ធនាគារ ABA បង្កើនបទពិសោធន៍អតិថិជន ជាមួយការប្តូរទីតាំងសាខាពាមរក៍
01/Jun/2026
ធនាគារ ABA បានប្តូរទីតាំង សាខាសាខាពាមរក៍ ទៅកាន់ទីតាំងថ្មីធំជាងមុន និងកែលម្អឲ្យកាន់តែប្រសើរ ដើម្បីបម្រើអតិថិជនក្នុងតំបន់ឲ្យកាន់តែមានប្រសិទ្ធភាព។ ការប្តូរទីតាំងថ្មីនេះ ធានាផ្តល់នូវភាពងាយស្រួលដល់អតិថិជនបច្ចុប្បន្ន ខណៈដែលអាចទាក់ទាញអតិថិជនថ្មីៗបន្ថែមទៀតពីសហគមន៍។
សាខាថ្មីនេះផ្តល់នូវផលិតផល និងសេវាកម្មពេញលេញរបស់ធនាគារ ABA ជាមួយនឹងកន្លែងអង្គុយរង់ចាំធំទូលាយប្រកបដោយផាសុកភាព បន្ទប់ VIP ធំជាងមុនសម្រាប់ឯកជនភាពអតិថិជន ព្រមទាំងចំណតសមរម្យ ដែលរចនាឡើងដើម្បីបង្កើនភាពងាយស្រួល និងពង្រឹងគុណភាពសេវាកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដែលកំពុងកើនឡើង។
ABA សាខាពាមរក៍ បានពង្រីកកន្លែងស្វ័យសេវាប្រចាំសាខាឲ្យកាន់តែធំទូលាយជាងមុន ដោយមានបំពាក់នូវម៉ាស៊ីនទំនើបៗដូចជា ម៉ាស៊ីន ATM, ម៉ាស៊ីនដាក់ប្រាក់, ម៉ាស៊ីនដាក់មូលប្បទានបត្រ (CDM), ម៉ាស៊ីនដក-ដាក់ប្រាក់ (CRM) ដែលអាចឲ្យអតិថិជនបំពេញតម្រូវការសេវានានាយ៉ាងរលូន គ្រប់ពេលវេលា។
ទីតាំងថ្មីនេះ ក៏មានម៉ាស៊ីនបើកកាត ដែលអតិថិជនអាចបើកកាត CSS និងកាតអន្តរជាតិ រួមមាន Visa, Mastercard, UPI ភ្លាមៗផងដែរ។
ABA សាខាពាមរក៍ ស្ថិតនៅក្បាលដីលេខ 1300 ផ្លូវជាតិលេខ១ ភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលមានចម្ងាយប្រមាណ ១គីឡូម៉ែតពីទីទាំងចាស់។ លោកអ្នកអាចស្វែងរកទីតាំង នៅទីនេះ។
សាខានេះ បើកបម្រើអតិថិជនរៀងរាល់ថ្ងៃ ចាប់ពីម៉ោង 8ព្រឹក ដល់ 4ល្ងាច និងអាចទាក់ទងតាមលេខទូរស័ព្ទ 098 203 629។









