ធនាគារ ABA ពង្រីកបណ្តាញសាខា ទូទាំងកម្ពុជាជាមួយបួនសាខាទៀត

16/Dec/2013

ធនាគារ ABA ពង្រីកបណ្តាញសាខា ទូទាំងកម្ពុជាជាមួយបួនសាខាទៀត

ធនាគារ   ABA បានប្រកាសបើកសម្ពោធ សាខាថ្មីបន្ថែមចំនួនបីទៀត នៅក្នុងបណ្តាខេត្តដូចជាតាកែវ  តាខ្មៅ  និងព្រះសីហនុ ហើយនិងសាខាមួយទៀត នៅក្នុងរាជធានីភ្នំពេញគឺសាខាច្បារអំពៅ ។

តាកែវគឺជាសាខាទីបួនរបស់ធនាគារ ABA តាមបណ្តាខេត្ត។ សាខានេះបានបើកសម្ពោធ នៅខែសីហាឆ្នាំ 2013     ហើយបានគ្រប់គ្រងដោយប្រធានសាខា លោក លឹម សាយ ។ សាខានេះបំពេញតម្រូវការអាជីវកម្ម    ដែលរីកលូតលាស់យ៉ាងឆាប់រហ័ស នៅក្នុងខេត្តតាកែវ តាមរយៈការផ្តល់ជូនផលិតផលធនាគារជាច្រើន។ 

ការបើកសម្ពោធសាខាក្រុងតាខ្មៅរបស់ធនាគារ ABA ជាសាខាទីប្រាំ ត្រូវបានប្រារព្ធធ្វើឡើង ជាមួយនឹងពិធីផ្ដល់អាជ្ញាប័ណ្ណផ្លូវការ និងកាត់ខ្សែបូរក្រោមអធិបតីភាពឯកឧត្តម ជាវ តាយ អភិបាលរងខេត្តកណ្តាល និងលោក រ័ត្ន សុវណ្ណនរ:   តំណាងធនាគារជាតិកម្ពុជា។ បច្ចុប្បន្ន សាខានេះគឺជាអ្នកតំណាងយ៉ាងសំខាន់ របស់ធនាគារ ABA ក្នុងខេត្តកណ្តាល។ 

សាខាក្រុងព្រះសីហនុរបស់ធនាគារ ABA បានក្លាយជាសាខាទីប្រាំមួយរបស់ ធនាគារ ABA តាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា។ ការសម្ពោធសាខានេះ បានប្រារព្ធធ្វើឡើងនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៣ ជាមួយនឹងពិធីផ្ដល់អាជ្ញាប័ណ្ណផ្លូវការ និងកាត់ខ្សែបូរក្រោមអធិបតីភាពឯកឧត្តម គីម វ៉ាដា អគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិកម្ពុជា និងឯកឧត្តម ស្បោង សារ៉ាត អភិបាលខេត្តព្រះសីហនុ។

ក្នុងសុន្ទរកថារបស់ឯកឧត្តម គីម វ៉ាដា បានមានប្រសាសន៍ថាៈ«ស្ថានភាព បច្ចុប្បន្ននៃធនាគារ ABA បន្តប្រតិបត្តិការនៅក្នុងលក្ខខណ្ឌសុវត្ថិភាព និងត្រឹមត្រូវ  ... ដូច្នេះហើយខ្ញុំសង្ឃឹមថាការបើកសាខាថ្មីនេះក្នុងឆ្នាំ 2013 ជាពិសេស សាខាក្រុងព្រះសីហនុគឺជាការឆ្លើយតបចំពោះតម្រូវការរបស់អតិថិជននូវសេវាហិរញ្ញវត្ថុ។ សមិទ្ធផលនេះក៏នឹងជួយធនាគារផ្ដល់នូវសេវាកាន់តែងាយស្រួលជូនដល់អតិថិជនរបស់ខ្លួន។ ទន្ទឹមនឹងនេះដែរ ធនាគារនេះបានអនុលោមតាមអនុបាតប្រុងប្រយ័ត្ននានារបស់ធនាគារជាតិកម្ពុជាដូចជា អនុបាតសាធនភាព អនុបាតសាច់បា្រក់ងាយស្រួល និងហានិភ័យធំៗរបស់ធនាគារ "។

ពង្រីកវត្តមានរបស់ខ្លួននៅរាជធានីភ្នំពេញ ធនាគារ ABA ក៏បានបើកសាខាច្បារអំពៅនៅពាក់កណ្តាលខែវិច្ឆិកា។ ស្ថិតនៅក្នុងតំបន់អាជីវកម្ម ឥឡូវនេះសាខាច្បារអំពៅរបស់ធនាគារ ABA ត្រៀមខ្លួនជាស្រេចដើម្បីបម្រើអតិថិជនរបស់ខ្លួនក្រោមការដឹកនាំដោយប្រធានសាខា លោកស្រី និល សុគន្ធា  ។

បណ្តាសាខាធនាគារ ABA ដែលទើបតែបើកនាពេលថ្មីៗនេះនឹងមានការផ្តល់ជូនសេវាហិរញ្ញវត្ថុដែលមានគុណភាពខ្ពស់ និងសម្បូរបែប    ព្រមទាំងផលិតផលសេវាកម្មធនាគារជាច្រើនរួមមាន ប្រាក់បញ្ញើ  កម្ចី  ការផ្ទេរប្រាក់ ប័ណ្ណទូទាត់    និងសេវាកម្មជាច្រើនទៀត។  ធនាគារ ABA ក៏កំពុងបន្ថែមម៉ាស៊ីន ATM ជាច្រើនដើម្បីបង្ក លក្ខណៈងាយស្រួលសម្រាប់អតិថិជនក្នុងតំបន់មូលដ្ឋាន។ 

លោកលោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA  បានមានប្រសាសន៍អំពីការពង្រីកបណ្តាសាខាបានឲ្យដឹងថា : «យើងមានហេតុផលច្បាស់លាស់សម្រាប់សកម្មភាពបែបនេះក្នុងឆ្នាំនេះ។  តំបន់ជាច្រើនកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លា។ ចំនួនសហគ្រាសកំពុងតែកើនឡើង។ អាជីវកម្មខ្នាតតូចកំពុងតែពង្រឹង។ សរុបសេចក្តីមក គេជៀសមិនផុតពីមានត្រូវការនូវផលិតផល និងសេវាកម្ម ធនាគារប្រកបដោយគុណភាពខ្ពស់។ ដូច្នេះហើយយើងបានសម្រេចចិត្តអស់រយៈពេលយូរមកហើយក្នុងការពង្រីកបណ្តាញរបស់យើង ហើយនិងគ្របដណ្តប់ខេត្តទំាងនេះ។ បណ្តាញសាខារបស់យើងនៅតែពង្រីក ហើយរហូតដល់ឆ្នាំ 2017  បណ្តាញសាខាសរុបនឹងកើនឡើងដល់ 40 សាខា "។

សព្វថ្ងៃនេះបណ្តាញសាខារបស់ធនាគារ ABA បានពង្រីករហូតដល់ទៅ 15 សាខានៅទូទាំងប្រទេសកម្ពុជា ដោយរួមបញ្ចូលទាំងសាខាខេត្តចំនួន ៦ នៅក្នុងខេត្តសៀមរាប បាត់ដំបង កំពង់ចាម តាកែវ តាខ្មៅ និងព្រះសីហនុ រួមទាំងសាខាចំនួន 9 នៅក្នុងរាជធានីភ្នំពេញ។