​ប្រើប្រាស់​ធនាគារ​បែប​ទំនើប​ និង​ការ​ចាយវាយ​ដោយ​មិន​ប្រើ​សាច់ប្រាក់​តាម​រយៈ​កម្មវិធី​ ABA​ Mobile​ ផ្ទាល់ខ្លួន​។​ នៅ​ពេល​បើក​គណនី​បាន​ជោគជ័យ​ កុមារ​ ឬ​ក្មេង​ជំទង់​ អាច​ប្រើ​សេវា​ដ៏​ពេញ​និយម​របស់​ ABA​ ដោយ​ខ្លួនឯង​ ខណៈ​ការ​ប្រើប្រាស់​នោះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ផ្ទាល់​ពី​ឪពុក​ម្ដាយ​ ជាមួយ​កម្រិត​ទឹកប្រាក់​កំណត់​ជាក់លាក់​។​ ​

កុមារ​ ឬ​ក្មេង​ជំទង់​ដែល​ជា​ម្ចាស់​គណនី​ Junior​ អាច​ពិនិត្យ​សមតុល្យ​គណនី​ភ្លាមៗ​ ធ្វើការ​ផ្ទេរ​ប្រាក់​ និង​ការ​ទូទាត់​ក្នុងស្រុក​ រួម​ទាំង​ការ​ទូទាត់​តាម​ KHQR​ និង​ការ​សន្សំ​ប្រាក់​ដោយ​ខ្លួនឯង​។​ ឪពុក​ម្តាយ​អាច​គ្រប់គ្រង​ការ​ចំណាយ​របស់​កូន​ តាម​រយៈ​កម្មវិធី​ ABA​ Mobile​ ដោយឡែក​របស់​ខ្លួន​ ផ្ញើ​ប្រាក់​ភ្លាមៗ​ទៅ​កាន់​គណនី​ Junior​ របស់​កូន​ ហើយ​ទទួល​បាន​សារ​ជូនដំណឹង​ នៅ​ពេល​កូន​ធ្វើការ​ផ្ទ​រ​ ឬ​ទូទាត់​ប្រាក់​លើ​កម្មវិធី​ ABA​ Mobile​ របស់​ពួក​គេ​។​ ​

គណនី​ Junior​ លើកទឹកចិត្ត​ដល់​កុមារ​ ឬ​ក្មេង​ជំទង់​ឲ្យ​បង្កើត​ទម្លាប់​ហិរញ្ញវត្ថុ​ដ៏​ប្រសើរ​ពី​ក្មេង​ និង​យល់​ពី​សារៈសំខាន់​នៃ​ការ​សន្សំ​សម្រាប់​អនាគត​ពួក​គេ​។​ គណនី​នេះ​ ស្ថិត​ក្រោម​គណនី​ Minor​ ដែល​ធនាគារ​ផ្ដល់​ជូន​នៅ​តាម​សាខា​តែ​ប៉ុណ្ណោះ​។​ ​

ដើម្បី​បើក​ ABA​ Junior​ Account​ ឪពុក​ម្ដាយ​ត្រូវ​៖

  • បើក​កម្មវិធី​ ABA​ Mobile​ រួច​ចុច​ បើក​គណនី​ថ្មី​;
  • ជ្រើសរើស​គណនី​ Junior​ បំពេញ​ព័ត៌មាន​របស់​កូន​ ហើយ​ជ្រើសរើស​រូបិយប័ណ្ណ​គណនី​;
  • បញ្ចូល​លេខ​ទូរស័ព្ទ​របស់​កូន​ និង​ចុង​ក្រោយ​ បញ្ចូល​លេខ​កូដ​ ដែល​ទទួល​បាន​នៅ​លើ​ទូរស័ព្ទ​របស់​កូន​តាម​រយៈ​សារ​ SMS​ ។​

"​យើង​ជឿជាក់​ថា​គណនី​ Junior​ នឹង​ជំរុញ​ដល់​ការ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​របស់​កុមារ​ និង​ក្មេង​ជំទង់​ និង​អាច​ឲ្យ​ពួក​គេ​ទទួល​បាន​បទ​ពិសោធ​នៃ​ការ​គ្រប់គ្រង​ចាត់ចែង​លុយកាក់​ក្នុង​ពេល​បច្ចុប្បន្ន​ ខណៈ​ដែល​ឪពុក​ម្តាយ​អាច​សិក្សា​ស្វែង​យល់​ និង​តាមដាន​ទម្លាប់​ចាយវាយ​របស់​កូនៗ​បាន​យ៉ាង​ពេញលេញ​។​ ខុស​ពី​គណនី​សន្សំ​ធម្មតា​ គណនី​ Junior​ មិន​ត្រឹមតែ​លើកទឹកចិត្ត​កូន​សន្សំ​ប្រាក់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​អនុញ្ញាត​ឱ្យ​ពួក​គេ​គ្រប់គ្រង​ហិរញ្ញវត្ថុ​តាម​មធ្យោបាយ​ផ្ទាល់ខ្លួន​ជាមួយ​ ABA​ Mobile”​ លោក​ Zhiger​ Atchabarov​ នាយក​ប្រតិបត្តិការ​នៃ​ធនាគារ​ ABA​។

​លោក​បាន​បន្ថែម​ថា​ "​យើង​លើកទឹកចិត្ត​ឪពុក​ម្តាយ​ទាំងអស់​ឱ្យ​បើក​គណនី​ ABA​ Junior​ សម្រាប់​កូន​ ព្រោះ​គណនី​នេះ​ជា​មធ្យោបាយ​ហិរញ្ញវត្ថុ​ដ៏​ឆ្លាត​វៃ​ ដែល​មិន​ត្រឹមតែ​ជួយ​បណ្ដុះ​ទម្លាប់​ល្អ​នៃ​ការ​ប្រើប្រាស់​លុយ​របស់​កុមារ​ ឬ​ក្មេង​ជំទង់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​ជួយ​ដល់​គ្រួសារ​ទាំងមូល​ផង​ដែរ​"​។​ ​

សូម​ចូល​ទៅ​កាន់​វិ​ប​សាយ​ Junior​ Account​ របស់​យើង​សម្រាប់​ព័ត៌មាន​បន្ថែម​ ឬ​ទូរស័ព្ទ​ទៅ​លេខ​ឥត​គិតថ្លៃ​ 1​ 800​ 203​ 203​ (​ក្នុង​ប្រទេស​កម្ពុជា​)​។​ ​

ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​កម្មវិធី​ ABA​ Mobile​ សូម​ចូល​ទៅ​កាន់​ទំព័រ​ ABA​ Mobile​ របស់​យើង​។