​ធនាគារ​ ABA​ ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​ក្រសួង​ការងារ​ ដើម្បី​ផ្ដល់​កម្ចី​ការ​ប្រាក់​ទាប​ជូន​ពលករ​ខ្មែរ​ក្រៅប្រទេស

09/Aug/2024

aba mou labor ministry kh detail5aba mou labor ministry kh detail5
aba mou labor ministry kh detailaba mou labor ministry kh detail
aba mou labor ministry khaba mou labor ministry kh
aba mou labor ministry kh detail1aba mou labor ministry kh detail1
aba mou labor ministry kh detail2aba mou labor ministry kh detail2
aba mou labor ministry kh detail3aba mou labor ministry kh detail3
aba mou labor ministry kh detail4aba mou labor ministry kh detail4
aba mou labor ministry kh detail6aba mou labor ministry kh detail6

ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​បំផុត​នៅ​កម្ពុជា1​ មាន​សេចក្ដី​សោមនស្ស​ និង​កិត្តិយស​យ៉ាង​ក្រៃ​លែង​ ដែល​បាន​សហការ​ជាមួយ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ (MLVT)​ ដើម្បី​ផ្ដល់​កម្ចី​ ដែល​មានការ​ប្រាក់​ទាប​ ជូន​ដល់​ពលករ​ និង​សិក្ខាកាម​កម្ពុជា​ស្របច្បាប់​ ដែល​ត្រូវ​ចេញ​ទៅ​បំពេញការងារ​នៅ​ក្រៅប្រទេស​។​

​តាម​រយៈ​អនុស្សរណៈ​នេះ​ ធនាគារ​ ABA​ នឹង​ផ្ដល់​កម្ចី​ដែល​មាន​អត្រា​ការ​ប្រាក់​ទាប​ 8.5%​ ក្នុង​មួយ​ឆ្នាំ​ ជូន​ដល់​ពលករ​ និង​សិក្ខាកាម​កម្ពុជា​ ដែល​ត្រៀម​ចេញ​ទៅ​បម្រើ​ការងារ​នៅ​ក្រៅប្រទេស​។​ កម្ចី​នេះ​នឹង​កាត់​បន្ថយ​បន្ទុក​ចំណាយ​នានា​ ដែល​ពាក់ព័ន្ធ​នឹង​ដំណើរការ​រៀបចំ​សំខាន់ៗ​មុន​ពេល​ចេញដំណើរ​របស់​ពួក​គាត់​ដូច​ជា​ ការ​រៀបចំ​ឯកសារ​ ការ​ទទួល​បាន​ទិដ្ឋាការ​ និង​សេវាកម្ម​ពាក់ព័ន្ធ​ផ្សេង​ទៀត​។​

​ពិធី​ផ្លាស់​ប្ដូរ​អនុស្សរណៈ​យោគយល់​នេះ​ បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​សុក្រ​ ទី​9​ ខែសីហា​ ឆ្នាំ​2024​ នៅ​ឯ​ វិមាន​សន្ដិភាព​ ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​ សម្ដេច​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ដ្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ នា​ឱកាស​នោះ​ដែរ​ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​ ឯកឧត្តម​ ហេង​ សួរ​ រដ្ឋមន្ដ្រីក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​ធនាគារ​ ABA​ និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ធនាគារ​ទាំង​ 7​ ផ្សេង​ទៀត​ នៅ​ក្នុង​គំនិត​ផ្តួចផ្តើម​នេះ​។​

​តាម​រយៈ​ការ​ផ្ដល់​ឥណទាន​ ដែល​មានការ​ប្រាក់​សមរម្យ​ និង​លក្ខខណ្ឌ​កម្ចី​ងាយស្រួល​នេះ​ ធនាគារ​ ABA​ អាច​ផ្ដល់​លទ្ធភាព​ជូន​ពលករ​ និង​សិក្ខាកាម​ខ្មែរ​ ក្នុង​ការ​ចាប់ផ្ដើម​អាជីព​នៅ​ក្រៅប្រទេស​ប្រកបដោយ​ទំនុកចិត្ត​ និង​ស្ថិរភាព​ហិរញ្ញវត្ថុ​។​ គំនិត​ផ្ដួចផ្ដើម​នេះ​ ឆ្លុះ​បញ្ចាំង​ពី​ការ​ប្ដេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​ ABA​ ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​ តាម​រយៈ​ការ​រួមចំណែក​ ក្នុង​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្ដរភាព​របស់​កម្ពុជា​។​

​ធនាគារ​ ABA​ នៅ​តែ​ប្ដេជ្ញា​យ៉ាង​មុតមាំ​ ក្នុង​ការ​បន្ដ​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​នានា​ សំដៅ​ជំរុញ​វឌ្ឍនភាព​យូរអង្វែង​របស់​កម្ពុជា​ ក៏​ដូច​ជា​រួមចំណែក​ពង្រឹងសមត្ថភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​៕

1​ABA​ គឺជា​ធនាគារពាណិជ្ជ​ធំ​បំផុត​នៅ​កម្ពុជា​គិត​លើ​ទ្រព្យសកម្ម​,​ ប្រាក់​បញ្ញើ​,​ កម្ចី​ដុល​ និង​ប្រាក់​ចំណេញ​ ផ្អែក​លើ​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ 2021​ ដល់​ 2023​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។