ធនាគារ ABA សាខាសៀមរាប-ប្តូរនិងពង្រីកបរិវេណ អាជីវកម្មដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន
04/Feb/2013
ក្នុងការឆ្លើយតបទៅនឹងចំនួនអតិថិជនកើនឡើង និងជាផ្នែកមួយនៃការរីកចម្រើនជាប្រចាំ និងការផ្តួចផ្តើមថ្មីរបស់ខ្លួន ធនាគារ ABA មានក្តីសោមនស្សរីករាយប្រកាសពីទីតាំងថ្មី និងធំជាងមុនយ៉ាងល្អប្រសើរនៃសាខាខេត្តសៀមរាប។
ការិយាល័យថ្មីស្ថិតនៅទីតាំងងាយស្រួលនៅតាម ផ្លូវទេពវង្ស ភូមិមណ្ឌល II ទល់មុខផ្សារកណ្តាល មិនប៉ុន្មានម៉ែត្រពីទីតាំងចាស់ឡើយ។ សាខានេះស្ថិតនៅក្នុងទីតាំងអាជីវកម្មងាយស្រួល ងាយស្រួលដើរទៅកាន់ផ្សារទំនើបៗ និងមានចម្ងាយតែប៉ុន្មានគីឡូម៉ែត្រពីប្រាសាទអង្គវត្តដ៏ល្បីល្បាញប៉ុណ្ណោះ។
“អាជីវកម្មរបស់យើងបានបង្ហាញពីកំណើនយ៉ាងខ្លាំងនៅរយៈពេលប្រាំឆ្នាំកន្លងមកនេះ ការប្តូរទៅ កាន់ទីតាំងកាន់តែធំបង្ហាញពីការជឿជាក់លើសមត្ថភាពរបស់យើងក្នុងការបន្តរីកចម្រើន យើងបន្ត ស្វែងរកមធ្យោបាយថ្មី និងបន្ថែមគុណតម្លៃដើម្បីធ្វើអាជីវកម្មធនាគារ។ ដោយមានទីតាំង ការិយាល័យកាន់តែច្រើន និងទីតាំងធនាគារទំនើប យើងនឹងអាចផ្តល់សេវាកម្មកាន់តែប្រសើរជូន អតិថិជនរបស់យើង” នេះបើតាមការលើកឡើងរបស់លោក Askhat Azhikhanov នាយក ប្រតិបត្តិធនាគារ ABA។
សាខាធនាគារ ABA ខេត្តសៀមរាប នឹងបន្តផ្តល់សេវាប្រភេទដូចគ្នា ជំនួយផ្ទាល់ជាមួយប្រធាន គ្រប់គ្រងសេវាអតិថិជនរបស់ខ្លួន។ ការដាក់បញ្ជរបេឡាករបន្ថែម កន្លែងរង់ចាំងាយស្រួល កន្លែងសម្រាប់សាកសួរពីសេវា ហិរញ្ញវត្ថុដូចជាប្រាក់បញ្ញើ ប្រាក់កម្ចី បន្ទប់ឯកជនច្រើន និងចំណត យានយន្តបន្ថែមទៀត។ ផ្នែកខាងក្រៅសាខា នេះបង្អួតពីទិដ្ឋភាពជាប្រវត្តិសាស្រ្តដ៏គួរឲ្យចាប់ អារម្មណ៍របស់ទីក្រុង ខណៈដែលផ្នែកខាងក្នុងធ្វើការរចនាតាមបែបទំនើបថ្មីដោយមានបំពាក់ បរិក្ខារ យ៉ាងទាន់សម័យ និងមានកន្លែងសម្រាប់សម្រួលទាំងបុគ្គលិក និងអតិថិជន។