ABA​ ទទួល​បាន​ពាន​ ធនាគារ​ក្នុងស្រុក​ឆ្នើម​បំផុត​ នៅ​កម្ពុជា​ ប្រចាំឆ្នាំ​ 2021​ ពី​ទស្សនាវដ្ដី​ Asiamoney

04/Jan/2022

Asiamoney award 2021 dt kh

ធនាគារ​ ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ឈានមុខ​របស់​កម្ពុជា​ រក្សា​ដំណែង​ជា​ “​ធនាគារ​ក្នុងស្រុក​ឆ្នើម​បំផុត​នៅ​កម្ពុជា​ ប្រចាំឆ្នាំ​ 2021”​ ពី​ Asiamoney​ ជា​ទស្សនាវដ្តី​ថ្នាក់​តំបន់​របស់​ Euromoney​ ដែល​ជា​ទស្សនាវដ្តី​ហិរញ្ញវត្ថុ​អន្តរជាតិ​។​ កិត្តិនាម​ដ៏​កំពូល​នេះ​ ត្រូវ​បាន​ផ្ដល់​ជូន​ ABA​ បន្ទាប់​ពី​ត្រូវ​បាន​ទទួលស្គាល់​ថា​ជា​ ធនាគារ​ឌី​ជី​ថ​ល​ឆ្នើម​ជាងគេ​នៅ​កម្ពុជា​ ក្នុង​ឆ្នាំ​ 2019​ និង​ឆ្នាំ​ 2020​។

​ទស្សនាវដ្ដី​ថ្នាក់​តំបន់​ដ៏​មាន​កិត្យានុភាព​នេះ​ គូសបញ្ជាក់​ជំហរ​របស់​ ABA​ ជា​ធនាគារ​ឈានមុខ​គេ​ក្នុង​វិស័យ​ ធនាគារ​ និង​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​។​ ABA​ ទទួល​បានការ​សាទរ​ចំពោះ​យុទ្ធសាស្ដ្រ​របស់​ខ្លួន​លើ​នវានុវត្តន៍​ ដែល​លេចធ្លោ​លើ​ ទីផ្សារ​ក្នុងស្រុក​ បង្កើន​វិស័យ​ពាណិជ្ជកម្ម​អេ​ឡិ​ក​ត្រូ​និក​ក្នុងស្រុក​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បំពេញតម្រូវការ​ អតិថិជន​ –​ ទាំង​អស់នេះ​សម្រេច​បាន​ក្នុង​បរិបទ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​។​ ​

ក្នុង​ឆ្នាំ​ 2021​ ABA​ សម្រេច​បាន​សមិទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ការ​អភិវឌ្ឍ​កម្មវិធី​ធនាគារ​តាម​ទូរស័ព្ទ​របស់​ខ្លួន​។​ ABA​ Mobile​ ដែល​ជា​កម្មវិធី​សេវា​ធនាគារ​ល្អ​បំផុត​ ត្រូវ​បាន​គ្រប់​ដណ្ដប់​ដោយ​មុខងារ​ន​វា​នុ​វត្ត​ថ្មីៗ​ដូច​ជា​ គណនី​រហ័ស​ សម្រាប់​អតិថិជន​មិន​ទាន់​មាន​គណនី​ធនាគារ​,​ ការ​ផ្ទេរ​ប្រាក់​ក្នុងស្រុក​តាម​គម្រោង​បាគង​,​ ការ​បើក​កាត​ប្លា​ស្ទិ​ក​ ព្រមទាំង​សេវា​ធនាគារ​ប្រចាំ​ថ្ងៃ​ផ្សេងៗ​ជា​ច្រើន​ទៀត​។​ ​

អំឡុង​ពេល​នៃ​ការ​រីក​រាល​ជំងឺ​កូ​វី​ដ​ វិស័យ​ពាណិជ្ជកម្ម​អេ​ឡិ​ក​ត្រូ​និក​ក្នុងស្រុក​មាន​សន្ទុះ​កើនឡើង​ នៅ​ពេល​ ABA​ ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​ PayWay​ Mobile​ ដែល​ប្រែក្លាយ​ស្មា​ត​ហ្វូ​ន​ទៅ​ជា​ម៉ាស៊ីន​ទូទាត់​ចល័ត​ POS​ ដើម្បី​បង្កើត​កូដ​ QR​ និង​ទទួល​ទូទាត់​បែប​ឌី​ជី​ថ​ល​។​ កម្មវិធី​ PayWay​ Mobile​ ក៏​ផ្តល់​ជូន​នូវ​ការ​ផ្ញើ​លីង​ទូទាត់​សម្រាប់​ផលិតផល​ ឬ​សេវាកម្ម​តាម​ រយៈ​កម្មវិធី​ផ្ញើ​សារ​នានា​ ដើម្បី​ទទួល​បានការ​ទូទាត់​ភ្លាមៗ​ផង​ដែរ​។

​​នៅ​ក្នុង​ផ្នែក​សេវា​ធនាគារ​សម្រាប់​អាជីវកម្ម​ ABA​ បាន​ដាក់​ឲ្យ​ប្រើប្រាស់​ឡើង​វិញ​នូវ​កម្មវិធី​ ធនាគារ​អន​ឡាញ​សម្រាប់​ អាជីវកម្ម​ (IBB)​ តាម​រយៈ​ការ​នាំ​យក​ ប្រព័ន្ធ​ប្រតិបត្តិការ​ផ្ទាល់​ (Host-to-Host)​ មុខងារ​ គណនី​និម្មិត​,​ ការ​ភ្ជាប់​ជាមួយ​កម្មវិធី​គណនេយ្យ​អន​ឡាញ​ធំៗ​ដូច​ជា​ Banhji,​ QuickBooks,​ និង​ Xero​ រួម​ជាមួយនឹង​កំណែ​ ទម្រង់​ផ្សេងៗ​ជា​ច្រើន​ទៀត​។​ ​

ធនាគារ​ក៏​បាន​អភិវឌ្ឍ​បណ្ដាញ​ទីតាំង​ស្វ័​យ​សេវា​ 24/7​ របស់​ខ្លួន​ ដើម្បី​នាំ​មក​នូវ​ភាព​ងាយស្រួល​ និង​បត់បែន​បន្ថែម​ ដល់​អតិថិជន​។​ ទីតាំង​ទាំងនេះ​ ស្ថិត​ក្នុង​តំបន់​ដែល​មាន​ចរាចរណ៍​មមាញឹក​ខ្លាំង​ ហើយ​ផ្ដល់​ជូន​ ការ​ចូល​ប្រើប្រាស់​ គណនី​អតិថិជន​បាន​ពេញ​មួយ​ថ្ងៃ​ តាម​រយៈ​ម៉ាស៊ីន​ស្វ័​យ​សេវា​សម្បូរ​បែប​ រួម​មាន​ ទូ​ ATMs,​ មា​ស៊ី​ន​ដក​ដាក់​ប្រាក់​ (CRM)​ និង​ម៉ាស៊ីន​ដាក់​មូល​ប្ប​ទា​នប​ត្រ​។​ ​

លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​៖​ “​ពានរង្វាន់​ពី​ Asiamoney​ គូសបញ្ជាក់​ពី​ការ​ប្ដេជ្ញា​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ឥត​ឈប់​ឈរ​របស់​យើង​ ដើម្បី​ក្លាយជា​ធនាគារ​ឆ្នើម​សម្រាប់​អតិថិជន​ របស់​យើង​ ដោយ​ផ្តល់​ឲ្យ​ពួក​គេ​នូវ​បទ​ពិសោធ​សេវា​ធនាគារ​ដែល​ងាយស្រួល​ និង​គ្មាន​ការ​រំខាន​ តាម​រយៈ​បច្ចេកវិទ្យា​ ទំនើប​ និង​នវានុវត្តន៍​។​ ដោយ​មើលឃើញ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​បន្ទាប់​ពី​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​ យើងខ្ញុំ​មាន​ សេចក្ដី​រីករាយ​ដែល​ឃើញ​ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​សម្រប​ខ្លួន​ជាមួយនឹង​ការ​រស់នៅ​បែប​ឌី​ជី​ថ​ល​ ហើយ​យើងខ្ញុំ​ នឹង​បន្ដ​ណែនាំ​ដំណោះស្រាយ​ទំនើបៗ​ ដែល​ធ្វើ​ឲ្យ​ជីវិត​ហិរញ្ញវត្ថុ​របស់​គេ​កាន់តែ​ងាយស្រួល​ និង​ប្រសើរ​ឡើង​។​”

“​ដូច​សព្វដង​ យើង​សូម​ចែករំលែក​កិត្តិនាម​នៃ​រង្វាន់​នេះ​ដល់​អតិថិជន​ដ៏​មាន​តម្លៃ​របស់​យើង​ ហើយ​សូម​ថ្លែងអំណរគុណ​សម្រាប់​ការ​គាំទ្រ​ និង​ការ​ជឿ​ទុក​ចិត្តជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ​”​ លោក​បន្ថែម​។

​Asiamoney​ មាន​ប្រសាសន៍​ក្នុង​របាយការណ៍​ពានរង្វាន់​របស់​ខ្លួន​ថា​៖​ “ABA​ បាន​ទទួល​ជោគជ័យ​ជាង​ដៃគូ​របស់​ខ្លួន​ក្នុង​ការ​ទាញ​យក​ការ​ជ្រៀតចូល​ស្ទើរតែ​ជាស​កល​នៃ​ទូរស័ព្ទ​ដៃ​របស់​កម្ពុជា​។​ សូ​ម្បី​តែ​មុន​ការ​រីក​រាលដាល​នៃ​ មេរោគ​កូ​វី​ដ​ ABA​ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ស្ថាប័ន​ធនាគារ​ឈានមុខ​ក្នុង​ទីផ្សារ​ ដែល​ផ្ដល់​ជូន​សេវា​ធនាគារ​ឌី​ជី​ថ​ល​ ងាយស្រួល​ប្រើ​ និង​មាន​សុវត្ថិភាព​។​ កម្មវិធី​ ABA​ Mobile​ និង​ប្រព័ន្ធ​ទូទាត់​អន​ឡាញ​ PayWay​ ទទួល​បានការ​គាំទ្រ​ពី​អ្នក​ឃ្លាំមើល​ក្នុង​វិស័យ​នេះ​រួច​ទៅ​ហើយ​”​។​

“​ការ​រាតត្បាត​នៃ​មេរោគ​កូ​វី​ដ​ ធ្វើ​ឲ្យ​ធនាគារ​នេះ​ កាន់តែ​រឹង​មាំ​។​ គ្រឹះស្ថាន​នេះ​ បា​នប​ង្រឹ​ង​ធុរកិច្ច​ផ្នែក​កាត​ឥណ​ពន្ធ​ និង​ឥណទាន​,​ interface​ ទូទាត់​រួម​គ្នា​,​ ផ្ទេរ​ប្រាក់​ភ្លាមៗ​ និង​ផ្ទេរ​តាម​ SWIFT​ ក៏​ដូច​ជា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ជាដើម​។​ ក្នុង​ខែមករា​ 2021​ ធនាគារ​បាន​បន្ថែម​មុខងារ​ គណនី​រហ័ស​ ទៅ​ក្នុង​កម្មវិធី​ទូរស័ព្ទ​របស់​ខ្លួន​។​”​ ទាំងនេះ​ បាន​កែប្រែ​ដំណើរការ​បើក​គណនី​ធនាគារ​បែប​ប្រពៃណី​ ដែល​ពី​មុន​ត្រូវ​ទៅ​សាខា​ ធនាគារ​ ជាមួយនឹង​គោលការណ៍​ស្គាល់​អតិថិជន​ (KYC)​ នវានុវត្តន៍​ដែល​មាន​ប្រកួតប្រជែង​ពី​ដៃគូ​ដើម្បី​ដាក់​ដំណើរការ​មុខងារ​ប​នេះ​ដោយ​ខ្លួនឯង​”​ អត្ថបទ​បាន​បន្ដ​។​ ​

ធនាគារ​ ABA​ ផ្ដល់​ជូន​នូវ​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាព​ងាយស្រួល​ និង​នាវា​នុ​វត្ត​ ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​,​ អាជីវកម្ម​ខ្នាត​តូច​បំផុត​ និង​រូបវន្ដបុគ្គល​។​ គិត​ត្រឹម​ថ្ងៃ​ទី​ 31​ ធ្នូ​ 2021​ ធនាគារ​ ABA​ គ្រប់គ្រង​ទ្រព្យសកម្ម​សរុប​ចំនួន​ 7.9​ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ ហើយ​បច្ចុប្បន្ន​គ្រប់គ្រង​ជាង​ 2.1​ លាន​គណនី​ តាម​រយៈ​បណ្ដាញ​ទូ​ លំ​ទូលាយ​ ដោយ​មាន​ សាខា​ 80​ ម៉ាស៊ីន​ស្វ័​យ​សេវា​ជាង​ 800​ រួម​ជាមួយ​សេវា​ធនាគារ​អន​ឡាញ​សម្រាប់​អាជីវកម្ម​ និង​កម្មវិធី​ ធនាគារ​តាម​ទូរស័ព្ទ​ដៃ​ទំនើប​។

​​អំពី​ទស្សនាវដ្តី​ Asiamoney
រយៈពេល​ជាង​បី​ទសវត្សរ៍​ ទស្សនាវដ្តី​ Asiamoney​ គឺជា​សំឡេង​នៃ​ឧស្សាហកម្ម​ធនាគារ​ និង​ទីផ្សារ​មូលធន​នៅ​អាស៊ី​។​ ក្នុងអំឡុងពេល​នោះ​ ការ​បោះពុម្ពផ្សាយ​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​គ្របដណ្តប់​លើ​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​នៅ​ក្នុង​តំបន់​ដែល​មាន​វឌ្ឍនភាព​រុងរឿង​នៅ​លើ​ពិភពលោក​។​ ច្បាប់​ចេញផ្សាយ​នីមួយៗ​របស់​ទស្សនាវដ្តី​ Asiamoney​ មាន​របាយការណ៍​ស៊ីជម្រៅ​ និង​ពានរង្វាន់​វិស័យ​ធនាគារ​ជា​ច្រើន​នៅ​ក្នុង​ទីផ្សារ​រហូត​ដល់​ទៅ​ 6​ នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​។​ ការ​សម្រេចចិត្ត​ផ្តល់​ពានរង្វាន់​របស់​ទស្សនាវដ្តី​ Asiamoney​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​សារព័ត៌មាន​ជាន់ខ្ពស់​ដឹកនាំ​ដោយ​និពន្ធ​នាយក​របស់​ទស្សនាវដ្តី​ Euromoney​ បន្ទាប់​ពី​ទទួល​បានការ​ដាក់​សំណើ​លម្អិត​ពី​អ្នកចូលរួម​ទីផ្សារ​នេះ​ និង​រួម​ជាមួយ​ការ​ស្រាវជ្រាវ​លើ​ទីផ្សារ​ធនាគារ​ និង​មូលធន​ដោយ​គណៈកម្មាធិការ​និពន្ធ​នាយក​។​ និពន្ធ​នាយក​ជាន់ខ្ពស់​ក៏​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ ឬ​តំបន់​នីមួយៗ​ដើម្បី​ជួប​ជាមួយនឹង​ធនាគារិក​នាំមុខ​គេ​ និង​ប្រមូល​មតិយោបល់​ពី​អតិថិជន​ និង​គូប្រកួត​ប្រជែង​ផង​ដែរ​។​