ធនាគារ ABA ឥឡូវមានបើកសាខានៅស្រុកស្នួល ខេត្តក្រចេះហើយ
20/Aug/2018
ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការទទួលបានសេវាធនាគារប្រកបដោយគុណភាព ដល់ប្រជាពលរដ្ឋ និងអាជីវកម្មនៅតាមខេត្តនានា ក៏ដូចជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍអាជីវកម្ម ធនាគារ ABA បានសម្រេចបើកជាផ្លូវការនូវសាខាស្រុកស្នួលក្នុងខេត្តក្រចេះ។
ស្ថិតនៅក្នុងទីតាំងដែលមានបរិវេណធំទូលាយ សាខាធនាគារ ABA ដែលទើបតែសាងសង់ថ្មីនេះមានផ្តល់ជូននូវទីកន្លែងធំទូលាយសម្រាប់អតិថិជនចតយានយន្ត, ធ្វើប្រតិបត្តិការធនាគារតាមតម្រូវការ, និងប្រាស្រ័យទាក់ទងជាមួយបុគ្គលិករបស់យើងខ្ញុំ ដែលប្រកបដោយវិជ្ជាជីវៈ និងឆ្លងកាត់ការបង្ហាត់បង្រៀន ហើយពួកគេត្រៀមខ្លួនជាស្រេចក្នុងការទទួលស្វាគមន៍ និងឆ្លើយតបទៅនឹងចម្ងល់នានា។
សាខាថ្មីនេះ មានផ្តល់សេវាពេញលេញទាក់ទងនឹងផលិតផល និងសេវាធនាគារ រួមទាំងប្រាក់កម្ចី ប្រាក់បញ្ញើ ការផ្ទេរប្រាក់ ក៏ដូចជាសេវាធនាគារតាមអុីនធឺណិត និងតាមទូរស័ព្ទដៃ។ លើសពីនេះទៀត យើងខ្ញុំមានបំពាក់បរិក្ខារស្វ័យធនាគារដ៏ទំនើបៗដូចជា ម៉ាស៊ីនដាក់ប្រាក់ និងទូ ATM ដើម្បីបម្រើអតិថិជន 24ម៉ោង។
ធនាគារ ABA សាខាស្រុកស្នួល មានទីតាំងស្ថិតនៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។ លោកអ្នកអាចទាក់ទងសាខានេះបានតាមរយៈលេខ 098 203 099។
គិតត្រឹមខែសីហា ឆ្នាំ2018 ធនាគារ ABA មានសាខាចំនួន 60 ដែលកំពុងបើកដំណើរការទូទាំងប្រទេសកម្ពុជា និង6សាខាទៀតដែលគ្រោងនឹងបើកនាពេលក្រោយក្នុងឆ្នាំនេះ។