ABA​ ក្លាយជា​ "​ធនាគារ​បម្រើសេវា​រូបវន្តបុគ្គល​ដ៏​ឆ្នើម​នៅ​កម្ពុជា​ ប្រចាំឆ្នាំ​ 2022"​ ពី​ទស្សនាវដ្ដី​ Asian​ Banking​ and​ Finance

22/Aug/2022

Domestic​ Retail​ Bank​ 2022​ in Cambodia dt khDomestic​ Retail​ Bank​ 2022​ in Cambodia dt kh

​ធនាគារ​ ABA​ ដែល​ជា​ធនាគារពាណិជ្ជ​លេខ​មួយ​នៅ​កម្ពុជា​1​ ទទួល​បាន​ពានរង្វាន់​ "​ធនាគារ​បម្រើសេវា​រូបវន្ដបុគ្គល​ប្រចាំឆ្នាំ​ដ៏​ឆ្នើម​នៅ​កម្ពុជា​"​ មួយទៀត​ ដែល​ជា​ពានរង្វាន់​មួយ​នៃ​ Retail​ Banking​ Awards​ 2022​ របស់​ទស្សនាវដ្តី​ Asian​ Banking​ and​ Finance​។​

​ពានរង្វាន់​នេះ​ សាទរ​ ABA​ ចំពោះ​សមិទ្ធផល​ដ៏​ល្អ​ប្រសើរ​ពេញ​មួយ​ឆ្នាំ​ និង​ការ​អភិវឌ្ឍ​នៃ​ផ្លែ​ត​ហ្វ​ម​ និង​ សេវា​ធនាគារ​ឌី​ជី​ថ​ល​ ដើម្បី​នាំ​យក​ដំណោះស្រាយ​សេវា​ធនាគារ​ងាយស្រួល​ និង​ប្រកបដោយ​ន​វា​នុ​វត្ត​ ជូន​អតិថិជន​របស់​ខ្លួន​។​ ​ការ​សម្រេចចិត្ត​របស់​គណៈវិនិច្ឆ័យ​ Asian​ Banking​ and​ Finance​ ផ្អែក​លើ​កា​អភិវឌ្ឍ​ និង​ការ​ពង្រឹងសមត្ថភាព​ ថ្មីៗ​គួរ​ឲ្យ​កត់សម្គាល់​ នៃ​កម្មវិធី​ធនាគារ​លើ​ទូរស័ព្ទ​ ABA​ Mobile​ របស់​ខ្លួន​ ដូច​ជា​៖

  • ការ​ណែនាំ​មុខងារ​បើក​គណនី​រហ័ស​ ដែល​អតិថិជន​មិន​ទាន់​មាន​គណនី​ ABA​ អាច​បើក​គណនី​ ដំបូង​របស់​ខ្លួន​ តាម​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ ដោយ​មាន​តែ​អត្តសញ្ញាណប័ណ្ណ​ មាន​សុពលភាព​ប៉ុណ្ណោះ​ (​តាម​រយៈ​ ដំណើរការ​ស្គាល់​អតិថិជន​តាម​អេ​ឡិ​ក​ត្រូ​និក​ (e-KYC)​ ដ៏​មាន​សុវត្ថិភាព​);
  • ការ​អភិវឌ្ឍ​មុខងារ​ ABA​ QR​ ជាមួយ​ការ​គាំទ្រ​ពី​ស្ដង់ដារ​ KHQR​ ថ្នាក់​ជាតិ​ ដែល​អនុញ្ញាត​ ឲ្យ​អតិថិជន​ ប្រមូលប្រាក់​ទូទាត់​ ឬ​ទទួល​ប្រាក់​ផ្ទេរ​ពី​គ្រប់​អ្នក​ប្រើ​ ABA​ Mobile​ ក៏​ដូច​ជា​អតិថិជន​ ធនាគារ​ផ្សេង​ ដែល​ដំណើរការ​ជាមួយ​ស្ដង់ដារ​ KHQR​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​;
  • ការ​ដាក់​ឲ្យ​ប្រើប្រាស់​មុខងារ​ផ្ទេរ​ប្រាក់​ ពី​កាត​ទៅ​កាត​ភ្លាមៗ​ ជាមួយ​កាត​ Mastercard​ និង​ UnionPay​ ដែល​ម្ចាស់​កាត​អាច​ផ្ញើ​ប្រាក់​រហូត​ដល់​ 20,000​ ដុល្លារ​ក្នុង​មួយ​ខែ​ ពី​គណនី​របស់​ខ្លួន​ តាម​ ABA​ Mobile​។​

ទំនើប​កម្ម​គួរ​ឲ្យ​កត់សម្គាល់​មួយទៀត​របស់​ ABA​ គឹ​ការ​ចាប់ផ្ដើម​ទទួល​ទូទាត់​ពន្ធ​ជូន​អគ្គនាយកដ្ឋាន​ ពន្ធដារ​ (GDT)​។​ អតិថិជន​ ABA​ អាច​បង់ពន្ធ​តាម​ ABA​ Mobile,​ តាម​វិ​ប​សាយ​ និង​កម្មវិធី​ទូរស័ព្ទ​អគ្គនាយកដ្ឋាន​ពន្ធដារ​,​ និង​តាម​បណ្ដា​សាខា​ធនាគារ​ ABA​។​ ជាមួយ​សេវា​ឥត​គិតថ្លៃ​ អតិថិជន​ ABA​ ឥឡូវ​ អាច​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ បាន​យ៉ាង​ងាយស្រួល​។​

​កាលពី​ខែធ្នូ​ ភ្នាក់ងារ​វាយតម្លៃ​ S&P​ បាន​បញ្ជាក់​ជា​ថ្មី​អំពី​ចំណាត់ថ្នាក់​ឥណទាន​របស់​ធនាគារ​ ABA​ នៅ​កម្រិត​ 'B+'​ ជាមួយ​អនាគត​ ស្ថិរភាព​។​ ចំណាត់ថ្នាក់​នេះ​ ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​ S&P​ ដែល​ថា​ ធនាគារ​អាច​គ្រប់គ្រង​ប្រកបដោយ​ចីរភាព​នូវ​កំណើន​យ៉ាង​ឆាប់រហ័ស​នៃ​ប្រាក់​កម្ចី​ និង​ប្រាក់​បញ្ញើ​ ទោះបីជា​មានការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​-19​ ក៏​ដោយ​។​ អ្នកជំនាញ​ក៏​បាន​កត់សម្គាល់​ផង​ដែរ​ថា​ ផ្លែ​ត​ហ្វ​ម​ឌី​ជី​ថ​ល​របស់​ ABA​ គឺជា​ឧត្តមភាព​ប្រកួតប្រជែង​ ដែល​ជា​កត្តា​នៃ​ការ​ពង្រីក​ប្រាក់​កម្ចី​ និង​ប្រាក់​បញ្ញើ​។​

ការ​ពង្រីក​បណ្ដាញ​ស្វ័​យ​សេវា​ ABA​ ជា​បន្ដបន្ទាប់​ ក៏​រួមចំណែក​ដល់​សេចក្ដីសម្រេច​ចិត្ត​របស់​គណៈវិនិច្ឆ័យ​ ផង​ដែរ​ ដោយ​ទីតាំង​ចំនួន​ 11​ បន្ថែម​ទៀត​ ត្រូវ​បាន​បើក​ក្នុង​ទីក្រុង​សំខាន់ៗ​។​ ទីតាំង​ទាំង​ នេះ​ បំពាក់​ដោយ​ ម៉ាស៊ីន​ដក​/​ដាក់​ប្រាក់​ ម៉ាស៊ីន​ដាក់​មូល​ប្ប​ទា​នប​ត្រ​ និង​ម៉ាស៊ីន​បើក​កាត​ជាដើម​។​ ធនាគារ​ក៏​បាន​ បន្ថែម​ សាខា​បម្រើសេវា​ធនាគារ​ពេញលេញ​ចំនួន​ 2​ បន្ថែម​នៅ​ខេត្តមណ្ឌលគិរី​ និង​ខេត្ត​ប៉ៃលិន​ ទៅ​ក្នុង​បណ្ដាញ​ រូប​វន្ដ​របស់​ខ្លួន​ផង​ដែរ​។​

​មាន​មតិ​ក្នុង​ឱកាស​នេះ​ លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​៖​ "​នេះ​ជា​ពានរង្វាន់​ពីរ​ឆ្នាំ​ជាប់​គ្នា​ពី​ទស្សន​វ​ដ្ដី​ Asian​ Banking​ and​ Finance​ ដែល​បញ្ជាក់​ ពី​ការ​ប្ដេជ្ញា​ ចិត្ត​របស់​យើងខ្ញុំ​ ក្នុង​ការ​នាំ​យក​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ប្រកបដោយ​ន​វា​នុ​វត្ត​ និង​អត្ថប្រយោជន៍​ ជូន​ដល់​អតិថិជន​។​ ដូច​សព្វដង​ យើងខ្ញុំ​សូម​ចែករំលែក​កិត្តិនាម​នេះ​ជូន​ដល់​អតិថិជន​ទាំងអស់​ និង​សូម​ ថ្លែងអំណរគុណ​សម្រាប់​ការ​បន្ត​គាំទ្រ​។​"

​លោក​ Tim​ Charlton​ និពន្ធ​នាយក​របស់​ទស្សនាវដ្តី​នេះ​ បាន​មាន​ប្រសាសន៍​ថា​៖​ "​សមិទ្ធផល​ ធនាគារ​ ABA​ បាន​បញ្ជាក់​ជា​ថ្មី​ម្ដងទៀត​ ពី​សមត្ថភាព​ឈានមុខ​ ដោយ​ខ្លួន​ធ្វើការ​បង្កើន​អានុភាព​បច្ចេកវិទ្យា​ ដើម្បី​កែ​លម្អ​ប្រតិបត្តិការ​ផ្ទៃក្នុង​ ក៏​ដូច​ជា​ពង្រីក​សេវាកម្ម​កាន់តែ​ងាយស្រួល​ ជូន​អតិថិជន​ជា​ច្រើន​ ដូច​ជា​សេវា​ផ្ទេរ​ប្រាក់​,​ ការ​ទូទាត់​,​ ការ​ដាក់​ប្រាក់​ និង​សេវា​ផ្សេងៗ​ទៀត​ក្នុង​កម្មវិធី​ ABA​ Mobile​។​ កត្តា​ទាំងនេះ​បាន​ជួយ​ឲ្យ​កំណើន​អតិថិជន​ ABA​ Mobile​ កើន​ដល់​ 78%​ ហើយ​នៅ​តែ​រក្សា​តំណែង​ ជា​ធនាគារ​មាន​ប្រាក់​ចំណេញ​ខ្ពស់​បំផុត​ប្រចាំ​ប្រទេស​។​"

​លោក​បាន​បន្ថែម​ថា​៖​ "​យើងខ្ញុំ​ពិតជា​មាន​មោទនភាព​ដែល​បាន​ប្រគល់​ពានរង្វាន់​ ធនាគារ​រូបវន្ដបុគ្គល​ដ៏​ឆ្នើម​ប្រចាំឆ្នាំ​នៅ​កម្ពុជា​ ជូន​ធនាគារ​ ABA​ ក្នុង​កម្មវិធី​ Asian​ Retail​ Banking​ Awards​ 2022​ ដោយសារ​គំនិត​ផ្ដួចផ្ដើម​នានា​របស់​ ABA​ បាន​ធ្វើ​ឲ្យ​ធនាគារ​នេះ​កាន់តែ​រីក​ចម្រើន​ និង​ចាក់​គ្រឹះ​ដ៏​រឹង​មាំ​ក្នុង​ ទីផ្សារ​ក្នុង​នាម​ ជា​ធនាគារ​ធំ​បំផុត​នៅ​កម្ពុជា​។​"

អំពី​ទស្សនាវដ្តី​ Asian​ Banking​ and​ Finance
ពានរង្វាន់​ ABF​ Retail​ Banking​ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ទស្សនាវដ្តី​ Asian​ Banking​ &​ Finance​។​ ទស្សនាវដ្តី​ Asian​ Banking​ &​ Finance​ ជា​ទស្សនាវដ្តី​ឧស្សាហកម្ម​បម្រើ​ឲ្យ​ឧស្សាហកម្ម​សេវា​ហិរញ្ញវត្ថុ​ថាមវន្ត​របស់​អាស៊ី​។​ ច្បាប់​បោះពុម្ពផ្សាយ​នីមួយៗ​មាន​អត្ថបទ​ផ្សេងៗ​លាយ​គ្នា​ដែល​ទាក់ទាញ​នាយក​កម្រិត​ប្រតិបត្តិ​នៃ​ស្ថាប័ន​សេវា​ធនាគារ​និង​ហិរញ្ញវត្ថុ​ធំៗ​នៅ​អាស៊ី​។​ ទស្សនាវដ្តី​ Asian​ Banking​ and​ Finance​ បោះពុម្ពផ្សាយ​រាល់​ត្រីមាស​ និង​ចែកចាយ​ជូន​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់​នៅ​តាម​ស្ថាប័ន​សេវា​ហិរញ្ញវត្ថុ​អាស៊ី​ តាម​រយៈ​ការ​ផ្ញើ​មែ​ល​ផ្ទាល់​ និង​ច្បាប់​បោះពុម្ពផ្សាយ​ជា​សំណុំ​ទៅ​កាន់​ការិយាល័យ​កណ្តាល​នានា​។​ ​សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅ​កាន់​គេហទំព័រ​៖​ asianbankingandfinance.net ។​

1​ ABA​ ជា​ធនាគារពាណិជ្ជ​កម្ពុជា​ដ៏​ធំ​បំផុត​គិត​លើ​ទ្រព្យសកម្ម​,​ កម្ចី​ដុល​,​ ប្រាក់​បញ្ញើ​អតិថិជន​ និង​ប្រាក់​ចំណេញ​ ផ្អែក​លើ​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ 2021​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។​