ធនាគារ ABA ឧបត្ថម្ភកម្មវិធី Startup Weekend ក្រោមប្រធានបទ FinTech ជាលើកដំបូង
08/Feb/2017
ធនាគារ ABA មានមោទនភាពក្នុងការឧបត្ថម្ភកម្មវិធី Startup Weekend រៀបចំដោយក្រុមហ៊ុន Google សម្រាប់សហគ្រិន។ កម្មវិធីក្រោមប្រធានបទ FinTech នេះ ត្រូវបានធ្វើឡើងពីថ្ងៃទី03 ដល់ ថ្ងៃទី05 ខែកុម្ភៈឆ្នាំ2017 នៅអាគារ Trybe ក្នុងរាជធានីភ្នំពេញ។
គោលបំណងរបស់កម្មវិធី Startup Weekend FinTech Edition គឺដើម្បីបង្កើនការយល់ដឹង និងបង្កើនសមត្ថភាព សហគ្រិននៅក្នុងប្រទេសកម្ពុជា ដោយចែករំលែកនូវជំនាញ និងបទពិសោធថ្មីៗ ដើម្បីជាជំនួយដល់ការចាប់ផ្តើមរបស់សហគ្រិនភាព។ FinTech ឬបច្ចេកវិទ្យាហិរញ្ញវត្ថុជាកម្មវិធីកុំព្យូទ័រ កម្មវិធីតាមទូរស័ព្ទ (app) ឬដំណោះស្រាយផ្នែកបច្ចេកវិទ្យានានា ដែលត្រូវបានប្រើប្រាស់ ដើម្បីជាជំនួយ និងដំណោះស្រាយហិរញ្ញវត្ថុ។
ក្រៅពីឧបត្ថម្ភដល់កម្មវិធីនេះបុគ្គលិកជំនាញរបស់ធនាគារ ABA ក៏បានធ្វើអ្នកសម្របសម្រួល និងជាគណកម្មការដើម្បីវាយតំលៃ ផ្តល់ពិន្ធុ និងផ្តល់ជាគំនិត ចែករំលែកពីចំណេះដឹងផ្នែកទីផ្សារ និងផ្នែកអភិវឌ្ឍន៍អាជីវកម្មដល់អ្នកចូលរួមផងដែរ។
លោក Zokhir Rasulov នាយកផ្នែក សេវាធនាគារឌីជីថលលរបស់ ធនាគារ ABA បានមានប្រសាសន៍ថា៖ ធនាគារ ABA មានមោទនភាពក្នុងការជួយឧបត្ថម្ភកម្មវិធី Startup WeekendFinTech Edition នេះខ្លាំងណាស់នេះពីព្រោះវាជាកន្លែងមួយល្អបំផុតសម្រាប់ សហគ្រិនកម្ពុជាវ័យក្មេង ក្នុងការបង្ហាញចំណេះដឹង និងគំនិតច្នៃប្រឌិតរបស់ពួកគេ ហើយប្រសិនបើពួកគេទទួលបានគំនិតដែលលេចធ្លោវានឹងអាចក្លាយទៅជោគជ័យដ៏ធំបំផុតរបស់ពួកគេ។ លោកក៏បានបន្ថែមទៀតថា៖វាពិតជារីករាយណាស់ដែលលោកបានចូលរួមនៅក្នុងកម្មវិធីនេះដោយធ្វើជាគណកម្មការផ្ទាល់។
ជាងនេះទៅទៀតកម្មវិធីនេះ ជាបរិយាកាសដ៏ល្អមួយដែលមានមនុស្សវ័យក្មេង និងមានទេពកោសល្យជាច្រើនចូលរួម ដែលបានបង្ហាញពីគំនិតរបស់ពួកគេ ទាក់ទងនឹង FinTech ដែលគំនិតទាំងនេះ អាចផ្តល់ដំណោះស្រាយហិរញ្ញវត្ថុនានាដល់ជីវភាពប្រចាំថ្ងៃ របស់ពួកគេព្រមទាំងនាំមកនូវអត្ថប្រយោជន៍ក្នុងការអភិវឌ្ឍន៍ សង្គមទាំងមូលផងដែរ។
កម្មវិធីនេះមានអ្នកចូលរួមចំនួនសរុប 45នាក់ដែលមានជំនាញដោយឡែកៗ ដូចជា៖ វិស័យធនាគារគណនេយ្យ, ការបង្រៀន, បច្ចេកវិទ្យានិងអាជីវកម្មផ្សេងៗទៀត។ គំនិតដែលធ្វើបទបង្ហាញសរុបមានចំនួន 11ប៉ុន្តែមានតែ 6ក្រុម តែប៉ុណ្ណោះ ដែលបានបន្តរហូតដល់ថ្ងៃចុងក្រោយ៖
- Snapcashកម្មវិធីតាមទូរស័ព្ទដៃដែលផ្តល់កម្ចីទាន់ចិត្ត
- Angkor Biz Poolគម្រោងកម្មវិធីផ្តោតលើដំណោះស្រាយនៃការបង់ពន្ធដារសម្រាប់គ្រប់ប្រភេទអាជីវកម្មទាំងអស់
- Fi-Cleanergy, គម្រោងកម្មវិធីហិរញ្ញវត្ថុដែលផ្តល់ថាមពល អគ្គសនីដល់អាជីវកម្ម
- Mochay,គម្រោងកម្មវិធីតាមទូរសព្ទ័ដៃដែលប្រើQRកូដដើម្បីទូទាត់ការបង់ប្រាក់
- Pikgy,គម្រោងកម្មវិធីតាមទូរសព្ទ័ដៃដែលរួមមានហ្គេមហើយអាចសន្សំប្រាក់
- Debt Clearing System (DCS), គម្រោងតាម អនឡាញ សម្រាប់បុគ្គលឬអាជីវកម្ម ដែលជំពាក់ប្រាក់ធនាគារហើយសងវិញតាមរយៈការបម្រើការ ឲ្យធនាគារដោយផ្តល់ជំនាញ ឬសេវានានា។
ក្រុមដែឈ្នះសម្រាប់កម្មវិធី Startup Weekend FinTech នេះគឺក្រុម Angkor Biz Poolដែលគណៈកម្មការធ្វើការសម្រេចចិត្តដោយ ភាពប្រាកដប្រជារបស់គម្រោង ការច្នៃប្រឌិតគម្រោង និងការរៀបចំផែនការជំនួញ។
អំពី Startup Weekend Cambodia
Startup Weekend គឺជាព្រឹត្តិការណ៏ 54ម៉ោង ដែលប្រមូលផ្តុំ ធនធានមនុស្សកម្ពុជា ទាំងអ្នកជំនាញខាង រចនាក្រាហ្វិក រចនាគេហទំព័រ សហគ្រិន និង អ្នកជំនាញមកពីគ្រប់វិស័យ ដើម្បីរួមគ្នាធ្វើសកម្មភាព ដែលមានប្រយោជន៏ខ្លាំងដល់សង្គម។ រាល់ព្រឹត្តិការណ៏របស់Startup Weekend តែងតែធ្វើតាម របៀបដូចៗ គា្នពោលគឺ បើកចំហរជាសាធារណៈ ទទួលយកការចូលរួម អ្នកដែលមានគំនិតចង់បង្កើតអាជីវកម្ម និង ទទួលយក មតិយោបល់របស់អ្នកគាំទ្រពួកគេ បន្ទាប់មកជ្រើសរើសបង្កើតជាក្រុម (តាមរយៈការបោះឆ្នោតរើសយកគំនិតអាជិវកម្មដែលចូលចិត្តបំផុត) និង ទុកពេល 3 ថ្ងៃ ដើម្បីច្នៃនិងអភិវឌ្ឍគំនិតអាជីវកម្មឲ្យចេញជារូបរាងគម្រោងអាជីវកម្មមួយឡើង។ នៅចុងសប្តាហ៏ពួកគេនឹងធ្វើបទបង្ហាញនៅចំពោះមុខក្រុមអ្នកធុរកិច្ចដើម្បីទទួលបានការណែនាំផ្សេងៗទៀត។ Startup Weekend កម្ពុជា បានចាប់ផ្តើមដំបូងកាលពីឆ្នាំ 2011។