​ធនាគារ​ ABA​ កំណត់​ស្តង់ដារ​សកល​ ជាមួយ​ពានរង្វាន់​ Elite​ Quality​ Recognition​ Award​ 2025​ ពី​ JP​ Morgan

09/Dec/2025

aba jp morgan 2025 khaba jp morgan 2025 kh
aba jp morgan 2025 kh-1aba jp morgan 2025 kh-1
aba jp morgan 2025 kh-2aba jp morgan 2025 kh-2
aba jp morgan 2025 kh-3aba jp morgan 2025 kh-3
aba jp morgan 2025 kh-4aba jp morgan 2025 kh-4

ក្នុង​នាម​ជា​ធនាគារពាណិជ្ជ​ធំ​បំផុត​នៅ​កម្ពុជា​ ធនាគារ​ ABA​ មាន​មោទនភាព​យ៉ាង​ក្រៃ​លែង​ ដោយ​ជា​ថ្មី​ម្ដងទៀត​ ទទួល​បាន​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​ Elite​ Quality​ Recognition​ Award​ ពី​ JP​ Morgan​ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដ៏​ធំ​លំដាប់​ពិភពលោក​ពី​សហរដ្ឋអាមេរិក​។​

​ដោយ​ទទួល​បាន​ពានរង្វាន់​នេះ​ប្រាំមួយ​ឆ្នាំ​ជាប់ៗ​គ្នា​ ABA​ បាន​បន្ត​រក្សា​បាន​ចំណាត់ថ្នាក់​ស្តង់ដា​ប្រតិបត្តិការ​ប្រព័ន្ធ​ដំណើរការ​ឆ្លងកាត់​ត្រង់​ផ្ទាល់​ (STP​ rate)​ ឈានមុខ​គេ​ ដោយ​វិនិយោគ​ទៅ​លើ​បច្ចេកវិទ្យា​ទំនើប​ និង​ពង្រឹង​ប្រព័ន្ធ​ទូទាត់​របស់​ខ្លួន​។​ នៅ​ក្នុង​ឆ្នាំ​ 2024​ ធនាគារ​ទទួល​បាន​ចំណាត់ថ្នាក់​ STP​ ក្នុង​កម្រិត​ 99.81%​ សម្រាប់​ការ​ផាត់ទាត់​ជា​រូបិយប័ណ្ណ​ដុល្លារ​ ដោយ​បញ្ជាក់​ឡើង​វិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ ក្នុង​ការ​ផ្តល់​ជូន​អតិថិជន​នូវ​សេវា​ផ្ទេរ​ និង​ទូទាត់​អន្ដរជាតិ​ដ៏​សុ​ក្រិត​ សុវត្ថិភាព​ និង​ប្រសិទ្ធភាព​។​

​កាលពី​ថ្ងៃ​ទី​25​ ខែវិច្ឆិកា​ ឆ្នាំ​2025​ តំណាង​របស់​ JP​ Morgan​ ប្រចាំ​តំបន់​ បាន​ប្រគល់​ពាន​ និង​ Certificate​ for​ the​ Outstanding​ Achievement​ of​ the​ Best-in-Class​ MT103​ STP​ Rate​ 99.81%​ ជូន​ដល់​ធនាគារ​ ABA​ នៅ​ការិយាល័យ​កណ្តាល​របស់​ធនាគារ​។​

​នៅ​ជំនួប​ជាមួយ​ JP​ Morgan​ លោក​ Zhiger​ Atchabarov​ អគ្គនាយករង​ប្រតិបត្តិ​ នាយក​ប្រតិបត្តិការ​ និង​ជា​នាយករង​ប្រតិបត្តិ​នៃ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​ “​ការ​ទទួល​បាន​ពានរង្វាន់​នេះ​ប្រាំមួយ​ ឆ្នាំ​ជាប់​គ្នា​ បាន​បញ្ជាក់​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ ABA​ ក្នុង​ការ​ផ្តល់​សេវាកម្ម​ល្អ​ឯក​ជូន​អតិថិជន​។​ ជាមួយ​ STP​ ក្នុង​កម្រិត​ 99.81%​ នៅ​ក្នុង​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​ ចំណាត់ថ្នាក់​នេះ​ ឆ្លុះ​បញ្ចាំង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ធនាគារ​យើងខ្ញុំ​ ធ្វើ​យ៉ាងណា​ឲ្យ​ការ​ប្រតិបត្តិការ​ផ្ទេរ​ និង​ទូទាត់​ឆ្លង​ប្រទេស​ លឿន​ស្រួល​ ជាទី​ទុកចិត្ត​ និង​សុ​ក្រិត​ សម្រាប់​អតិថិជន​គ្រប់​រូប​”​។​

​លោក​ក៏​បាន​បន្ថែម​ថា​ “​ដោយ​សម្លឹង​ឆ្ពោះទៅ​មុខ​ប្រកបដោយ​សុទិដ្ឋិនិយម​ យើងខ្ញុំ​នឹង​បន្ត​រីក​ចម្រើន​និង​អភិវឌ្ឍ​ទៅ​មុខជា​លំដាប់​ ដើម្បី​ធានា​ឲ្យ​បាន​ថា​ អតិថិជន​ទូទៅ​ និង​បណ្ដា​ធុរកិច្ច​ អាច​ពឹងផ្អែក​ ABA​ សម្រាប់​ ដំណោះស្រាយ​ហិរញ្ញវត្ថុ​លំដាប់​ពិភពលោក​ -​ ទាំង​ងាយស្រួល​ និង​សុវត្ថិភាព​។​”

​លោក​ Giang​ Bui​ ប្រធាន​ប្រតិបត្តិ​ផ្នែក​លក់​ -​ FIG​ Sales​ នៃ​គ្រឹះស្ថាន​ JP​ Morgan​ មាន​ប្រសាសន៍​ថា​ “​កម្រិត​នេះ​ គឺជា​សូចនាករ​ដ៏​សំខាន់​នៃ​ការ​វាស់វែង​ប្រសិទ្ធភាព​ សុ​ក្រិត​ភាព​ និង​បទដ្ឋាន​ស្ដង់ដារ​កម្រិត​ខ្ពស់​ ក្នុង​ដំណើរការ​ទូទាត់​អន្តរជាតិ​ពី​ ABA​។​ ការណ៍​នេះ​ ជួយ​កាត់​បន្ថយ​ហានិភ័យ​ កាត់​បន្ថយ​កំហុសឆ្គង​ និង​ពង្រឹងសមត្ថភាព​ប្រតិបត្តិការ​។​”

​លោក​បាន​បន្ថែម​ថា​ “​ការ​ទទួលស្គាល់​នេះ​ មិន​ត្រឹមតែ​ឆ្លុះ​បញ្ចាំង​ពី​សមិទ្ធផល​បច្ចុប្បន្ន​នោះ​ទេ​ ប៉ុន្តែ​ក៏​បាន​ជំរុញ​ឲ្យ​ ABA​ និង​ J.P.​ Morgan​ សហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ ដើម្បី​ផ្តល់​នូវ​ដំណោះស្រាយ​ថ្មី​ លើកកម្ពស់​ពាណិជ្ជកម្ម​សកល​ ពង្រឹង​ប្រសិទ្ធភាព​ប្រតិបត្តិការ​តាម​រយៈ​បច្ចេកវិទ្យា​ និង​ផ្តល់​គុណ​តម្លៃ​កាន់តែ​ប្រសើរ​ដល់​អតិថិជន​។​”

​សមត្ថភាព​ដ៏​លេចធ្លោ​របស់​ ABA​ ទៅ​លើ​ដំណើរការ​ទូទាត់​ និង​ឧត្តមភាព​ប្រតិបត្តិការ​ បាន​បន្ត​ជំរុញ​វឌ្ឍនភាព​ហិរញ្ញវត្ថុ​របស់​កម្ពុជា​ និង​ពង្រឹង​ការ​ទទួលស្គាល់​ពី​គ្រឹះស្ថាន​អន្តរជាតិ​កំពូលៗ​។​ ក្នុង​នាម​ជា​ធនាគារ​ដំបូង​គេ​បង្អស់​ និង​ជា​ធនាគារ​តែ​មួយ​គត់​នៅ​កម្ពុជា​ ដែល​ទទួល​បាន​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​ និង​បន្ដ​រក្សា​តំណែង​នៃ​ឧត្តមភាព​ឆ្នើម​នេះ​ចាប់តាំងពី​ឆ្នាំ​ដំបូង​មក​ ABA​ បាន​គូសបញ្ជាក់​យ៉ាង​ច្បាស់​ពី​សមត្ថភាព​កម្ពុជា​ ក្នុង​ការ​ប្រកួតប្រជែង​ក្នុង​ចំណោម​ធនាគារ​កំពូលៗ​ក្នុង​ សហ​គម​ធនាគារ​លើ​សកលលោក​។​