ផ្លែតហ្វមធនាគារអនឡាញ និងអេកូស៊ីស្ទែមឌីជីថល របស់ ABA ទទួលបានពានរង្វាន់កម្រិតកំពូល

06/Sep/2024

aba ifa awards dt kh

ធនាគារ​ ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា​1​ និង​ជា​គ្រឹះស្ថាន​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ឈានមុខ​ ទទួល​បាន​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​ចំនួន​ 2​ ពី​ទស្សនាវដ្តី​ International​ Finance​។​

ឆ្នាំ​នេះ​ បាន​ប្រាកដ​ឡើងជា​លើក​ដំបូង​សម្រាប់​ផ្លែ​ត​ហ្វ​ម​ពេញលេញ​ ABA​ Business​ ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​ សេវា​ធនាគារ​អន​ឡាញ​សម្រាប់​សាជីវកម្ម​ឆ្នើម​បំផុត​នៅ​កម្ពុជា​។​ ចំណែកឯ​ពាន​មួយទៀត​សម្រាប់​ ABA​ គឺ​កិត្តិនាម​ជា​ ធនាគារ​ឌី​ជី​ថ​ល​ឆ្នើម​បំផុត​នៅ​កម្ពុជា​ ជា​លើក​ទី​ពីរ​ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា​ ដែល​ឆ្លុះ​បញ្ចាំង​ពី​សមិទ្ធផល​ល្អ​ប្រសើរ​គួរ​ឲ្យ​កត់សម្គាល់​ និង​សមត្ថភាព​លេចធ្លោ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​។​

​វឌ្ឍនភាព​ថ្មី​លើ​សេវា​ធនាគារ​សម្រាប់​អាជីវកម្ម​នៅ​កម្ពុជា​

ធនាគារ​ ABA​ តែងតែ​នាំមុខ​គេ​នៅ​កម្ពុជា​ លើ​ទំនើប​កម្ម​សេវា​ធនាគារ​ ដោយ​បញ្ចូល​បច្ចេកវិទ្យា​ឈានមុខ​ថ្មីៗ​ទៅ​ក្នុង​បណ្ដា​សេវា​ធនាគារ​របស់​ខ្លួន​។​ ចាប់តាំងពី​បាន​ដាក់​ឲ្យ​ដំណើរការ​ក្នុង​ឆ្នាំ​ 2018​ មក​ ផ្លែ​ត​ហ្វ​ម​ ABA​ Business​ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ ដោយ​មាន​សមត្ថភាព​បត់បែន​តម្រូវ​តាម​អាជីវកម្ម​តូច​ធំ​ទាំងអស់​ រាប់​ចាប់ពី​សហគ្រាស​ខ្នាត​តូច​ រហូត​ដល់​សាជីវកម្ម​ពហុ​ជាតិ​ធំៗ​ ខណៈ​ដែល​ប្រតិបត្តិការ​សេវា​ផ្ដល់​ភាព​ងាយស្រួល​ និង​សុវត្ថិភាព​ខ្ពស់​។​

ផ្លែ​ត​ហ្វ​ម​ ABA​ Business​ បាន​រក្សា​ជំហរ​ដ៏​រឹង​មាំ​នៅ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​ ដោយ​ផ្ដល់​នូវ​សំណុំ​មុខងារ​ពេញលេញ​សម្បូរ​បែប​របស់​ខ្លួន​ តាម​រយៈ​មុខងារ​យ៉ាងច្រើន​សម្បូរ​បែប​ ដែល​អនុញ្ញាត​ឲ្យ​អាជីវកម្ម​គ្រប់គ្រង​ប្រតិបត្តិការ​របស់​ពួក​គេ​ប្រកបដោយ​ប្រសិទ្ធភាព​។​ សេវា​ទាំងនោះ​រួម​មាន​ មុខងារ​បើកប្រាក់​បៀវត្សរ៍​បុគ្គលិក​ និង​ថ្នាក់ដឹកនាំ​,​ មុខងារ​បង់​វិក្កយបត្រ​ទឹក​ ភ្លើង​ និង​សំរាម​,​ មុខងារ​បង់ពន្ធ​ដារ​ និង​ពន្ធគយ​,​ មុខងារ​ទាត់​ស្វ័យប្រវត្តិ​តាម​កាលវិភាគ​ និង​ជា​សំណុំ​ និង​បណ្ដា​មុខងារ​ទូលំទូលាយ​ផ្សេងៗ​ជា​ច្រើន​ទៀត​ សម្រាប់​ការ​គ្រប់គ្រង​ការ​ប្រមូលប្រាក់​ទូទាត់​ពី​ដៃគូ​ និង​ការ​ទូទាត់​ចំណាយ​។​

បន្ថែម​លើ​នេះ​ទៀត​ ផ្លែ​ត​ហ្វ​ម​ ABA​ Business​ ក៏​អនុញ្ញាត​ឲ្យ​មានការ​ភ្ជាប់​ប្រព័ន្ធ​ភាគី​ទី​បី​ ERP​ និង​ប្រព័ន្ធ​ទ្រទ្រង់​ (back-office​ system)​ តាម​រយៈ​សេវាកម្ម​ប្រតិបត្តិការ​ផ្ទាល់​ (Host-to-Host)​ ក៏​ដូច​ជា​ប្រព័ន្ធ​គណនេយ្យ​ភាគី​ទី​បី​ ដើម្បី​ផ្គូផ្គង​ផ្ទៀងផ្ទាត់​គណនី​យ៉ាង​ងាយស្រួល​។​ មុខងារ​ទាំងនេះ​ នៃ​ផ្លែ​ត​ហ្វ​ម​ ABA​ Business​ ជាមួយ​ការ​ផ្ទៀងផ្ទាត់​ពីរ​កត្តា​ (two-factor​ authentication)​ និង​ដំណើរការ​អនុម័ត​ច្រើន​កម្រិត​ បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ ក្នុង​ការ​កាត់​បន្ថយ​កំហុស​និង​រំហូរ​ការងារ​ដោយ​ដៃ​ ពង្រឹង​ប្រសិទ្ធភាព​ប្រតិបត្តិការ​ ផ្ដល់​នូវ​សុវត្ថិភាព​ខ្ពស់​បំផុត​ និង​ងាយស្រួល​បញ្ចូល​ក្នុង​ដំណើរ​ប្រតិបត្តិការ​បម្រើ​អតិថិជន​របស់​អាជីវកម្ម​។​

គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ​ថា​ ចន្លោះ​ពី​ឆ្នាំ​ 2021​ និង​ 2023​ ផ្លែ​ត​ហ្វ​ម​ ABA​ Business​ មាន​អត្រាកំណើន​អតិថិជន​ប្រចាំឆ្នាំ​ចំនួន​ 43%​។​ ការ​ធ្វើ​ប្រតិបត្តិការ​ប្រព័ន្ធ​អន​ឡាញ​តាម​រយៈ​ផ្លែ​ត​ហ្វ​ម​ ABA​ Business​ ក៏​មាន​អត្រាកំណើន​ដល់​ 200%​ ដែល​គិត​ជា​ទឹកប្រាក់​បាន​ហក់​លើស​ 10​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។​ ការ​កើនឡើង​នេះ​ បាន​បង្ហាញ​ពី​ការ​បេ្ត​ជ្ញា​ចិត្ត​របស់​ធនាគារ​ក្នុង​ការ​បម្រើសេវា​ធនាគារ​ប្រកបដោយ​ភាព​បត់បែន​តម្រូវ​តាម​អាជីវកម្ម​កម្ពុជា​តូច​ធំ​ទាំងអស់​ ដែល​បាន​ឆ្លុះ​បញ្ចាំង​ពី​ទំនុកចិត្ត​ និង​ការ​ប្រើប្រាស់​ប្រកបដោយ​ភាព​ជឿជាក់​របស់​អតិថិជន​ជាមួយ​ ABA​។​

​ការ​កំណត់​ស្តង់ដារ​ហិរញ្ញវត្ថុ​ផ្នែក​ឌី​ជី​ថ​ល​

ជាមួយនឹង​វឌ្ឍនភាព​ថ្មី​នៃ​ឌី​ជី​ថ​ល​ ធនាគារ​ ABA​ បន្ត​ភាពល្អ​ឯក​ក្នុង​សេវា​ធនាគារ​ ជាមួយ​អេប​ ដ៏​ប្រណីត​ផ្ដាច់​គេ​ ពេញ​និយម​បំផុត​ និង​ងាយស្រួល​ប្រើប្រាស់​ គឺ​ ABA​ Mobile​ និង​អេប​ ABA​ Merchant​ ដែល​ផ្តោត​សំខាន់​លើ​អាជីវកម្ម​។​

ក្នុង​ឆ្នាំ​ 2023​ ធនាគារ​ ABA​ ទទួល​បាន​កំណើន​អ្នក​ប្រើប្រាស់​ សម្រាប់​អេប​ទាំង​ពីរ​ ដោយ​ ABA​ Mobile​ អ្នក​ប្រើប្រាស់​កើន​បាន​ 30%​ ហើយ​បណ្ដាញ​អាជីវករ​ទូទាត់​តាម​ KHQR​ សម្រាប់​ ABA​ Merchant​ កើន​បាន​ 43%​។​ ធនាគារ​ កំពុង​បង្កើន​ និង​ពង្រឹង​វឌ្ឍនភាព​ថ្មីៗ​របស់​អេប​ទាំង​ពីរ​ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ និង​សុវត្ថិភាព​កាន់តែ​រឹង​មាំ​ជា​លំដាប់​ដល់​អ្នក​ប្រើប្រាស់​។​

អេប​ ABA​ Mobile​ ក្នុង​កំណែ​ 5.0​ មាន​ផ្ទៃ​អន្តរ​កម្ម​ថ្មី​រស់​រវើក​ ដែល​អាច​រៀបចំ​អេ​ក្រង់​ឲ្យ​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​ ជ្រើសរើស​ម៉ូ​ដ​រចនា​ ដូរ​ទំហំ​អក្សរ​ កែសម្រួល​ផ្ទាំង​វិចិត្រ​តាម​តម្រូវការ​ និង​ស្រប​តាម​អ្នក​ប្រើប្រាស់​ម្នាក់ៗ​ រួម​ទាំង​បទ​ពិសោធ​កាន់តែ​ប្រសើរ​ជាមួយ​គម្រោង​ទិន្នន័យ​ឥត​គិតថ្លៃ​នៅ​ក្នុង​អេប​ ដែល​អ្នក​ប្រើប្រាស់​ជាមួយ​ប្រព័ន្ធ​ទូរស័ព្ទ​មួយ​ចំនួន​ អាច​ប្រើ​ ABA​ Mobile​ ដោយ​មិន​ចាំបាច់​មាន​ ឬ​មិន​មាន​កាត់​សេវា​អ៊ីនធឺណិត​ផ្ទាល់ខ្លួន​ឡើយ​។​ បន្ទាប់​ពី​ការ​ដាក់​ដំណើរការ​ការ​ទូទាត់​ឆ្លង​ប្រទេស​របស់​ប្រព័ន្ធ​បាគង​ អ្នក​ប្រើប្រាស់​ អេប​ ABA​ Mobile​ ក៏​អាច​ធ្វើការ​ស្គែ​ន​ទូទាត់​ជាមួយ​កូដ​ Thai​ QR​ នៅ​ប្រទេស​ថៃ​បាន​ផង​ដែរ​។​

អេប​ ABA​ Merchant​ ក៏​បន្ត​ទទួល​បានការ​កែប្រែ​ ដូច​ជា​មុខងារ​វិភាគ​ ដែល​អនុញ្ញាត​ឲ្យ​ម្ចាស់​អាជីវកម្ម​ប្រើប្រាស់​ និង​វិភាគ​ទិន្នន័យ​ ដែល​ជួយ​ឲ្យ​ពួក​គាត់​គ្រប់គ្រង​សកម្មភាព​លក់ដូរ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អតិថិជន​ឲ្យ​កាន់តែ​ប្រសើរ​។​ ​ ​អេប​ទាំង​ពីរ​នេះ​ ជា​មូលដ្ឋាន​គ្រឹះ​ពង្រឹង​បន្ថែម​លើ​ឧត្តមភាព​ ក្នុង​ការ​ទូទាត់​ផ្នែក​ឌី​ជី​ថ​ល​ ដែល​ផ្តល់​នូវ​ភាព​ងាយស្រួល​លើសគេ​ សម្រាប់​អតិថិជន​របស់​ខ្លួន​។​

​ដោយ​ត្រូវ​បាន​ទទួលស្គាល់​ និង​ផ្ដល់​កិត្តិនាម​ជា​បន្តបន្ទាប់​ពី​សំណាក់​ស្ថាប័ន​អន្តរជាតិ​កំពូល​ជា​ច្រើន​ ABA​ បង្ហាញ​ឲ្យ​ឃើញ​ពី​ជំហរ​ប្រកបដោយ​ស្ថិរ​ភាពរឹងមាំ​ និង​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ចំពោះ​អតិថិជន​គ្រប់​រូប​ ដែល​រួមចំណែក​ដល់​កំណើន​នៃ​វិស័យ​ហិរញ្ញវត្ថុ​ និង​ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ សម​ស្រប​ទៅ​នឹង​កិត្តិនាម​ជា​ធនាគារ​ឆ្នើម​បំផុត​នៅ​កម្ពុជា​។​

1ABA ជាធនាគារពាណិជ្ជកម្ពុជាដ៏ធំបំផុតគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល, ប្រាក់បញ្ញើអតិថិជន និងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាប្រចាំឆ្នាំ 2021-2023 ។