ABA​ ទទួល​បាន​ពាន​ ធនាគារ​បម្រើសេវា​រូបវន្តបុគ្គល​ដ៏​ឆ្នើម​ នៅ​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​ប្រចាំឆ្នាំ​ 2024​ របស់​ទស្សនាវដ្ដី​ Asian​ Banking​ and​ Finance

04/Jul/2024

aba asian banking award 2024 dt-kh

ធនាគារ​ ABA​ បាន​ទទួល​ពានរង្វាន់​ ធនាគារ​បម្រើសេវា​រូបវន្តបុគ្គល​ដ៏​ឆ្នើម​នៅ​កម្ពុជា​ ជា​ថ្មី​ម្ដងទៀត​ ពី​ទស្សនាវដ្ដី​ Asian​ Banking​ and​ Finance​។​ ការ​ទទួលស្គាល់​នេះ​ បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ធនាគារ​ចំពោះ​ឧត្តមភាព​ និង​សមិទ្ធផល​ល្អ​ប្រសើរ​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​មួយ​ឆ្នាំ​នេះ​ ដែល​កំណត់​ដោយ​កំណើន​ឥត​ឈប់​ឈរ​ និង​វឌ្ឍនភាព​ឌី​ជី​ថ​ល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​។​

​ការ​យកចិត្តទុកដាក់​របស់​ធនាគារ​ក្នុង​ការ​ណែនាំ​នូវ​ផលិតផល​ និង​សេវា​ហិរញ្ញវត្ថុ​ទំនើប​ជូន​អតិថិជន​ ទទួល​បានការ​កោតសរសើរ​ពី​សំណាក់​គណៈវិនិច្ឆ័យ​របស់​ Asian​ Banking​ and​ Finance​។​

​អំឡុង​ពេល​ពេញ​មួយ​ឆ្នាំ​នេះ​ ABA​ Mobile​ ទទួល​បានការ​ពង្រឹងសមត្ថភាព​សំខាន់ៗ​ និង​នវានុវត្តន៍​ដែល​ផ្ដោត​លើ​អ្នក​ប្រើប្រាស់​។​ មុខងារ​សំខាន់ៗ​ដែល​បាន​ដាក់​ដំណើរការ​ រួម​មាន​ ការ​កែប្រែ​ផ្ទៃ​អន្ដរ​កម្ម​ក្នុង​កំណែ​ 5.0​ ដោយ​បន្ថែម​បទ​ពិសោធ​ថ្មី​ដល់​អ្នក​ប្រើប្រាស់​ក្នុង​ការ​ផ្លាស់​ប្ដូរ​ផ្ទៃ​អេ​ក្រង់​តាម​ចំណូលចិត្ត​ និង​មាន​ភាព​រស់​រវើក​,​ ពង្រឹង​មុខងារ​សុវត្ថិភាព​,​ និង​អាច​ដូរ​ និង​ពង្រីក​ផ្ទៃ​អេ​ក្រង់​ឲ្យ​ស្រួល​ប្រើប្រាស់​ ដូច​ជា​ទំហំ​អក្សរ​ និង​ម៉ូ​ដ​រចនា​ជាដើម​។​ ចំណុច​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ​ គំនិត​ផ្តួចផ្តើម​ក្នុង​ការ​ចូល​ប្រើ​សេវា​ធនាគារ​តាម​ ABA​ Mobile​ ដោយ​មិន​ចាំបាច់​មាន​ទិន្នន័យ​អ៊ីនធឺណិត​ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​មួយ​ចំនួន​ អាច​ប្រើប្រាស់​សេវា​ធនាគារ​តាម​តម្រូវការ​ ដោយ​មិន​អស់​ទិន្នន័យ​អ៊ីនធឺណិត​ ដែល​ជួយ​ជំរុញ​ដល់​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​។​

​នៅ​ឆ្នាំ​ 2023​ ធនាគារ​ បាន​ដាក់​ដំណើរការ​សេវា​ទូទាត់​ឆ្លង​ប្រទេស​តាម​រយៈ​ QR​ ទៅ​ក្នុង​អេកូ​ស៊ី​ស្ទែ​ម​របស់​ខ្លួន​ ដោយ​អនុញ្ញាត​ឲ្យ​អតិថិជន​ ABA​ ធ្វើ​ប្រតិបត្តិការ​ដោយ​រលូន​នៅ​ប្រទេស​ថៃ​ ដោយ​ស្គែ​ន​កូដ​ ThaiQR​ ។​ ABA​ ក៏​បាន​ពង្រីក​បណ្តាញ​ទូទាត់​ QR​ សម្រាប់​អាជីវករ​របស់​ខ្លួន​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ​ ដែល​កើន​ដល់​ 43%​។​ ការ​ពង្រីក​នេះ​ ពង្រឹង​ជំហរ​របស់​ ABA​ ក្នុង​នាម​ជា​ធនាគារ​នាំមុខ​លើ​ផ្នែក​ទូទាត់​ឌី​ជី​ថ​ល​ និង​បង្កើន​ភាព​ងាយស្រួល​សម្រាប់​អតិថិជន​របស់​ខ្លួន​។​

​លើស​ពី​នេះ​ កម្មវិធី​ ABA​ Merchant​ ទទួល​បាន​កំណើន​អ្នក​ប្រើប្រាស់​សកម្ម​កើន​ដល់​ 136%​។​ មុខងារ​ វិភាគ​ទិន្នន័យ​លក់ដូរ​ ថ្មី​នៅ​ក្នុង​កម្មវិធី​ អនុញ្ញាត​ឲ្យ​អាជីវករ​/​អ្នក​លក់ដូរ​ងាយស្រួល​ចូល​ប្រើប្រាស់​ និង​វិភាគ​ទិន្នន័យ​ប្រតិបត្តិការ​ បង្កើន​ប្រសិទ្ធភាព​ប្រតិបត្តិការ​ និង​ការ​ចូលរួម​របស់​អតិថិជន​។​ បន្ថែម​ពី​នេះ​ ការ​ទទួល​ប្រាក់​ធីប​ តាម​រយៈ​ការ​ទូទាត់​ឌី​ជី​ថ​ល​ និង​ការ​ដាក់​ចេញ​នូវ​កម្មវិធី​ ចាយ​បាន​លុយ​ភ្លាមៗ​ ក៏​បាន​ធ្វើ​ឲ្យ​អតិថិជន​ និង​ពាណិជ្ជករ​ទទួល​បាន​បទ​ពិសោធ​កាន់តែ​ប្រសើរ​ផង​ដែរ​។​

​លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​ “​យើងខ្ញុំ​មាន​មោទនភាព​ក្រៃ​លែង​ ដែល​បាន​ ទទួល​ពាន​ ធនាគារ​បម្រើសេវា​រូបវន្តបុគ្គល​ដ៏​ឆ្នើម​នៅ​កម្ពុជា​ សម្រាប់​ឆ្នាំ​ទី​បួន​នេះ​ជា​ថ្មី​ម្ដងទៀត​។​ នៅ​ ABA​ យើងខ្ញុំ​នៅ​តែ​ផ្តោត​លើ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ ដើម្បី​ផ្តល់​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដែល​អាច​ចូល​ប្រើ​បាន​ និង​ងាយស្រួល​ប្រើប្រាស់​ ដូចដែល​បាន​បង្ហាញ​ តាម​រយៈ​ភាព​ជោគជ័យ​នៃ​កម្មវិធី​ ABA​ Mobile​ របស់​យើងខ្ញុំ​ និង​ការ​ពង្រីក​ជម្រើស​ទូទាត់​តាម​បែប​ឌី​ជី​ថ​ល​"​។​ លោក​បាន​បន្ថែម​ថា​ "​ការ​ទទួលស្គាល់​នេះ​ គឺជា​សក្ខីភាព​បញ្ជាក់​ពី​ការ​យកចិត្តទុកដាក់​របស់​ក្រុមការងារ​យើងខ្ញុំ​ ចំពោះ​នវានុវត្តន៍​ និង​ការ​ផ្តល់​នូវ​បទ​ពិសោធ​ដ៏​ល្អ​ឯក​ជូន​ដល់​អតិថិជន​”​។​

ABA​ សម្រេច​បាន​នូ​លទ្ធផល​ហិរញ្ញវត្ថុ​ដ៏​លេចធ្លោ​ នៅ​គ្រប់​ផ្នែក​និង​កម្រិត​ (​ម៉ែ​ត​ទ្រី​ក​)​ ទាំងអស់​ ដែល​គូសបញ្ជាក់​ពី​ជំហរ​រឹង​មាំ​ របស់​ខ្លួន​នៅ​ក្នុង​វិស័យ​ធនាគារ​របស់​កម្ពុជា​។​ ។​ ទ្រព្យសកម្ម​សរុប​របស់​ធនាគារ​កើន​ដល់​ 27%​ ដែល​សម្រេច​ឈាន​ដល់​ 11.5​ ប៊ី​លាន​ដុល្លារ​ គិត​ត្រឹម​ដំណាច់ឆ្នាំ​ 2023​។​ ប្រាក់​បញ្ញើ​របស់​អតិថិជន​កើន​ដល់​ 26%​ ដែល​សម្រេច​ឈាន​ដល់​ 9.2​ ប៊ី​លាន​ដុល្លារ​ ខណៈ​កម្ចី​ដុល​មាន​ចំនួន​សរុប​ 7.9​ ប៊ី​លាន​ដុល្លារ​ ដែល​តួលេខ​នោះ​កើន​បាន​ 21%​ គិត​ចាប់តាំងពី​ចុងឆ្នាំ​មុន​។​

​នៅ​ក្នុង​សំ​ណេ​រពាក់​ព័ន្ធ​នឹង​ពានរង្វាន់​របស់​ធនាគារ​ ABA​ នា​ឆ្នាំ​នេះ​ ទស្សនាវដ្តី​ បាន​អធិប្បាយ​ថា​ “​ពានរង្វាន់​នេះ​ គឺជា​សក្ខីភាព​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​ ABA​ ចំពោះ​ឧត្តមភាព​ និង​នវានុវត្តន៍​ដើម្បី​បម្រើ​អតិថិជន​របស់​ខ្លួន​ និង​ការ​ពង្រឹង​ជំហរ​របស់​ខ្លួន​ ក្នុង​នាម​ជា​ធនាគារ​នាំមុខ​គេ​នៅ​ក្នុង​សហគមន៍​ធនាគារ​កម្ពុជា​។​ លទ្ធផល​សម្រេច​បាន​ដ៏​ទូលំទូលាយ​នេះ​ ព្រមទាំង​ការ​ផ្តោត​ជា​យុទ្ធសាស្ត្រ​លើ​នវានុវត្តន៍​ យក​អតិថិជន​ជា​គោល​ និង​កំណើន​ប្រកបដោយ​ស្ថិរភាព​ បាន​ធ្វើ​ឲ្យ​ ABA​ ទទួល​បាន​ពាន​ដ៏​មាន​កិត្យានុភាព​ ធនាគារ​បម្រើសេវា​រូបវន្តបុគ្គល​ដ៏​ឆ្នើម​នៅ​កម្ពុជា​ នៅ​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ប្រចាំឆ្នាំ​ 2024​ របស់​ទស្សនាវដ្ដី​ Asian​ Banking​ and​ Finance”​។ ​ ​ជាមួយនឹង​សមិទ្ធផល​ដ៏​លេចធ្លោ​ និង​នវានុវត្តន៍​ល្អ​ឯក​ ABA​ នៅ​តែ​បន្ដ​ប្ដេជ្ញា​ និង​ផ្ដោត​លើ​ដំណោះស្រាយ​ឌី​ជី​ថ​ល​ដែល​យក​អតិថិជន​ជា​គោល​ចម្បង​ ដើម្បី​ធ្វើ​យ៉ាងណា​រក្សា​ ដំណែង​ឈានមុខ​គេ​ ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា​។​