​ធនាគារ​ ABA​ បរិច្ចាគ​ 100,000​ ដុល្លារ​ ជូន​ កាកបាទក្រហមកម្ពុជា​ សម្រាប់​កម្មវិធី​មនុស្សធម៌​

07/May/2024

aba red cross 100k 2024 khaba red cross 100k 2024 kh
aba red cross 100k 2024 kh dtaba red cross 100k 2024 kh dt
aba red cross 100k 2024 kh dt-2aba red cross 100k 2024 kh dt-2
aba red cross 100k 2024 kh dt-3aba red cross 100k 2024 kh dt-3
aba red cross 100k 2024 kh dt-4aba red cross 100k 2024 kh dt-4
aba red cross 100k 2024 kh dt-5aba red cross 100k 2024 kh dt-5

ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​បំផុត​នៅ​កម្ពុជា1​ បាន​ចូលរួម​វិភាគទាន​សប្បុរសធម៌​ 100,000​ ដុល្លារ​អា​មេ​រិ​ក​ ជូន​ កាកបាទក្រហមកម្ពុជា​ ក្នុង​ឱកាស​ខួប​ទី​ 161​ ទិវា​ពិភពលោក​កាកបាទក្រហម​ និង​អឌ្ឍចន្ទ​ក្រហម​ 8​ ឧសភា​ ឆ្នាំ​ 2024​ ។​ ថវិកា​សប្បុរសធម៌​ពី​ ABA​ នេះ​ នឹង​យក​ទៅ​ប្រើប្រាស់​ ដើម្បី​បម្រើ​សកម្មភាព​មនុស្សធម៌​របស់​ កាកបាទក្រហមកម្ពុជា​ ទូ​ទាំង​ ប្រទេស​ ។​

​ពិធី​ប្រគល់​ថវិកា​សប្បុរសធម៌​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​ លោក​ជំទាវ​កិត្តិ​បណ្ឌិត​ អ៊ុ​ក​ ម៉ា​លី​ ទេសាភិបាល​រង​ ធនាគារជាតិ​ នៃ​កម្ពុជា​ និង​ជា​អគ្គ​ហិ​រញ្ញឹក​ កាកបាទក្រហមកម្ពុជា​,​ លោក​ Zhiger​ Atchabarov​ នាយក​ប្រតិបត្តិការ​ ធនាគារ​ ABA​ អ្នកស្រី​ ធា​ម​ រមណីយ​ នាយិកា​ទំនាក់ទំនង​គូភាគី​ -​ ប្រធាន​គ្រប់គ្រង​តំបន់​ និង​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់​ជា​ច្រើន​រូប​ទៀត​ នៅ​ស្នាក់​ការ​កណ្ដាល​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ​។​

​លោក​ Zhiger​ Atchabarov​ នាយក​ប្រតិបត្តិការ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​ “​យើងខ្ញុំ​មាន​កិត្តិយស​ដែល​បាន​ចូលរួម​គាំទ្រ​កិច្ចការ​ដ៏​មាន​សារៈសំខាន់​របស់​ កាកបាទក្រហមកម្ពុជា​ ហើយ​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ សម្រាប់​ការ​យកចិត្ដទុកដាក់​របស់​អង្គការ​មនុស្សធម៌​នេះ​ ក្នុង​ការ​បំពេញការងារ​សង្គ្រោះ​បន្ទាន់​,​ ទំ​ហែ​ទាំ​សុខភាព​សហគមន៍​ និង​កម្មវិធី​សុខុមាលភាព​សង្គម​ជា​ច្រើន​ទៀត​ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​”​។​

​លោក​បាន​បន្ថែម​ថា​ “​កាកបាទក្រហមកម្ពុជា​ គឺជា​សសរស្ដម្ភ​ដ៏​សំខាន់​មួយ​ ក្នុង​ការ​ពង្រឹង​ភាព​ធន់​សហគមន៍​ តាម​រយៈ​ការ​ឆ្លើយ​តប​ទៅ​នឹង​គ្រោះ​មហន្ដរាយ​ និង​កម្មវិធី​ជា​ច្រើន​ទៀត​ ដើម្បី​អប់រំ​សុខភាព​ក្នុង​សហគមន៍​ និង​សុខុមាលភាព​សង្គម​ សំដៅ​ជួយ​សម្រាលទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​រង​គ្រោះ​ និង​ងាយ​រង​គ្រោះ​បំផុត​នៅ​កម្ពុជា​។​ ការ​យកចិត្តទុកដាក់​ចំពោះ​សុខុមាលភាព​សហគមន៍​ ស្របគ្នា​យ៉ាង​ល្អ​ឥត​ខ្ចោះ​ ជាមួយនឹង​គុណ​តម្លៃ​នៃ​កិច្ចការ​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ ABA”​។​

​គួរ​រំលឹក​ផង​ដែរ​ថា​ កាកបាទក្រហមកម្ពុជា​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ 1955​ និង​បាន​ក្លាយជា​អង្គការ​មនុស្សធម៌​ដ៏​ធំ​បំផុត​នៅ​ កម្ពុជា​ ។​

​ការ​ប្ដេជ្ញា​ចិត្ត​របស់​ធនាគារ​ ABA​ ចំពោះ​កិច្ចការ​មនុស្សធម៌​ មិនមែន​ទើបតែ​កើតឡើង​ថ្មីៗ​នេះ​ទេ​។​ ជាក់ស្ដែង​ ធនាគារ​បាន​បន្ដ​គាំទ្រ​កាកបាទក្រហមកម្ពុជា​ ដោយ​បរិច្ចាគ​ថវិកា​ជា​ប្រចាំ​ចាប់តាំងពី​ឆ្នាំ​ 2005​ មក​ម្ល៉េះ​ ដើម្បី​គាំទ្រ​កិច្ចការ​សង្គ្រោះ​ពេល​មាន​គ្រោះ​មហន្តរាយ​ ការងារ​សុខាភិបាល​ និង​សេវា​សុខុមាលភាព​សង្គម​ជាដើម​។​ ការ​គាំទ្រ​នេះ​ បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​ ABA​ ក្នុង​ការ​រួមចំណែក​ជា​វិជ្ជមាន​ត្រលប់​ទៅ​កាន់​សហគមន៍​ ដែល​ខ្លួន​ធ្វើ​ប្រតិបត្តិការ​ធុរកិច្ច​ និង​រួមចំណែក​ដល់​ភាព​ធន់​ និង​វឌ្ឍនភាព​របស់​កម្ពុជា​៕

1 ABA គឺជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជាគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល និងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021, 2022 និង 2023 របស់ធនាគារជាតិនៃកម្ពុជា។