ABA ឧបត្ថម្ភសន្និបាតប្រចាំឆ្នាំ 2024 និងកម្មវិធីជប់លៀងសប្បុរសធម៌របស់ AmCham

28/Mar/2024

aba amcham 2024 khaba amcham 2024 kh
aba amcham 2024 kh-2aba amcham 2024 kh-2
aba amcham 2024 kh-3aba amcham 2024 kh-3
aba amcham 2024 kh-4aba amcham 2024 kh-4
aba amcham 2024 kh-5aba amcham 2024 kh-5
aba amcham 2024 kh-6aba amcham 2024 kh-6

ធនាគារ ABA បានធ្វើជាអ្នកឧបត្ថម្ភធំ (Gold Sponsor) នៃមហាសន្និបាតប្រចាំឆ្នាំ 2024 និងកម្មវិធីជប់លៀងសប្បុរសធម៌របស់ សភាពាណិជ្ជកម្មអាមេរិក (AmCham) ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី 27 ខែមីនា ឆ្នាំ 2024 នៅរាជធានីភ្នំពេញ។

ពិធីនេះបានប្រព្រឹត្តទៅដោយមានវត្តមានរបស់ ឯកឧត្តម លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រួមជាមួយនឹងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ដទៃទៀត។ មហាសន្និបាតប្រចាំឆ្នាំ 2024 របស់ AmCham ធ្វើឡើងក្នុងគោលបំណងអបអរដល់សមិទ្ធផលរបស់ខ្លួនក្នុងឆ្នាំ 2023 និងប្រកាសសមាសភាពក្រុមប្រឹក្សាភិបាលថ្មីផងដែរ

ដំណើរនៃការជ្រើសរើសសមាសភាពនេះ នាយកផ្នែកហានិភ័យនៃធនាគារ ABA លោក Torsten Kleine Buening ត្រូវបានជ្រើសរើសជាសមាជិតក្រុមប្រឹក្សាភិបាល រយៈពេល 2 ឆ្នាំ។

បន្ទាប់ពីកម្មវិធីជ្រើសតាំងនេះ ក៏មានកម្មវិធីជប់លៀងសប្បុរសធម៌ ត្រូវបានធ្វើឡើងជាបន្តទៀត ដើម្បីឆ្លុះបញ្ជាំងពីតួនាទីដ៏សំខាន់របស់វិស័យឯកជន ក្នុងការជួយដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ AmCham ក៏បានធានានឹងផ្តល់អាហារូបករណ៍ ជាទឹកប្រាក់ជាង $100,000 សម្រាប់អង្គការក្រៅរដ្ឋាភិបាលចំនួនប្រាំមួយ ដែលធ្វើការលើវិស័យអប់រំ។ កម្មវិធីជប់លៀងសប្បុរសធម៌ មានគោលបំណងជំរុញកិច្ចខិតខំប្រឹងប្រែងទាំងនេះ តាមរយៈការរៃអង្គាសថវិកាបន្ថែមទៀត។

ABA មានមោទនភាព ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។ ការឧបត្ថម្ភព្រឹត្តិការណ៍នេះស្របតាមបេសកកម្មរបស់ធនាគារយើង។ យើងខ្ញុំជឿជាក់ថា ការគាំទ្ររបស់ធនាគារ មិនត្រឹមតែរួមចំណែកអភិវឌ្ឍបន្ថែម ដល់សកម្មភាពរបស់ AmCham ប៉ុណ្ណោះទេ ថែមទាំងជួយដល់អង្គការក្រៅរដ្ឋាភិបាល ក្នុងការបន្តកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃធនធានសម្រាប់អនាគតរបស់កម្ពុជា៕