ធនាគារ ABA លើកទឹកចិត្តដល់ការប្រើប្រាស់ និងគាំទ្រ ប្រាក់រៀលខ្មែរ
15/Aug/2024

ធនាគារ ABA បានប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការគាំទ្ររូបិយប័ណ្ណជាតិ ដោយផ្តល់ជូននូវជម្រើសនៃការបើកគណនី ប្រាក់រៀល (KHR) យ៉ាងងាយស្រួលប្រើប្រាស់ជូនអតិថិជនរបស់ខ្លួន ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច និងស្ថិរភាពរបស់ប្រទេស។
អតិថិជន ABA អាចបើកគណនីប្រាក់រៀលបានច្រើនប្រភេទ រួមមាន គណនីសន្សំ គណនីចរន្ត PLUS គណនីកាលកំណត់ គណនីរួម និងគណនីបត់បែនប្រាក់រៀល ដោយផ្ទាល់តាម ABA Mobile មិនលើសពីពីរនាទីទេ។ អតិថិជនក៏អាចអញ្ជើញទៅកាន់សាខាផ្ទាល់របស់ ABA ចំនួន 99 ទូទាំងប្រទេស ដែលត្រៀមខ្លួនរួចជាស្រេចដើម្បីបើកគណនីគ្រប់ប្រភេទជូនអតិថិជន។
គណនី ABA ប្រាក់រៀលទទួលបានការប្រាក់ខ្ពស់ជាង គណនីដុល្លារ ហើយទទួលបានអត្រាប្តូរប្រាក់ល្អជាង ពេលផ្ទេរប្រាក់ពីគណនីដុល្លារទៅគណនីប្រាក់រៀល។
តាមរយៈការប្រើប្រាស់ប្រាក់រៀលសម្រាប់ការទិញប្រចាំថ្ងៃ អតិថិជនមិនត្រឹមតែរួមចំណែកដល់សេដ្ឋកិច្ចក្នុងស្រុកដែលកំពុងរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានបទពិសោធន៍ទូទាត់ប្រាក់យ៉ាងងាយស្រួលក្នុងប្រទេស ដែលធ្វើឲ្យពួកគេមានអារម្មណ៍ថាមានទំនួលខុសត្រូវផ្នែកសេដ្ឋកិច្ច និងរួមចំណែកដល់សេដ្ឋកិច្ចក្នុងស្រុក។
លើសពីនេះ ប្រតិបត្តិការមួយចំនួន ជាពិសេសចំពោះសេវាកម្មរបស់រដ្ឋាភិបាល ទាមទារការទូទាត់ជាប្រាក់រៀល ដូច្នេះការមានគណនីប្រាក់រៀលធានាបាននូវបទពិសោធន៍ទូទាត់ដោយរលូន។
យើងលើកទឹកចិត្តយ៉ាងខ្លាំងដល់អតិថិជនរបស់យើងឲ្យប្រើប្រាស់ និងគាំទ្ររូបិយប័ណ្ណជាតិសម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ។ ប្រសិនបើអ្នកមិនទាន់មានគណនីប្រាក់រៀល ABA ទេ អ្នកអាចបើកតាម ABA Mobile យ៉ាងងាយស្រួល ឬអញ្ចើញទៅកាន់សាខា ABA ណាមួយនៅថ្ងៃនេះ!

