ធនាគារ​ ABA​ ចូលរួម​ក្នុង​ ទិវា​ប្រាក់​រៀល​ ឆ្នាំ​ 2024​ ដើម្បី​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​

25/Mar/2024

Riel Day 2024 KHRiel Day 2024 KH
Riel Day 2024 KH-2Riel Day 2024 KH-2
Riel Day 2024 KH-3Riel Day 2024 KH-3
Riel Day 2024 KH-4Riel Day 2024 KH-4
Riel Day 2024 KH-5Riel Day 2024 KH-5
Riel Day 2024 KH-6Riel Day 2024 KH-6

ធនាគារ​ ABA​ មាន​មោទនភាព​ដែល​បាន​ចូលរួម​ក្នុង​ ទិវា​ប្រាក់​រៀល​ឆ្នាំ​ 2024​ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​ 24​ ខែមីនា​ ឆ្នាំ​ 2024​ នៅ​ផ្សារ​ទំនើប​ ខេ​ម៉​ល​ភ្នំពេញ​។​ កម្មវិធី​នេះ​ បាន​ប្រារព្ធ​ឡើង​ដើម្បី​អបអរ​ខួប​លើក​ទី​ 44​ នៃ​ការ​ដាក់​ឱ្យ​ចរាចរ​ប្រាក់​រៀល​ជា​រូបិយប័ណ្ណ​ផ្លូវការ​របស់​កម្ពុជា​ឡើង​វិញ​។​ ​

កម្មវិធី​នេះ​ រៀបចំ​ឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ការ​យល់​ដឹង​របស់​សាធារណជន​អំពី​ប្រវត្តិ​ និង​សារៈសំខាន់​នៃ​ប្រាក់​រៀល​ ព្រមទាំង​តួនាទី​របស់​រូបិយប័ណ្ណ​ជាតិ​ចំពោះ​សេដ្ឋកិច្ច​កម្ពុជា​ដែល​បន្ដ​រីក​ចម្រើន​ទៅ​មុខ​។​ គួរ​រំលឹក​ផង​ដែរ​ថា​ ធនាគារ​ ABA​ បាន​ដើរតួ​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​បង្ហាញ​ពី​អត្ថប្រយោជន៍​នានា​នៃ​ការ​ប្រើប្រាស់​ប្រាក់​រៀល​ និង​ការ​លើកកម្ពស់​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​។​ ​

នៅ​ក្នុង​ ទិវា​ប្រាក់​រៀល​ឆ្នាំ​ 2024​ ក៏​មានការ​ដាក់​តាំង​បង្ហាញ​បញ្ជរ​ជា​ច្រើន​ផង​ដែរ​។​ អ្នកចូលរួម​បាន​រីករាយ​ជាមួយនឹង​ការ​ដាក់​បង្ហាញ​អំពី​ប្រវត្តិ​ និង​ការ​វិវត្តន៍​របស់​ប្រាក់​រៀល​ រួម​ទាំង​ការ​ប្រគុំ​តន្ត្រី​ពី​តារាចម្រៀង​ល្បីៗ​ វគ្គ​សំណួរ​-​ចម្លើយ​ និង​ការ​បង្ហាញ​វី​ដេ​អូ​ទាក់ទង​នឹង​ប្រាក់​រៀល​ និង​ទិដ្ឋភាព​សេដ្ឋកិច្ច​របស់​កម្ពុជា​។

​​ក្នុង​រយៈពេល​ពេញ​មួយ​ថ្ងៃ​នោះ​ ABA​ បាន​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​អ្នកចូលរួម​ទាំងអស់​ ដោយ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​ការ​លើកកម្ពស់​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​ និង​ការ​គាំទ្រ​ប្រាក់​រៀល​។​ ក្រុមការងារ​ ABA​ បាន​ផ្តល់​ព័ត៌មាន​អំពី​ផលិតផល​ និង​សេវាកម្ម​ដែល​ ABA​ មាន​ផ្ដល់​ជូន​ ជា​ប្រាក់​រៀល​ ដូច​ជា​គណនី​សន្សំ​ និង​គណនី​កាលកំណត់​មានការ​ប្រាក់​ខ្ពស់​ជាដើម​។​ អ្នកចូលរួម​ អាច​បើក​គណនី​រហ័ស​ ABA​ នៅ​បញ្ជរ​ផ្ទាល់​ ដោយ​ទទួល​បាន​គណនី​ជា​ប្រាក់​រៀល​ និង​អាច​ប្រើប្រាស់​បាន​ភ្លាមៗ​។​ ​

ជាមួយ​ការ​ប្តេជ្ញា​ចិត្តជា​បន្តបន្ទាប់​របស់​ ABA​ ក្នុង​ការ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​ ម៉ាស៊ីន​អេ​ធី​អឹ​ម​ ម៉ាស៊ីន​ដាក់​ប្រាក់​ និង​ម៉ាស៊ីន​ដក​ដាក់​ប្រាក់​ គឺ​សុទ្ធតែ​ទទួលយក​ និង​ចែកចាយ​ក្រដាសប្រាក់​រៀល​ ដែល​មាន​ក្រដាសប្រាក់​ផ្សេងៗ​គ្នា​។​ ការណ៍​នេះ​ ធានា​នូវ​ភាព​ងាយស្រួល​ជូន​អតិថិជន​ សម្រាប់​តម្រូវការ​សន្សំ​ ដក​ប្រាក់​ និង​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ពួក​គាត់​ជា​ប្រាក់​រៀល​។​