ធនាគារ ABA បន្តឧបត្ថម្ភព្រឹត្តិការណ៍ប្រកួត កីឡាតេនីសយុវជន 2017

04/Mar/2017

ធនាគារ ABA បន្តឧបត្ថម្ភព្រឹត្តិការណ៍ប្រកួត កីឡាតេនីសយុវជន 2017ធនាគារ ABA បន្តឧបត្ថម្ភព្រឹត្តិការណ៍ប្រកួត កីឡាតេនីសយុវជន 2017
ធនាគារ ABA បន្តឧបត្ថម្ភព្រឹត្តិការណ៍ប្រកួត កីឡាតេនីសយុវជន 2017ធនាគារ ABA បន្តឧបត្ថម្ភព្រឹត្តិការណ៍ប្រកួត កីឡាតេនីសយុវជន 2017
ធនាគារ ABA បន្តឧបត្ថម្ភព្រឹត្តិការណ៍ប្រកួត កីឡាតេនីសយុវជន 2017ធនាគារ ABA បន្តឧបត្ថម្ភព្រឹត្តិការណ៍ប្រកួត កីឡាតេនីសយុវជន 2017

កាលពី​ថ្ងៃ​ទី​ 11-26​ កុម្ភៈ​កន្លង​ទៅ​នេះ​ កម្ពុជា​ ដែល​តំណាង​ដោយ​សហព័ន្ធ​កីឡា​តេ​នី​ស​កម្ពុជា​ បាន​បន្ត​រៀបចំ​ការ​ប្រកួត​កីឡា​តេ​នី​ស​យុវជន​ 2017​ នៅ​ក្នុង​ មជ្ឈមណ្ឌល​កីឡា​តេ​នី​ស​ជាតិ​ ។​ ព្រឹត្តិការណ៍​នេះ​ ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​ធនាគារ​ ABA​ ដើម្បី​ជា​ការ​បន្ត​គាំទ្រ​ដល់​កា​រវិ​វ​ឌ្ឍ​នៃ​ វិស័យ​កីឡា​តេ​នី​ស​ និង​ជា​ការ​អនុវត្ត​គោលការណ៍​ទំនួល​ខុស​ត្រូវ​សង្គម​និង​តម្លៃ​ស្នូល​របស់​ធនាគារ​ ABA​។

​​បន្ទាប់​ពី​កីឡាករ​កីឡាការិនី​បាន​បង្ហាញ​វត្តមាន​ និង​បញ្ចេញ​អស់​សមត្ថភាព​នៅ​ទីលាន​ប្រកួត​ យើង​បាន​រក​ឃើញ​ម្ចាស់​ជ័យ​លា​ភី​ដែល​មាន​ដូច​ជា​ ផ្នែក​បុរស​បាន​ទៅ​លើ​ Jaewoo​ Kim​ មក​ពី​កូរ៉េ​សម្រាប់​ស​ប្ដា​ហ៍​ទី​1​ និង​ Seita​ Wtanabe​ មក​ពី​ជប៉ុន​សម្រាប់​ស​ប្ដា​ហ៍​ទី​2​។​

ចំណែក​ផ្នែក​នារី​ បាន​ទៅ​លើ​ Yuki​ Ando​ មក​ពី​ជប៉ុន​សម្រាប់​ស​ប្ដា​ហ៍​ទី​1​ និង​ Rina​ Saigo​ សម្រាប់​ស​ប្ដា​ហ៍​ទី​2​។​​សម្រាប់​កីឡាករ​ក្នុងស្រុក​ ដែល​មាន​បេក្ខជន​ចូលរួម​10​រូប​ មាន​កីឡាការិនី​មួយ​អាច​ឈ្នះ​បាន​មួយ​ប្រកួត​។​ កីឡាការិនី​ ហូ​ ស្រី​ណុ​ បាន​ឈ្នះ​ជុំ​ទី​មួយ​ផ្ទួនៗ​ ហើយ​ទទួល​បាន​បន្ទុក​ខ្ពស់​បំផុត​ដែល​នាង​ពុំ​ធ្លាប់​ទទួល​បាន​ក្នុង​តារាង​ពិន្ទុ​ ITF​។

​​ការ​ប្រកួត​តេ​នី​ស​ឆ្នាំ​នេះ​ មានការ​ចូលរួម​ពី​កីឡាករ​ កីឡាការិនី​ មក​ពី​17​ប្រទេស​ ដែល​រួម​មាន​ ប្រទេស​កម្ពុជា​ ចិន​ តៃប៉ិ​ កូរ៉េ​ ជប៉ុន​ សិង្ហ​បុរី​ ឥណ្ឌូ​ណេ​ស៊ី​ ឥណ្ឌា​ ម៉ា​លេ​ស៊ី​ រុ​ស្ស៊ី​ ហ្វី​លី​ពី​ន​ វៀតណាម​ ម៉ា​កាវ​ អូស្ត្រាលី​ ចក្រភព​អង់គ្លេស​ និង​អា​មេ​រិ​ក​។​ ព្រឹត្តិការណ៍​នេះ​ ត្រូវ​បាន​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​តេ​នី​ស​កម្ពុជា​ បន្ទាប់​ពី​ឈាប់​ឈ្មោះ​ជា​ប្រទេស​ក្នុង​ចំណោម​ប្រទេស​ដែល​មានកា​រវិ​វ​ឌ្ឍ​ជឿនលឿន​ផ្នែក​តេ​នី​ស​នៅ​អាស៊ី​អាគ្នេយ៍​។​​