ABA​ មាន​សោមនស្ស​ និង​ឧបត្ថម្ភ​ព្រឹត្តិការណ៍​រត់​តាម​ដងស្ទឹង​សង្កែ​

24/Jan/2024

aba sangker river run khaba sangker river run kh
aba sangker river run kh-2aba sangker river run kh-2
aba sangker river run kh-3aba sangker river run kh-3
aba sangker river run kh-4aba sangker river run kh-4
aba sangker river run kh-5aba sangker river run kh-5

ធនាគារ​ ABA​ មាន​មោទនភាព​ដែល​បាន​ធ្វើ​ជា​ Gold​ Sponsor​ នៃ​ព្រឹត្តិការណ៍​រត់​ឬ​ជិះ​កង់​តាម​ដងស្ទឹង​សង្កែ​លើក​ដំបូង​ ដែល​ជា​ការ​រត់​ចម្ងាយ​ 30​ គីឡូម៉ែត្រ​ ដែល​រៀបចំ​ដោយ​ សមាគម​ហ្វារ​ពន្លឺ​សិល្បៈ​ ដែល​ជា​មជ្ឈមណ្ឌល​សិល្បៈ​ និង​សៀ​ក​ មិន​រក​ប្រាក់​កម្រៃ​មួយ​។​

​ព្រឹត្តិការណ៍​រត់​ឬ​ជិះ​កង់​តាម​ដងស្ទឹង​សង្កែ​នេះ​ បាន​ប្រព្រឹត្តិ​ទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​ 20​ ខែមករា​ ក្នុង​ខេត្តបាត់ដំបង​ ដោយ​ការ​រត់​ចម្ងាយ​នេះ​មាន​លក្ខណៈ​ប្លែក​ខុស​ពី​ការ​ប្រកួត​ធម្មតា​ ពោល​គឺជា​ដើម្បី​អបអរ​ចំពោះ​ភាព​ច្នៃប្រឌិត​ប្រកបដោយ​ថាមភាព​ និង​ដើម្បី​រៃ​អង្គាស​ថវិកា​ដ៏​ចាំបាច់​ សម្រាប់​កម្មវិធី​អប់រំ​ និង​សង្គម​របស់​សមាគម​ហ្វារ​ពន្លឺ​សិល្បៈ​។​

​ការ​ឧបត្ថម្ភ​របស់​ធនាគារ​ បាន​រួមចំណែក​ដល់​ការ​ផ្គត់ផ្គង់​សម្ភារៈ​ប្រណាំង​ចាំបាច់​ជា​ច្រើន​ រួម​មាន​ ស្លាក​សម្គាល់​កីឡាករ​ និង​ស្លាក​សម្គាល់​ទិស​ដៅ​រត់​ចម្ងាយ​ ព្រមទាំង​ថ្លៃ​ចំណាយ​រដ្ឋបាល​ចាំបាច់​ផ្សេងៗ​ ដើម្បី​ឲ្យ​ព្រឹត្តិការណ៍​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។​ ការ​ប្តេជ្ញា​ចិត្ត​របស់​ ABA​ គឺ​លើស​ពី​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ ព្រោះថា​បុគ្គលិក​របស់​ធនាគារ​ក៏​បាន​ចូលរួម​យ៉ាង​សកម្ម​ ក្នុង​ការ​សម្របសម្រួល​ជូន​អ្នកចូលរួម​ អ្នក​ស្ម័គ្រចិត្ត​ និង​អ្នក​រៀបចំ​កម្មវិធី​ផង​ដែរ​។​

​ការ​ចូលរួម​ឧបត្ថម្ភ​របស់​ធនាគារ​ ABA​ គូសបញ្ជាក់​អំពី​ជំនឿ​ជាក់​របស់​ខ្លួន​ ទៅ​លើ​អានុភាព​នៃ​ការ​រួម​បញ្ចូល​គ្នា​រវាង​សិល្បៈ​ និង​វប្បធម៌​ ដើម្បី​ពង្រឹង​ជីវភាព​រស់នៅ​ ព្រមទាំង​រួមចំណែក​ដល់​អនាគត​ដ៏​ត្រចះត្រចង់​។​ ក្នុង​នាម​ជា​ធនាគារ​ដែល​ផ្ដោត​ការ​យកចិត្តទុកដាក់​លើ​ការ​អភិវឌ្ឍ​សហគមន៍​ ABA​ ទទួលស្គាល់​តួនាទី​សំខាន់​ ដែល​អង្គការ​ដូច​ជា​ ហ្វារ​ពន្លឺ​សិល្បៈ​ ដើរតួ​ក្នុង​ការ​បណ្ដុះ​ភាព​ច្នៃប្រឌិត​ និង​ពង្រឹងសមត្ថភាព​របស់​យុវជន​ជំនាន់​ក្រោយ​។​ ព្រឹត្តិការណ៍​រត់​ឬ​ជិះ​កង់​តាម​ដងស្ទឹង​សង្កែ​ បាន​ក្លាយជា​វេទិកា​មួយ​សម្រាប់​ធនាគារ​ ABA​ ធ្វើការ​បញ្ជាក់​សារ​ជា​ថ្មី​ចំពោះ​ការ​គាំទ្រ​ឥត​ងាករេ​របស់​ខ្លួន​ សម្រាប់​គុណ​តម្លៃ​ដ៏​មាន​សារ​ប្រយោជន៍​ទាំងនេះ​ចំពោះ​សហគមន៍​។​

​ហ្វារ​ពន្លឺ​សិល្បៈ​ –​ មាន​ន័យ​ថា​ ពន្លឺ​នៃ​សិល្បៈ​ –​ គឺជា​សាលា​សិល្បៈ​មិន​រក​ប្រាក់​កម្រៃ​ ដែល​មាន​បេសកកម្ម​ក្នុង​ការ​ពង្រឹងសមត្ថភាព​ និង​បណ្ដុះបណ្ដាល​កុមារ​ យុវជន​ និង​សហគមន៍​របស់​ពួក​គេ​។​ សព្វ​ថ្ងៃនេះ​ សិស្សានុសិស្ស​ជាង​ 800​ នាក់​បាន​ចូលរួម​ក្នុង​សកម្មភាព​សិល្បៈ​ និង​វប្បធម៌​ប្រចាំ​ថ្ងៃជា​ច្រើន​ នៅ​ក្នុង​បរិវេណ​សាលារៀន​ដោយ​ឥត​គិតថ្លៃ​។​ ថ្នាក់រៀន​ និង​សិក្ខាសាលា​មាន​ដូច​ជា​ តន្ត្រី​ របាំ​ សិល្បៈ​រូបភាព​ មហោស្រព​ សៀ​ក​ គំនូរជីវចល​ ការ​រចនា​ក្រាហ្វិក​ និង​គំនូរ​។​ ហ្វារ​ពន្លឺ​សិល្បៈ​ កែប្រែ​ជីវភាព​រស់នៅ​តាម​រយៈ​សិល្បៈ​ ដោយ​ផ្តល់​ឱកាស​ឲ្យ​សិស្សានុសិស្ស​ក្លាយជា​សិល្បករ​ និង​អ្នក​សំដែង​អាជីព​ ដែល​ពោរពេញ​ដោយ​សមត្ថភាព​គ្រប់គ្រាន់​៕