ធនាគារ ABA ចុះកិច្ចព្រមព្រៀងរយៈពេល វែងសហការជាដៃគូផ្ដាច់មុខជាមួយ មេនូឡាយហ្វ៍កម្ពុជា
27/Jun/2017
កាលពីថ្ងៃចន្ទ ទី26 ខែមិថុនា ឆ្នាំ2017 ថ្មីៗនេះ ធនាគារ ABA បានចុះកិច្ចព្រមព្រៀងផ្លូវការក្នុងកិច្ចសហការជាដៃគូរយៈពេល15ឆ្នាំ ជាមួយមេនូឡាយហ្វ៍កម្ពុជា។ កិច្ចព្រមព្រៀងនេះសបញ្ជាក់ពីកិច្ចសហការដៃគូរយៈពេលវែងរវាងស្ថាប័នហិរញ្ញវត្ថុ 2 ដែលបានវាយតម្លៃខ្ពស់លើក្រុមហ៊ុនមេនូឡាយហ្វ៍ ដែលផ្តល់សេវាកម្មធានារ៉ាប់រងជីវិតដល់អិតិថិជនរបស់ ABA។ កិច្ចព្រមព្រៀងផ្លូវការនេះបានចុះហត្ថលេខាក្នុងសណ្ឋាគារ ភ្នំពេញឡឺរ៉ូយ៉ាល់ ហើយមានការចូលរួមពីគណៈគ្រប់គ្រងរបស់ ABA និងមេនូឡាយហ្វ៍។
ថ្លែងក្នុងឳកាសដ៏ពិសេសនេះ នាយកប្រតិបត្តិ លោក Askhat Azhikhanov បានមានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខានោះថា៖ ”សម្រាប់ធនាគារ ABA កិច្ចព្រមព្រៀងជាដៃគូផ្ដាច់មុខនេះ អាចអនុញ្ញាតឲ្យមានការផ្គត់ផ្គង់ផលិតផលធានារ៉ាប់រងអាយុជីវិតប្រកបដោយគុណភាពដល់អតិថិជនរបស់យើង ដើម្បីការពារអនាគតរបស់ពួកគេ។ នេះមានន័យថា អតិថិជនរបស់យើងទទួលបានផលិតផលជាទីទុកចិត្តដើម្បីការពារជីវិតពួកគេ និងធ្វើឲ្យពួកគេរស់នៅប្រកបដោយសុវត្ថិភាព។ បន្ថែមទៅលើគណនីសន្សំរយៈពេលវែងដែលយើងមាន អតិថិជនរបស់យើង ក៏នឹងទទួលបានសេវាសន្សំរយៈពេលវែងសម្រាប់ការអប់រំកូនៗ ឬ ការសន្សំសម្រាប់ចូលនិវត្តន៍ផ្ទាល់ខ្លួន។ ហើយក្នុងគោលដៅនេះ យើងបានជ្រើសរើសតួអង្គជំនាញវិជ្ជាជីវៈពិតប្រាកដនៅក្នុងទីផ្សារសេវាធានារ៉ាប់រងអាយុជីវិតសកលលោក គឺមេនូឡាយហ្វ៍។”
លោក Robert Elliott នាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖”ជាមួយនឹងកិច្ចសហការនេះ វាបានពង្រឹងកាន់តែខ្លាំងនូវទំនាក់ទំនងរវាងធនាគារមេនូឡាយហ្វ៍ និង ABA ដោយហេតុថាយើងសុទ្ធតែសមាជិករបស់ប្រទេសកាណាដាដូចគ្នា។ កិច្ចសហការរវាងស្ថាប័នទាំង 2 នឹងបង្កើនឪកាសជាអតិបរមាកាន់តែខ្លាំងជាងមុន។ យុទ្ធសាស្ត្រក្នុងទីផ្សារអាស៊ីរបស់យើងគឺការបង្កើនផ្នែកលក់តាមរយៈធនាគារ។ ក្រុមហ៊ុនមេនូឡាយហ្វ៍បានធ្វើការសហការជាមួយ 12 ទីផ្សារក្នុងទ្វីបអាស៊ីដែលរួមបញ្ជូលទាំងប្រទេសកម្ពុជាផងដែរ។”
អតិថិជនរបស់ ធនាគារABA អាចពិភាក្សាគម្រោងហិរញ្ញវត្ថុរបស់ពួកគេ ជាមួយមន្ត្រីជំនាញរបស់ មេនូឡាយហ្វ៍ ដែលប្រចាំការនៅតាមសាខា ទាំង ២៤ ដែលរួមមានក្នុងទីក្រុងភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តបាត់ដំបង បន្ទាយមានជ័យ និងកំពង់ចាម។
អំពី មេនូឡាយហ្វ៍កម្ពុជា
មេនូឡាយហ្វ៍កម្ពុជា (www.manulife.com.kh) បានចាប់បើកដំណើរការ នៅខែថ្ងៃទី 28 ខែ មិថុនា ឆ្នាំ 2012។ ជាទីផ្សារថ្មីចុងក្រោយ របស់ក្រុមហ៊ុនមេនូឡាយហ្វ៍ហ្វាយនែនសល ដែលជាក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត ឈានមុខគេមួយក្នុងពិភពលោក។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដំបូងគេ នៅព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន មេនូឡាយហ្វ៍កម្ពុជា បានប្តេជ្ញាចិត្តផ្តល់ជូន អតិថិជននូវផលិតផល និង សេវាកម្មការពារហិរញ្ញវត្ថុ ដែលជាតម្រូវការចាំបាច់របស់ពួកគេ។ ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន មេនូឡាយហ្វ៍កម្ពុជាបានការពារអតិថិជនច្រើនជាង 40,000 នាក់ ដែលមានប្រាក់សរុបប្រមាណ 800 លានដុល្លារ។
អំពី មេនូឡាយហ្វ៍
មេនូឡាយហ្វ៍ គឺជាក្រុមហ៊ុន ផ្តល់សេវាហិរញ្ញវត្ថុ (www.manulife.com or www.johnhancock.com) ដែលឈានមុខគេ មានមូលដ្ឋាននៅប្រទេសកាណាដា ដែលមានប្រតិបត្តិការធំៗនៅ អាស៊ី កាណាដា និង សហរដ្ឋអាមេរិក។ យើងបានប្រតិបត្តិការជា Jonh Hancock នៅសហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងៗទៀត។ ចុងឆ្នាំ 2016 មេនូឡាយហ្វ៍ មានបុគ្គលិកប្រមាណ35,000 នាក់ មានភ្នាក់ងារ 70,000 និង ដៃគូចែកចាយរាប់ពាន់ បំរើអតិថិជន22លាននាទូទាំងពិភពលោក។ មានទីស្នាក់ការកណ្តាលនៅទីក្រុងតូតុនតូ ប្រទេសកាណាដា។