ABA ណែនាំផលិតផលធានារ៉ាប់រងអាយុជីវិតឌីជីថល ដំបូងគេពី Manulife ក្នុង ABA Mobile
19/Dec/2022
ធនាគារ ABA ដែលជាធនាគារឌីជីថលឈានមុខមួយនៅកម្ពុជា មានសោមនស្សសូមប្រកាសដាក់ផលិតផលធានារ៉ាប់រងឌីជី ថលដំបូងគេនោះគឺ Manulife សុខសប្បាយ ទៅក្នុងកម្មវិធី ABA Mobile របស់ខ្លួន។
Manulife សុខសប្បាយ គឺជាគម្រោងធានារ៉ាប់រងដែលមានតម្លៃសមរម្យ ដែលអតិថិជន ABA អាចទិញពី Manulife បានភ្លាមត្រឹមតែ ១ នាទីប៉ុណ្ណោះ ពីផ្នែក “សេវាកម្ម” ដែលមាននៅលើអេក្រង់ដើមនៃកម្មវិធី ABA Mobile ។ Manulife សុខសប្បាយ ផ្តល់ការការពារជូនប្រជាពលរដ្ឋកម្ពុជាក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ចៃដន្យនានាជាមួយសំណងរហូតដល់ 1 ម៉ឺនដុល្លារ។
ការទិញធានារ៉ាប់រងមានភាពសាមញ្ញ និងងាយស្រួលព្រោះថាអតិថិជនមិនតម្រូវឲ្យធ្វើការពិនិត្យសុខភាពជាមុនឡើយ ហើយការទាមទារសំណង ក៏អាចធ្វើឡើងបានយ៉ាងងាយស្រួលដូចគ្នាតាមរយៈផ្លែតហ្វម Manulife នៅក្នុង ABA Mobile។
លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA មានប្រសាសន៍ថា “ធនាគារពិតជាមានសេចក្ដីរីករាយក្នុងការគាំទ្រដៃគូយុទ្ធសាស្ដ្ររបស់ខ្លួន ដោយណែនាំអតិថិជន ABA ទៅកាន់ក្រុមហ៊ុន Manulife សម្រាប់ជម្រើសផលិតផលធនាគាររ៉ាប់រងដែលមានតម្លៃសមរម្យ។ ក្នុងនាមជាធនាគារឌីជីថលឈានមុខមួយនៅក្នុងប្រទេស យើងជឿជាក់ទៅលើភាពចាំបាច់នៃការចូលប្រើប្រាស់បានយ៉ាងទូលំទូលាយនៃដំណោះស្រាយហិរញ្ញវត្ថុនានា ។ ហេតុនេះហើយទើបយើងឃើញមាន Manulife សុខសប្បាយ នៅក្នុង ABA Mobile ក្នុងនាមជាគំនិតផ្ដួចផ្ដើមទំនួលខុសត្រូវសង្គមមួយ ដោយផ្ដល់ការការពារហិរញ្ញវត្ថុក្នុងករណីគ្រោះថ្នាក់ចៃដន្យនានា ដែលមានតម្លៃសមរម្យ និងមិនមានលក្ខខណ្ឌស្មុគស្មាញជូនដល់ប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើន។ គម្រោង Manulife សុខសប្បាយ ក្លាយជាតម្រូវការចាំបាច់មួយសម្រាប់អ្នកធ្វើដំណើរប្រចាំថ្ងៃ ជាពិសេសអ្នកបើកបរម៉ូតូ ព្រោះថាវាផ្ដល់សុវត្ថិភាពផ្លូវចិត្តដល់ពួកគាត់ និងមនុស្សជាទីស្រលាញ់របស់ពួកគាត់ ក្នុងករណីគ្រោះថ្នាក់លើដងផ្លូវ”។
ខ្ញុំសូមលើកទឹកចិត្តដល់អតិថិជនរបស់យើងឲ្យទទួលយកការផ្ដល់ជូនដ៏ល្អនេះ ដើម្បីទទួលបានការការពារជាមួយ Manulife សុខសប្បាយ ក្នុងកម្មវិធី ABA Mobile” លោកបានបន្ថែម។ លោក Justin Helferich នាយកប្រតិបត្តិ និងនាយកចាត់ការទូទៅ Manulife Cambodia បានមានប្រសាសន៍ថា “យើងខ្ញុំជឿជាក់ថា ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយធនាគារ ABA ដែលជាដៃគូយុទ្ធសាស្ត្ររបស់យើង “Manulife សុខសប្បាយ” នឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនទៀតទទួលបាននូវការការពារហិរញ្ញវត្ថុដ៏ត្រឹមត្រូវ ស្របតាមតម្រូវការរបស់គាត់”។
សូមចូលទៅទំព័រវិបសាយ Manulife សុខសប្បាយ សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងគម្រោងនេះ។ មានសំណួរ ឬចម្ងល់? សូមទំនាក់ទំនងមកប្រព័ន្ធទូរស័ព្ទឥតគិតថ្លៃ 1 800 203 203 (សម្រាប់ការហៅក្នុងប្រទេសកម្ពុជា) ឬលេខទូរស័ព្ទប្រចាំការរបស់ Manulife 023 965 999 ។
មិនទាន់មានគណនី ABA? ដោនឡូត ABA Mobile រួចបើក គណនីរហ័ស (តម្រូវឲ្យមានទូរស័ព្ទ និងអត្តសញ្ញាណបណ្ណ)។ បន្ទាប់ពីបើករួច អ្នកអាចប្រើគណនីបានភ្លាមៗ ហើយបញ្ចូលទឹកប្រាក់ដោយទទួលប្រាក់ផ្ទេរពីគណនី ABA ដូចគ្នា ឬបាគង, វីង និងទ្រូម៉ាន់នីជាដើម។