ABA​ សាខា​វិមាន​ឯករាជ្យ​ធំ​ជាង​មុន​ ប្រសើរ​ជាង​មុន​

28/Jun/2022

aba independent monument branchaba independent monument branch
aba independent monument branch1aba independent monument branch1
aba independent monument branch2aba independent monument branch2
aba independent monument branch3aba independent monument branch3
aba independent monument branch4aba independent monument branch4

ធនាគារ​ ABA​ មាន​ក្ដី​សោមនស្ស​ សូម​ប្រកាស​ប្ដូរ​ទីតាំង​សាខា​វិមាន​ឯករាជ្យ​របស់​ខ្លួន​ ទៅ​កាន់​សាខា​ ងាយស្រួល​ជាង​មុន​ សម្រាប់​បទ​ពិសោធ​សេវា​ធនាគារ​របស់​អតិថិជន​កាន់តែ​ប្រសើរ​។​ សាខា​ថ្មី​នេះ​ មាន​ ទីតាំង​ស្វ័​យ​សេវា​ធំ​ជាង​មុន​ កន្លែង​អង្គុយ​រង់ចាំ​ប្រកបដោយ​ផាសុកភាព​ ចំណត​ធំ​ទូលាយ​ និង​បន្ថែម​ បុគ្គលិក​កាន់តែ​ច្រើន​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​អតិថិជន​កំពុង​តែ​កើនឡើង​។

​សាខា​វិមាន​ឯករាជ្យ​ថ្មី​មាន​ទីតាំង​ស្ថិត​លើ​ផ្លូវ​ប្រសព្វ​រវាង​មហាវិថី​ព្រះ​សីហ​នុ​ (274)​ និង​ផ្លូវ​ត្រសក់ផ្អែម​ (63)​ រាជធានី​ភ្នំពេញ​ នៅ​កែង​ទល់មុខ​ការិយាល័យ​កណ្ដាល​ធនាគារ​ ABA​។​ ​

លោក​ ប៉ុក​ បញ្ញា​ នាយក​គ្រប់គ្រង​តំបន់​ មាន​ប្រសាសន៍​ថា​៖​ “​យើងខ្ញុំ​បន្ដ​បម្រើ​អតិថិជន​ជាមួយ​បទ​ ពិសោធ​សេវា​ធនាគារ​កាន់តែ​ប្រសើរ​។​ យើងខ្ញុំ​ជឿជាក់​ថា​ សាខា​ថ្មី​នេះ​នឹង​បង្កើន​ការ​ចូល​ប្រើប្រាស់​សេវា​ របស់​យើងខ្ញុំ​ និង​ផ្ដល់​ភាព​ងាយស្រួល​បន្ថែម​ទៀត​ដល់​អតិថិជន​។​”​ ​

សាខា​វិមាន​ឯករាជ្យ​ថ្មី​ បាន​បង្កើន​ចំនួន​ម៉ាស៊ីន​ ATM,​ ម៉ាស៊ីន​ដាក់​ប្រាក់​,​ ម៉ាស៊ីន​បើក​កាត​ និង​បញ្ជរ​បម្រើសេវា​កាន់តែ​ច្រើន​ ដើម្បី​ឲ្យ​បម្រើ​អតិថិជន​យើងខ្ញុំ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។​ លើស​ពី​នេះ​ ឥឡូវ​ សាខា​ក៏​បាន​រៀបចំ​បន្ទប់​ VIP​ ធំ​ជាង​មុន​ សម្រាប់​ឯកជន​ភាព​របស់​អតិថិជន​ផង​ដែរ​។​ ​

ស្វែងរក​ទីតាំង​សាខា​វិមាន​ឯករាជ្យ​យើងខ្ញុំ​នៅ​អាសយដ្ឋាន​ថ្មី​៖​ អគារ​លេខ​ 59​ កែង​ផ្លូវ​ត្រសក់ផ្អែម​ និង​មហាវិថី​ព្រះ​សីហ​នុ​ ភូមិ​ 6​ សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ឬ​ទំនាក់ទំនង​ទៅ​សាខា​ ដោយ​ផ្ទាល់​តាម​លេខ​ 098​ 203​ 001​ សម្រាប់​ព័ត៌មាន​បន្ថែម​។​