​ធនាគារ​ ABA​ អបអរ​ការ​ទទួល​បាន​អតិថិជន​4​លាន​នាក់​!

21/Aug/2024

aba 4m customers khaba 4m customers kh
aba 4m customers kh-1aba 4m customers kh-1
aba 4m customers kh-2aba 4m customers kh-2

ធនាគារ​ ABA​ បាន​ទទួល​សមិទ្ធផល​ដ៏​អស្ចារ្យ​មួយ​ ដោយ​ចំនួន​អតិថិជន​សរុប​កើនឡើង​លើស​ 4​ លាន​នាក់​ កាលពីដើម​ខែសីហា​កន្លង​ទៅ​នេះ​។​ កំណើន​គួរ​ឲ្យ​កត់សម្គាល់​នេះ​ ជា​សក្ខីភាព​មួយ​ ដែល​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​ធនាគារ​ ក្នុង​ការ​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ដ៏​សម្បូរ​បែប​ ជូន​អតិថិជន​ទូ​ទាំង​ប្រទេស​។​

ដើម្បី​អបអរ​នូវ​សមិទ្ធផល​នេះ​ ABA​ បាន​ផ្តល់​ប្រាក់​រង្វាន់់​ 4​ លាន​រៀល​ ជូន​អតិថិជន​ទី​ 4​ លាន​ របស់​ខ្លួន​។​ លោក​ ហ៊ា​ង​ ភ​ស្ដ័​ ប្រកបរ​បរជា​អ្នក​បើកឡាន​ដឹក​ទំនិញ​កុង​ទែន​ណឺ​ បាន​មក​ទទួល​រង្វាន់​នៅ​ ABA​ សាខា​សំរោង​ក្រោម​ កាលពី​ថ្ងៃ​ទី​ 19​ ខែសីហា​។​ នេះ​បាន​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​ធនាគារ​ ទៅ​លើ​ការ​ជឿជាក់​និង​ទំនុកចិត្ត​របស់​អតិថិជន​។​

​លោក​ ឈុ​ន​ វិចិត្រ​ នាយក​សេវា​ធនាគារ​រូបវន្តបុគ្គល​របស់​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​ “​ការ​ទទួល​បាន​អតិថិជន​លើស​ពី​4​លាន​នាក់​នេះ​ ជា​សក្ខីភាព​មួយ​នៃ​ការ​ខិត​ខិ​ប្រឹងប្រែង​របស់​ធនាគារ​ ក្នុង​ការ​បម្រើ​តម្រូវការ​ជូន​ប្រជាជន​កម្ពុជា​ នៅ​គ្រប់​ស្រទាប់វណ្ណៈ​។​ យើងខ្ញុំ​មោទនភាព​ណាស់​ ដែល​ទទួល​បាន​ទំនុកចិត្ត​ពី​អតិថិជន​រាប់​លាន​នាក់​ ហើយ​យើង​នឹង​បន្ត​ប្តេជ្ញា​ចិត្ត​ ដើម្បី​ផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាព​ងាយស្រួល​ និង​ន​វា​នុ​វត្ត​។​”​

លោក​ហ៊ា​ង​ ភ​ស្ដ័​ ក៏​បាន​បញ្ចេញ​ចំណាប់អារម្មណ៍​បន្ទាប់​ពី​ការ​ទទួល​រង្វាន់​។​ “​ខ្ញុំ​ពិតជា​នឹក​ស្មាន​មិន​ដល់​មែន​។​ ខ្ញុំ​រំភើប​ខ្លាំង​ណាស់​ដែល​ក្លាយជា​អតិថិជន​ទី​ 4​លាន​ និង​ទទួល​បាន​រង្វាន់​ធំ​បែប​នេះ​។​ ខ្ញុំ​ក៏​ធ្លាប់​បានឮ​រឿង​ល្អៗ​ជា​ច្រើន​អំពី​ធនាគារ​នេះ​។​ ក្រោយ​ពី​ខ្ញុំ​បាន​ប្រើប្រាស់​ផ្ទាល់​ ខ្ញុំ​អាច​និយាយ​បាន​ថា​វា​មាន​ភាព​ងាយស្រួល​មែន​ក្នុង​ការ​ផ្ញើ​ប្រាក់​ សម្រាប់​ការងារ​ឬ​ការ​ធ្វើ​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ​។​ អរគុណ​ដល់​ធនាគារ​ ABA​ សម្រាប់​រង្វាន់​ និង​សេវាកម្ម​ដ៏​ឥត​ខ្ចោះ​។​”

​ធនាគារ​ ABA​ តែងតែ​យកចិត្តទុកដាក់​លើ​អតិថិជន​ជា​ចំបង​ ដោយ​ផ្តល់​នូវ​សេវាកម្ម​ធនាគារ​ដ៏​សម្បូរ​បែប​ ដែល​មាន​ភាព​ងាយស្រួល​ និង​សុវត្ថិភាព​ខ្ពស់​។​

​ដោយ​ផ្តោត​សំខាន់​ទៅ​លើ​នវានុវត្តន៍​ និង​ការ​ផ្លាស់​ប្តូរ​ផ្នែក​ឌី​ជី​ថ​ល​ ធនាគារ​ បន្ត​ផ្តល់​នូវ​សេវាកម្ម​តាម​តម្រូវការ​អតិថិជន​គ្រប់ៗ​រូប​។​