ធនាគារ ABA បើកសាខាផ្តល់សេវាពេញលេញទី 10 របស់ខ្លួននៅក្នុងប្រទេសកម្ពុជា

03/Dec/2011

នៅថ្ងៃសៅរ៍ ទី03 ខែធ្នូ ឆ្នាំ2011មានកម្មវិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ធនាគារABAសាខាកំពង់ចាមដែល ទទួលបានអាជ្ញាប័ណ្ណផ្លូវនិងសម្ពោធ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាល់ ប៊ុយបុណ្ណាង អគ្គនាយកនៃ​អគ្គនាយកដ្ឋានត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា និងឯកឧត្តមលន់ លឹមថៃ អភិបាលរងខេត្ត។

សាខាខេត្តកំពង់ចាមគឺជាសាខាតាមបណ្តាខេត្តទីបី​របស់ធនាគារ ABA ដែលបានដំណើរការក្រៅពី​រាជធានី​ភ្នំពេញ។ សាខានេះស្ថិតនៅចំកណ្តាលស្រុកពាណិជ្ជកម្មរបស់ក្រុងនិងផ្តល់សេវាកម្ម ហិរញ្ញវត្ថុគ្រប់ប្រភេទ​ប្រកបដោយគុណភាពខ្ពស់ និងបណ្តាសេវាកម្មធនាគារផ្សេងទៀតរួមមាន ប្រាក់បញ្ញើ ប្រាក់កម្ចី ការផ្តល់នូវ ការទូទាត់ដោយប្រើប្រាស់កាតនិងដែលឆ្លើយតបតាមតម្រូវការ នៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃ​សកម្មភាពអាជីវកម្មនៅក្នុងតំបន់នេះ ក្នុងប្រទេសកម្ពុជា។

ការបើកសម្ពោធសាខាខេត្តកំពង់ចាមបង្ហាញពីការលូតលាស់យ៉ាងខ្លាំងរបស់ធនាគារហើយទន្ទឹមនឹង​ភាពជោគជ័យ​ស្របពេលនឹងគម្រប់ខួបទី 15 ហើយថ្មីៗនេះទទួលបាន ពានរង្វាន់ក្នុងប្រវត្តិពានរង្វាន់ Asian Banking & Finance ពានរង្វាន់ធនាគារលក់រាយ ក្របខ័ណ្ឌនៃពានរង្វាន់ “ធនាគារ លក់រាយប្រចាំឆ្នាំ”។

បច្ចុប្បន្ន ធនាគារ ABA មានសាខាបម្រើសេវាចំនួន 10 នៅក្នុងរាជធានីភ្នំពេញ សៀមរាប បាត់ដំបង និង​កំពង់ចាម ហើយនឹងបន្តបើកនៅតាមបណ្តាលខេត្តផ្សេងៗទៀតនៅពេលអនាគត។

សម្រាប់ព័ត៌មានបន្ថែមអំពីធនាគារ ABA Bank ឬសាខាកណ្តាលថ្មី សូមទំនាក់ទំនងមកកាន់​ទូរស័ព្ទ 023 225 333 ឬតាមរយៈអ៊ីមែល [email protected] ឬចូលមើលវែបសាយត៍៖ www.ababank.com។