ABA​ ផ្ដល់​អណ្ដូងទឹក​ស្អាត​ដល់​សហគមន៍​នៅ​ជនបទ​

05/06/2019

ABA​ ផ្ដល់​អណ្ដូងទឹក​ស្អាត​ដល់​សហគមន៍​នៅ​ជនបទ​ABA​ ផ្ដល់​អណ្ដូងទឹក​ស្អាត​ដល់​សហគមន៍​នៅ​ជនបទ​
ABA​ ផ្ដល់​អណ្ដូងទឹក​ស្អាត​ដល់​សហគមន៍​នៅ​ជនបទ​ABA​ ផ្ដល់​អណ្ដូងទឹក​ស្អាត​ដល់​សហគមន៍​នៅ​ជនបទ​
ABA​ ផ្ដល់​អណ្ដូងទឹក​ស្អាត​ដល់​សហគមន៍​នៅ​ជនបទ​ABA​ ផ្ដល់​អណ្ដូងទឹក​ស្អាត​ដល់​សហគមន៍​នៅ​ជនបទ​
ABA​ ផ្ដល់​អណ្ដូងទឹក​ស្អាត​ដល់​សហគមន៍​នៅ​ជនបទ​ABA​ ផ្ដល់​អណ្ដូងទឹក​ស្អាត​ដល់​សហគមន៍​នៅ​ជនបទ​
ABA​ ផ្ដល់​អណ្ដូងទឹក​ស្អាត​ដល់​សហគមន៍​នៅ​ជនបទ​ABA​ ផ្ដល់​អណ្ដូងទឹក​ស្អាត​ដល់​សហគមន៍​នៅ​ជនបទ​

ធនាគារ​ ABA​ សមាជិក​នៃ​សម្ពន្ធ​ធនាគារជាតិ​កា​ណា​ដា​ បាន​ឧបត្ថម្ភ​អណ្ដូងស្នប់​ចំនួន​១០​អណ្ដូង​ ដើម្បី​ធ្វើ​ជា​ប្រភព​ទឹក​ស្អាត​សម្រាប់​សហគមន៍​ជនបទ​ក្នុង​ខេត្តកំពង់ចាម​ និង​ខេត្ត​ត្បូងឃ្មុំ​។​

ស្ថិត​ក្រោម​គម្រោង​កម្មវិធី​ទឹក​ស្អាត​របស់​អង្គការ​ស៊ី​ប៊ី​អិន​កម្ពុជា​ ដែល​ជា​អង្គការ​អន្តរជាតិ​ប្រតិបត្តិការ​មិន​រក​ប្រាក់​កម្រៃ​ វិភាគទាន​របស់​ធនាគារ​ ABA​ ជួយ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ទី​ជនបទ​ដាច់​ស្រយាល​ មាន​លទ្ធភាព​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​។​ ជាមួយ​គ្នា​នេះ​ ប្រជាពលរដ្ឋ​ក៏​ទទួល​បានការ​អប់រំ​អំពី​អនាម័យ​ផង​ដែរ​ ដើម្បី​ការពារ​ខ្លួន​ពួក​គាត់​ពី​ជំងឺ​ផ្សេងៗ​។​

មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ លោក​ Igor​ Zimarev​ ប្រធាន​ផ្នែក​ទីផ្សារ​របស់​ធនាគារ​ ABA​ បាន​លើក​ឡើង​ថា​ “​ឆ្នាំ​នេះ​ តំបន់​ខ្លះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ជួប​ប្រទះ​បញ្ហា​រាំង​ស្ងួត​ ដែល​បណ្ដាល​ឲ្យ​ខ្វះ​ទឹក​ប្រើប្រាស់​។​ ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម​នេះ​ យើង​ក៏​សម្រេច​ជួយ​សាងសង់​អណ្ដូងស្នប់​ជូន​ប្រជាពលរដ្ឋ​តាម​ខេត្ត​មួយ​ចំនួន​។​”

​លោក​ Zimarev​ បាន​បន្ថែម​ទៀត​ថា​ “​លើស​ពី​នេះ​ទៀត​ វា​ជា​ការ​ប្រសើរ​ដែល​ប្រជាពលរដ្ឋ​អាច​ចៀសវាង​ពី​ការ​ប្រើប្រាស់​ទឹក​កខ្វក់​ ព្រោះ​មានទឹក​ស្អាត​គ្រប់គ្រាន់​ មិន​ថា​រដូវប្រាំង​ ឬ​រដូវវស្សា​នោះ​ទេ​។​ ដោយ​ចូលរួម​ក្នុង​គម្រោង​នេះ​ យើងខ្ញុំ​នៅ​ ABA​ ចង់​ផ្ដល់​វិភាគទាន​ពិតប្រាកដ​ និង​ចំ​គោលដៅ​ដល់​សហគមន៍​ដូចដែល​បាន​បញ្ជាក់​ក្នុង​គុណ​តម្លៃ​របស់​យើង​។​ យើង​សង្ឃឹម​ជឿជាក់​ថា​ វិភាគទាន​នេះ​ នឹង​រួមចំណែក​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ប្រកបដោយ​សុខភាព​ តាម​រយៈ​ការ​ប្រើប្រាស់​ទឹក​នេះ​ សម្រាប់​ទាំង​តម្រូវការ​ផ្ទាល់ខ្លួន​ និង​ស្រោចស្រព​ដំណាំ​ដាំ​ដុះ​លក្ខណៈ​គ្រួសារ​ផង​ដែរ​។​”

​អង្គការ​ស៊ី​ប៊ី​អិន​កម្ពុជា​ បាន​ផ្ដល់​ជំនួយ​មនុស្សធម៌​ជា​ច្រើន​ដល់​បណ្ដា​ខេត្ត​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​ 1998​ មក​។​ គម្រោង​កម្មវិធី​ទឹក​ស្អាត​ គឺជា​សម្មភាព​មួយ​ក្នុង​ចំណោម​សកម្មភាព​ជា​ច្រើន​ទៀត​ របស់​អង្គការ​ស៊ី​ប៊ី​អិន​កម្ពុជា​ ធ្វើ​ឡើង​ក្នុង​គោលបំណង​សង្គ្រោះ​ប្រជាពលរដ្ឋ​ពី​ជំងឺ​ផ្សេងៗ​ដែល​បណ្ដាល​មក​ពី​ការ​ប្រើប្រាស់​ទឹក​មិន​ស្អាត​។

លោក​ Nhean​ Piseth​ Oum​ ប្រធាន​ប្រចាំ​តំបន់​នៃ​អង្គការ​ស៊ី​ប៊ី​អិន​កម្ពុជា​ បាន​ប្រសាសន៍​ថា​ “​ ការ​ផ្ដល់​ប្រភព​ទឹក​ស្អាត​ គឺជា​ការ​សង្គ្រោះ​ជីវិត​។​”​ លោក​ក៏​បាន​បន្ថែម​ទៀត​ថា​ ”​គោលបំណង​របស់​យើង​គឺ​ចង់​ឃើញ​ប្រជាពលរដ្ឋ​កម្ពុជា​មានទឹក​ស្អាត​គ្រប់គ្រាន់​ដើម្បី​ប្រើប្រាស់​។​ ហេតុ​ដូច្នេះ​ហើយ​យើង​អរគុណ​ដល់​ ABA​ ដែល​បាន​ចូលរួម​ក្នុង​នាម​ជា​អ្នក​ឧបត្ថម្ភ​ ហើយ​បាន​ចាប់ដៃ​ជាមួយ​យើង​ ដើម្បី​ផ្ដល់​ប្រភព​ទឹក​ស្អាត​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​។​”

អណ្ដូងស្នប់​ដែល​ត្រូវ​បាន​សាងសង់​ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​ធនាគារ​ ABA​ មាន​ទីតាំង​ស្ថិត​នៅ​តំបន់​ខាងក្រោម​៖

ខេត្តកំពង់ចាម​

  • ​ភូមិ​ត្រពាំង​ផ្អាវ​ ឃុំ​ព្រីង​ជ្រុំ​ ស្រុក​ជើងព្រៃ
  • ភូមិ​ត្រពាំង​ទឹម​ ឃុំ​ព្រីង​ជ្រុំ​ ស្រុក​ជើងព្រៃ​

ខេត្ត​ត្បូងឃ្មុំ

  • ​​ភូមិ​ពើក​ ឃុំ​ថ្ម​ពេជ្រ​ ស្រុក​ត្បូងឃ្មុំ​
  • ​ភូមិ​ដូង​ ឃុំ​ថ្ម​ពេជ្រ​ ស្រុក​ត្បូងឃ្មុំ​
  • ​ភូមិ​កុក​ ឃុំ​ថ្ម​ពេជ្រ​ ស្រុក​ត្បូងឃ្មុំ​