​ធនាគារ​ ABA​ គាំទ្រ​កម្មវិធី​អប់រំ​កម្រិត​បឋម​សិក្សា​ របស់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​

09/Sep/2024

aba ccf pep khaba ccf pep kh
aba ccf pep kh-1aba ccf pep kh-1
aba ccf pep kh-2aba ccf pep kh-2
aba ccf pep kh-3aba ccf pep kh-3
aba ccf pep kh-4aba ccf pep kh-4

ធនាគារ​ ABA​ បាន​ប្រកាស​បរិច្ចាគ​ថវិកា​សរុប​ចំនួន​ 60​ 000​ ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​រយៈពេល​ 3​ ឆ្នាំ​ ជូន​ដល់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ (CCF)​។​ ការ​គាំទ្រ​នេះ​ មាន​គោលបំណង​ជួយ​ទ្រទ្រង់​ការ​អប់រំ​ប្រកបដោយ​គុណភាព​ប្រសើរ​សម្រាប់​កុមារ​ក្រីក្រ​កម្ពុជា​។​

​ភាគី​ទាំង​សងខាង​បាន​ចុះហត្ថលេខា​លើ​ភាព​ជា​ដៃគូ​ច​ល​នូ​ប​ត្ថ​ម្ភ​ជា​ផ្លូវការ​ នៅ​ថ្ងៃ​ទី​04​ ខែកញ្ញា​ ឆ្នាំ​ 2024​ ក្រោម​វត្តមាន​របស់​ លោក​ Scott​ Neeson​ ស្ថាបនិក​ និង​នាយក​ប្រតិបត្តិ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ និង​ លោក​ Igor​ Zimarev​ នាយក​ទីផ្សារ​ និង​កិច្ចការ​ទំនួល​ខុស​ត្រូវ​សង្គម​ នៃ​ធនាគារ​ ABA​ រួម​ទាំង​តំណាង​របស់​គ្រឹះស្ថាន​ទាំង​ពីរ​។​

​កិច្ចព្រមព្រៀង​នេះ​បាន​បង្ហាញ​ពី​គម្រោង​រយៈពេល​ 3​ ឆ្នាំ​ ដែល​ ABA​ នឹង​ផ្តល់​ថវិកា​ចំនួន​ 20​ 000​ ដុល្លារ​អា​មេ​រិ​ក​ ក្នុង​មួយ​ឆ្នាំ​ ដល់​ កម្មវិធី​អប់រំ​កម្រិត​បឋម​សិក្សា​ របស់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​។​ ការ​រួមចំណែក​នេះ​នឹង​ធានា​ផ្តល់​នូវ​ការ​អប់រំ​ពេញលេញ​ដល់​សិស្សានុសិស្ស​ជា​ច្រើន​រូប​។​ រហូត​មក​ដល់​ពេល​នេះ​ សិស្សានុសិស្ស​កម្រិត​មូលដ្ឋាន​ ចំនួន​ប្រហែល​ជាង​ 740​ នាក់​ បាន​ទទួល​បានការ​អប់រំ​នៅ​សាលារៀន​ Satellite​ ចំនួន​ 6​ របស់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ ។​

​បន្ថែម​ពី​ជំនួយ​ថវិកា​ ABA​ ក៏​បាន​បរិច្ចាគ​ ឈុត​កុំព្យូទ័រ​លើ​តុ​ រ៉ោ​ត​ទ័​រ​ និង​ស្វ៊េ​ច​ សម្រាប់​ថ្នាក់​ព្យូ​ទ័​រ​របស់​សាលារៀន​មួយ​របស់​អង្គការ​ផង​ដែរ​។​ ការ​បរិច្ចាគ​នេះ​ បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ​ក្នុង​ការ​ជួយ​គាំទ្រ​សិស្សានុសិស្ស​ទៅ​លើ​ចំណេះដឹង​ផ្នែក​ឌី​ជី​ថ​ល​ នៅ​ក្នុង​សង្គម​ដែល​ជំរុញ​ដោយ​បច្ចេកវិទ្យា​។​

​លោក​ Igor​ Zimarev​ នាយក​ទីផ្សារ​ និង​កិច្ចការ​ទំនួល​ខុស​ត្រូវ​សង្គម​នៃ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​ “​យើងខ្ញុំ​ មាន​កិត្តិយស​ដែល​បាន​រួមចំណែក​ ដល់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ ដើម្បី​ផ្តល់​នូវ​ការ​ផ្លាស់​ប្តូរ​ដល់​កុមារ​ក្រីក្រ​ជា​ថ្មី​ម្ដងទៀត​។​ នៅ​ធនាគារ​ ABA​ យើងខ្ញុំ​ជឿជាក់​ថា​ការ​អប់រំ​គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​សង្គម​មួយ​ដែល​មាន​វឌ្ឍនភាព​ និង​សមភាព​។​ យើងខ្ញុំ​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ជំរុញ​ការ​រីក​ចម្រើន​ ឱកាសល្អៗ​ និង​ការ​ផ្លាស់​ប្តូរ​ក្នុង​សង្គម​យើង​ តាម​រយៈ​ការ​វិនិយោគ​លើ​អនាគត​របស់​កុមារ​ទាំងនេះ​។​”

​កាលពី​ឆ្នាំ​2023​ ធនាគារ​ក៏​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ (MoU)​ ជាមួយ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ ដើម្បី​បង្កើត​ កម្មវិធី​អភិវឌ្ឍ​សម្រាប់​ទាំងអស់​គ្នា​ ក្នុង​គោលដៅ​ជួយ​ដល់​កុមារ​ខ្វះខាត​ តាម​រយៈ​ការ​ផ្តល់​ឱកាស​ហាត់​ការ​ និង​ឱកាស​ការងារ​ អាហារូបករណ៍​ កម្មវិធី​ស្ម័គ្រចិត្ត​ កិច្ចសហការ​ ផ្សព្វផ្សាយ​ឆ្លង​ស្ថាប័ន​ និង​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​។​

ABA​ នៅ​តែ​បន្ត​ពង្រឹង​កុមារ​ជំនាន់​ក្រោយៗ​ ឲ្យ​មាន​អនាគត​ភ្លឺស្វាង​ ដើម្បី​ធានា​ថា​ កុមារ​គ្រប់​រូប​មានឱកាស​អភិវឌ្ឍ​សក្ដានុពល​របស់​ខ្លួន​បាន​ពេញលេញ​និង​បន្ត​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេរ​ទៅ​លើ​ទំនួល​ខុស​ត្រូវ​សង្គម​ និង​ការ​អភិវឌ្ឍ​សហគមន៍​របស់​ធនាគារ​។