ធនាគារ ABA ពង្រីកបណ្តាញទីតាំងសាខាទៅកាន់ស្រុកគីរីវង់ ខេត្តតាកែវ
31/Jul/2025
ធនាគារ ABA ប្រកាសបើកសាខាថ្មីជាផ្លូវការនៅខេត្តតាកែវ ក្នុងស្រុកគិរីវង់។ ការបើកសាខាថ្មីនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនទៅលើសេវាធនាគារប្រកបដោយគុណភាពខ្ពស់ និងសុវត្ថិភាព។
សាខាគិរីវង់ថ្មីនេះ មានផ្តល់ជូននូវសេវាកម្ម និងផលិតផលរបស់ធនាគារ ជាច្រើនរួមមាន គណនីសន្សំ គណនីបញ្ញើ ប្រាក់កម្ចីបុគ្គល ឬកម្ចីអាជីវកម្ម សេវាធនាគារអនឡាញ និងសេវាផ្សេងៗ។ អតិថិជន ក៏អាចធានានូវបទពិសោធធនាគារឥតខ្ចោះ ជាមួយបន្ទប់ VIP ធំៗ ទីតាំងចំណតរថយន្ត និងកន្លែងអង្គុយរង់ចាំទូលំទូលាយ ព្រមទាំងក្រុមការងារបុគ្គលិកយើងខ្ញុំដែលមានជំនាញវិជ្ជាជីវៈរង់ចាំបម្រើផងដែរ។
សាខាថ្មីនេះមានបំពាក់ជាមួយម៉ាស៊ីន ATM ម៉ាស៊ីនដាក់ប្រាក់ ម៉ាស៊ីនដាក់/ដកប្រាក់ ម៉ាស៊ីនដាក់មូលប្បទានប័ត្រ និងម៉ាស៊ីនបើកកាត ទីតាំងស្វ័យសេវា 24/7 ដែលត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជម្រើសដល់អតិថិជនសម្រាប់ការប្រើប្រាស់គណនីធនាគាររបស់ខ្លួន គ្រប់ពេលវេលា។
ABA សាខាគិរីវង់ ស្ថិតនៅលើផ្លូវជាតិលេខ2 ភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីវីវង់ ខេត្តតាកែវ។ លោកអ្នកអាចស្វែងរកទីតាំងនៅ ទីនេះ។
សាខានេះ នឹងបើកដំណើរការរៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង 8:00 ព្រឹក ដល់ 4:00 ល្ងាច និងរៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង 8:00 ព្រឹក ដល់ 11:00 ព្រឹក។ លេខទំនាក់ទំនងរបស់សាខា គឺ 098 206 953។
យើងសូមស្វាគមន៍អតិថិជនទាំងអស់គ្នាមកកាន់សាខាគិរីវង់ របស់ធនាគារ ABA!










