ធនាគារ ABA បង្កើតរូបភាពឡើងវិញនៃសេវាធនាគារអនឡាញ ដោយដាក់ដំណើរការផ្លែតហ្វម ABA Business សម្រាប់កម្ពុជា
26/Jun/2025
Cambodia Investment Review សំណេះសំណាលជាមួយលោក Bekzod Ruzmetov ប្រធានអង្គភាព ABA Business និងទិន្នន័យវិភាគ របស់ធនាគារ ABA។
តើកត្តាអ្វីដែលជំរុញឲ្យធនាគារ ABA បង្កើតផ្លែតហ្វមសេវាធនាគារអនឡាញរបស់ខ្លួនឡើងវិញ កាលពីពេលថ្មីៗនេះ ហើយថា តើតម្រូវការអ្វីខ្លះរបស់សហគ្រាសធុនតូច និងសាជីវកម្មធំ ដែលបង្កើតបានជាផលិតផលសម្រេចបែបនេះ?
ចម្លើយ៖
យើងបានបង្កើតផ្លែតហ្វមរបស់យើងឡើងវិញ ដែលឥឡូវនេះហៅថា ABA Business — ដើម្បីធ្វើឲ្យសេវាធនាគារសម្រាប់អាជីវកម្មកាន់តែមានភាពងាយស្រួល សុវត្ថិភាព និងត្រៀមរួចរាល់សម្រាប់អនាគត។ យើងចង់បានប្រព័ន្ធមួយដែលដំណើរការបានសម្រាប់អាជីវកម្មគ្រប់ប្រភេទ។
យើងបានស្តាប់អ្នកគ្រប់គ្រងទំនាក់ទំនងរបស់យើងយ៉ាងយកចិត្តទុកដាក់ បានពិនិត្យមតិកែលម្អរបស់អតិថិជន និងបានឃើញពីនិន្នាការនៅក្នុងទីផ្សារដែលបន្ដវិវត្តទៅមុខជាលំដាប់។ ហើយជាលទ្ធផល ABA Business គឺមិនត្រឹមតែជាវិបសាយមួយប៉ុណ្ណោះទេ វាគឺជាផ្លែតហ្វមពេញលេញមួយ ដែលបង្កើតឡើងដើម្បីជួយឲ្យអាជីវកម្មដំណើរការបានរលូន និងប្រសើរ។
ទាំងនេះជារបៀបដែលផ្លែតហ្វមនេះដំណើការសម្រាប់អ្នកប្រើប្រាស់ខុសៗគ្នា៖
- សម្រាប់អាជីវកម្មខ្នាតតូច៖
គិតអំពីហាងដែលបើកលក្ខណៈគ្រួសារ ដោយសមាជិកគ្រួសារនីមួយៗមានតួនាទីខុសៗគ្នា។ ABA Business អាចឲ្យពួកគាត់មានព័ត៌មានបើកចូលរៀងៗគ្នា ជាមួយតួនាទីមួយច្បាស់លាស់។ បែបនេះ គឺមានសុវត្ថិភាព រៀបរយ និងងាយស្រួលប្រើប្រាស់។ - សម្រាប់ក្រុមហ៊ុនធំៗ៖
ជាទូទៅ ក្រុមហ៊ុនធំៗតែងត្រូវការការអនុម័តនៅច្រើនកម្រិតខុសៗគ្នា។ ឧទាហរណ៍ ការបង់ទូទាត់សម្រាប់ចំនួនទឹកប្រាក់ជាក់លាក់មួយ អាចត្រូវការការចុះហត្ថលេខាអនុម័តពីនាយកប្រតិបត្តិ ។ ផ្លែតហ្វមបស់យើង ធ្វើឲ្យការគ្រប់គ្រងទាំងនេះ ងាយស្រួលក្នុងការដំឡើង ដោយជួយឲ្យកិច្ចការដំណើរការទៅយ៉ាងសុវត្ថិភាព និងមានតម្លាភាព។
តើអ្នកអាចពន្យល់បានទេថាតើ មុខងារដូចជា គណនីនិម្មិត និងប្រព័ន្ធប្រតិបត្តិការផ្ទាល់ (Host-to-Host)ជួយសម្រួលអតិថិជនដែលគ្រប់គ្រងអាជីវកម្មខ្នាតធំ ក្នុងការចាត់ចែងការទូទាត់ និងគណនេយ្យដែលស្មុគស្មាញបានយ៉ាងណាខ្លះ? តើផ្លែតហ្វមនេះ ដំណើរការជាមួយប្រព័ន្ធដូចជា SAP យ៉ាងដូចម្តេចដែរ?
បាទ! ប្រាកដជាបាន! គណនីនិម្មិត និងប្រព័ន្ធ Host-to-Host (H2H) គឺជាដំណោះស្រាយដ៏មានអានុភាព ដែលជួយឲ្យអាជីវកម្មខ្នាតធំ ចាត់ចែងការទូទាត់ និងរបាយការណ៍ជាច្រើន បានកាន់តែងាយស្រួល។
- គណនីនិម្មិត ជួយក្រុមហ៊ុនដឹងប្រភពទឹកប្រាក់ដែលទទួលបាន - ដឹងថាតើភាគីណាជាអ្នកទូទាត់។
- ឧទាហរណ៍ ប្រសិនបើអាជីវកម្មបើកបណ្ដាញស្ថានីយប្រេងឥន្ធនៈ អាជីវកម្មបែបនោះ អាចប្រើគណនីនិម្មិតផ្សេងៗគ្នាសម្រាប់៖
- ការទូទាត់តាម QR សម្រាប់ថ្លៃប្រេងឥន្ធនៈ
- ការទូទាត់តាមកាត នៅតាមម៉ាស៊ីន POS
- ចំណូលពីការលក់នៅក្នុងមីនីម៉ាត តាមស្ថានីយនីមួយៗ
- មុខងារនេះ ផ្ដល់ភាពងាយស្រួលក្នុងការតាមដានចំណូលពីប្រភព និងទីតាំងនីមួយៗ។ របាយការណ៍មានភាពច្បាស់លាស់ និងធ្វើបច្ចុប្បន្នភាពក្នុងពេលជាក់ស្តែង។
តើមុខងារសំខាន់ៗដូចជា ការទូទាត់ជាសំនុំ បញ្ជីបើកប្រាក់បៀវត្សរ៍ និងការបង់ពន្ធសម្រាប់អតិថិជនរបស់អ្នកមានសារសំខាន់យ៉ាងណា? តើលទ្ធផលមកទល់ពេលនេះមានអ្វីខ្លះ?
ចម្លើយ៖
លក្ខណៈពិសេសទាំងនេះមានសារៈសំខាន់ខ្លាំងណាស់ ជាពិសេសសម្រាប់អាជីវកម្មដែលមានបុគ្គលិកច្រើន អ្នកផ្តល់សេវាកម្មផ្គត់ផ្គង់ ឬត្រូវទូទាត់បង់ប្រាក់។
ឥឡូវនេះ ជាង 60% នៃប្រតិបត្តិការទាំងអស់នៅលើ ABA Business ត្រូវបានធ្វើជាសំនុំ។ វាបង្ហាញថាមុខងារនេះមានសារៈសំខាន់ណាស់។ បើគ្មានការទូទាត់ជាសំនុំទេ ក្រុមហ៊ុននឹងចំណាយពេលជាច្រើនម៉ោងដើម្បីធ្វើការទូទាត់ម្តងមួយៗ។ ឥឡូវនេះ ពួកគេអាចដំណើរការប្រាក់បៀវត្សរ៍ ពន្ធ បង់ទឹកភ្លើង និងការទូទាត់របស់អ្នកផ្តល់សេវាផ្គត់ផ្គង់ទាំងអស់ក្នុងពេលតែមួយ - ដោយគ្រាន់តែចុចពីរបីប៉ប់ប៉ុណ្ណោះ។
សេវាកម្មបើកប្រាក់បៀវត្សរ៍របស់យើងក៏ការពារភាពឯកជន និងសមនឹងអាជីវកម្មគ្រប់ទំហំផងដែរ។ យើងឃើញដំណើរការលឿនជាងមុន កំហុសតិចជាងមុន និងការប្រើប្រាស់ពេលវេលាកាន់តែប្រសើរ។ ឥឡូវនេះ ក្រុមហិរញ្ញវត្ថុអាចផ្តោតលើកិច្ចការធំជាងនេះ ជំនួសឲ្យការធ្វើការងារដដែលៗជារៀងរាល់ខែ។
CIR: សុវត្ថិភាពគឺជាគន្លឹះសំខាន់តនៅក្នុងសេវាធនាគារ។ តើ ABA ការពារទិន្នន័យនៅលើ ABA Business យ៉ាងដូចម្ដេច ជាពិសេសជាមួយកម្មវិធីទូរស័ព្ទថ្មីនេះ?
ចម្លើយ៖
សុវត្ថិភាពគឺជាអាទិភាពចម្បងសម្រាប់យើង។ រាល់មុខងារថ្មីទាំងអស់ឆ្លងកាត់ការធ្វើតេស្តតាមផ្ទៃក្នុងខ្ពស់ និងការត្រួតពិនិត្យសុវត្ថិភាពឯករាជ្យ។
ABA Business ធ្វើការរួមគ្នាជាមួយកម្មវិធីទូរស័ព្ទ ABA Business ដែលបន្ថែមសុវត្ថិភាពបន្ថែមទៀត៖
- ការបើកចូលកម្មវិធីដោយមុខងារផ្ទៀងផ្ទាត់ពីរជាន់
- បច្ចេកវិទ្យាការពារឯកជនភាព (end-to-end encryption)
- ហត្ថលេខាឌីជីថលសម្រាប់ប្រតិបត្តិការទាំងអស់
- មិនមានទិន្នន័យសំខាន់ត្រូវបានរក្សាទុកនៅលើទូរសព្ទរបស់អ្នកទេ
វិធីនេះ ទាំងអ្នកប្រើប្រាស់កម្មវិធីតាមវេបសាយ និងទូរស័ព្ទត្រូវបានការពារយ៉ាងពេញលេញ។
បន្ទាប់ពីបញ្ចប់ការផ្លាស់ប្តូរផ្លែតហ្វម និងដាក់ដំណើរការកម្មវិធីទូរស័ព្ទដៃ តើមានអ្វីបន្ទាប់សម្រាប់ ABA Business ទេ?
ចម្លើយ៖
យើងបានបញ្ចប់ការផ្លាស់ប្តូរជាផ្លូវការទៅជា ABA Business ហើយបានឈប់ប្រើប្រាស់កម្មវិធីសុវត្ថិភាពចាស់ DigiGuard របស់យើង។ កម្មវិធី ABA Business ឥឡូវអាចគ្រប់គ្រងការអនុម័តប្រតិបត្តិការទាំងអស់ និងសុវត្ថិភាពការបើកចូលកម្មវិធី។
បើនិយាយពីគម្រោងទៅថ្ងៃមុខទៀត យើងកំពុងផ្តោតលើរឿងបីយ៉ាង៖
- ការធ្វើឲ្យផ្លែតហ្វមនេះដំណើរការកាន់តែល្អប្រសើរសម្រាប់ធុរៈកិច្ច អាជីវកម្មខ្នាតតូច និងមធ្យម និងក្រុមហ៊ុនធំៗ។
- ការបន្ថែមមុខងារថ្មីដូចជា របាយការណ៍កម្រិតខ្ពស់ និងការវិភាគលំហូរសាច់ប្រាក់។
- រក្សាអ្វីៗគ្រប់យ៉ាងប្រកបដោយសុវត្ថិភាពជាមួយនឹងស្តង់ដារសុវត្ថិភាពខ្ពស់បំផុត។
យើងនឹងបន្តធ្វើបច្ចុប្បន្នភាពកម្មវិធីជាមួយនឹងមុខងារថ្មីៗដែលជួយឲ្យអាជីវកម្មរីកចម្រើន-ដូចជាការអនុម័តតាមទូរស័ព្ទ និងព័ត៌មានលម្អិតក្នុងពេលជាក់ស្ដែង ដោយមិនប៉ះពាល់ដល់សុវត្ថិភាព។
សម្រាប់អាជីវកម្មដែលចាប់អារម្មណ៍លើ ABA Business 2.0 តើពួកគេអាចចាប់ផ្តើមដោយរបៀបណា? តើពួកគេគួរទាក់ទងអ្នកណា?
ចម្លើយ៖
អាជីវកម្មដែលចាប់អារម្មណ៍ចង់ប្រើប្រាស់ ABA Business គឺងាយស្រួលណាស់ គ្រាន់តែពិភាក្សាជាមួយប្រធានទំនាក់ទំនងរបស់យើង ឬអញ្ជើញមកកាន់សាខា ABA ណាមួយ ឬទូរស័ព្ធមកកាន់ផ្នែកទំនាក់ទំនងអតិថិជន ដោយឥតគិតថ្លៃ តាមរយៈលេខ 1 800 203 203។ ក្រុមការងាររបស់យើងនឹងណែនាំអ្នកគ្រប់ជំហាននៃដំណើរការចាប់ផ្តើមប្រើប្រាស់សេវាកម្មនេះ។






