​ធនាគារ​ ABA​ គាំទ្រ​កម្មវិធី​ព​ន្លឿ​ន​អាជីវកម្ម​ថ្នាល​ឌី​ជី​ថ​ល​រដូវ​កាល​ទី​ 2​ ដើម្បី​ជំរុញ​កំណើន​សហគ្រាស​ធុន​តូច​ និង​មធ្យម​ នៅ​កម្ពុជា​

23/Mar/2023

ABA support DPA 2023 detail KH-3ABA support DPA 2023 detail KH-3
ABA support DPA 2023 detail KH-2ABA support DPA 2023 detail KH-2
ABA support DPA 2023 KHABA support DPA 2023 KH
ABA support DPA 2023 detail KHABA support DPA 2023 detail KH

ធនាគារ​ ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ឈានមុខ​មួយ​នៅ​កម្ពុជា​ បាន​ក្លាយជា​ Platinum​ Sponsor​ នៃ​កម្មវិធី​ព​ន្លឿ​ន​អាជីវកម្ម​ថ្នាល​ឌី​ជី​ថ​ល​រដូវ​កាល​ទី​ 2​ (DPA)​។​

DPA​ គឺជា​កម្មវិធី​ព​ន្លឿ​ន​អាជីវកម្ម​មួយ​ ដែល​មាន​រយៈពេល​ 16​ ស​ប្ដា​ហ៍​ និង​ត្រូវ​បាន​រៀបចំ​ឡើង​ ដើម្បី​គាំទ្រ​ធុរកិច្ច​ឌី​ជី​ថ​ល​ថ្មីៗ​ដែល​អាច​ផ្ដល់​នូវ​ថ្នាល​ឌី​ជី​ថ​ល​ប្រកបដោយ​នវានុវត្តន៍​ (​ការ​អនុវត្ត​បែប​ថ្មី​)​ សម្រាប់​សហគ្រាស​ធុន​មីក្រូ​ តូច​ និង​មធ្យម​ (MSMEs)​ ហើយ​ចាប់ផ្ដើម​អនុវត្ត​ធុរកិច្ច​បែប​ឌី​ជី​ថ​ល​ ទៅ​ក្នុង​ប្រតិបត្តិការ​អាជីវកម្ម​របស់​ពួក​គេ​។

​​ពិធី​សម្ពោធ​បើក​ដំណើរការ​នៃ​ កម្មវិធី​ព​ន្លឿ​ន​អាជីវកម្ម​ថ្នាល​ឌី​ជី​ថ​ល​រដូវ​ទី​ 2​ បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​ 21​ ខែមីនា​ ឆ្នាំ​ 2023​ នៅ​ការិយាល័យ​នៃ​មជ្ឈមណ្ឌល​បណ្ដុះ​ធុរកិច្ច​ថ្មី​ “​តេ​ជោ​”​ ក្រោម​អធិបតីភាព​ ឯកឧត្តម​បណ្ឌិត​ តាំង​ ងួ​ន​លី​ នាយក​ប្រតិបត្តិ​នៃ​ មជ្ឈមណ្ឌល​បណ្ដុះ​ធុរកិច្ច​ថ្មី​ “​តេ​ជោ​”​ និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​ទៀត​។​ ​

នៅ​ក្នុង​ពិធី​សម្ពោធ​នោះ​ផ្ទាល់​ លោកស្រី​ ធា​ម​ រមណីយ​ នាយិកា​ទំនាក់ទំនង​គូភាគី​ -​ ប្រធាន​គ្រប់គ្រង​តំបន់​ ABA​ បាន​បង្ហាញ​អំពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ធនាគារ​ ក្នុង​ការ​គាំទ្រ​នវានុវត្តន៍​ និង​សហគ្រិនភាព​នៅ​ក្នុង​ប្រទេស​។​ ​

លោកស្រី​មាន​ប្រសាសន៍​ថា​ “​ក្នុង​នាម​ជា​អ្នកគាំទ្រ​នវានុវត្តន៍​ និង​សហគ្រិនភាព​ ធនាគារ​ ABA​ មើលឃើញ​នូវ​សារៈសំខាន់​នៃ​គំនិត​ផ្ដួចផ្ដើម​នានា​ ជាក់ស្ដែង​ដូច​ កម្មវិធី​ព​ន្លឿ​ន​អាជីវកម្ម​ថ្នាល​ឌី​ជី​ថ​ល​ ជាដើម​ ដែល​ធ្វើ​ឡើង​ដើម្បី​ផ្តល់​ឱកាស​ដល់​នវានុវត្តជន​ និង​ម្ចាស់​ធុរកិច្ច​ថ្មី​ទាំងអស់​។​ កម្មវិធី​ព​ន្លឿ​ន​អាជីវកម្ម​ថ្នាល​ឌី​ជី​ថ​ល​នេះ​ មាន​គោលបំណង​គាំទ្រ​ដល់​អាជីវកម្ម​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ និង​តម្រូវការ​របស់​ MSMEs​ ដោយ​អនុវត្ត​តាម​គំនិត​អាជីវកម្ម​ ប្រកបដោយ​នវានុវត្តន៍​ និង​ភាព​ច្នៃប្រឌិត​”​ ។​ ​

លោកស្រី​បាន​បន្ដ​ថា​ “​យើងខ្ញុំ​ជឿជាក់​ថា​ កម្មវិធី​នេះ​ពិតជា​អាច​ជួយ​ដល់​អាជីវកម្ម​ក្នុងស្រុក​ និង​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​ ឲ្យ​ចាប់ផ្តើម​អនុវត្ត​ដំណើរ​ធុរកិច្ច​បែប​ឌី​ជី​ថ​ល​ និង​ការ​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​។​ យើងខ្ញុំ​មាន​សេចក្តី​សោមនស្ស​ ដែល​បាន​ចូលរួម​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​នេះ​ ក្នុង​ការ​គាំទ្រ​ដល់​ធុរកិច្ច​ថ្មី​ ដែល​យើងខ្ញុំ​ជឿជាក់​ថា​ នឹង​ផ្ដល់​ផល​វិជ្ជមាន​ដ៏​ចាំបាច់​ដល់​សហគមន៍​”​។​ ​

តាម​រយៈ​ការ​គាំទ្រ​កម្មវិធី​ព​ន្លឿ​ន​អាជីវកម្ម​ថ្នាល​ឌី​ជី​ថ​ល​ ធនាគារ​ ABA​ បាន​ជួយ​ជំរុញ​ប្រព័ន្ធ​អេកូ​ធុរកិច្ច​ថ្មី​ នៅ​ក្នុង​ប្រទេស​ ដែល​នឹង​ក្លាយជា​កម្លាំង​ច​លករ​មិន​អាច​ប្រកែក​បាន​ នៅ​ក្នុង​កំណើនសេដ្ឋកិច្ច​ និង​នវានុវត្តន៍​។​