ធនាគារ ABA ប្រារព្ធពិធីអបអរសាទរខួប 20 ឆ្នាំ នៃភាពជោគជ័យរបស់ខ្លួន

22/Dec/2016

ធនាគារ ABA ប្រារព្ធពិធីអបអរសាទរខួប 20 ឆ្នាំ នៃភាពជោគជ័យរបស់ខ្លួនធនាគារ ABA ប្រារព្ធពិធីអបអរសាទរខួប 20 ឆ្នាំ នៃភាពជោគជ័យរបស់ខ្លួន

​កាលពី​ថ្ងៃ​ទី​17​ ខែធ្នូ​ ឆ្នាំ​2016​ ធនាគារ​ ABA​ បាន​ប្រារព្ធ​ពិធីជប់លៀង​ប្រចាំឆ្នាំ​សម្រាប់​បុគ្គលិក​ របស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ​ ដូចដែល​បាន​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ​។​ ឆ្នាំ​នេះ​ផ្ទាល់​មាន​បុគ្គលិក​ច្រើន​ជាង​ 1600​នាក់​ បាន​មក​ពី​សាខា​នានា​ទូ​ទាំង​ប្រទេស​ អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ដ៏​ធំ​ជាងគេ​ក្នុងឆ្នាំនេះ​។​​

ពិធីជប់លៀង​ប្រចាំឆ្នាំ​សម្រាប់​បុគ្គលិក​នេះ​ គឺ​តែងតែ​ជួបជុំ​បុគ្គលិក​ធនាគារ​ទាំងអស់​ដើម្បី​បូក​សរុប​លទ្ធផល​ប្រចាំឆ្នាំ​ និង​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ជូន​បុគ្គលិក​ក្រុមការងារ​ការ​ប្រកួតប្រជែង​ទេព​កោសល្យ​និង​សាខា​ដែល​មាន​ស្នាដៃ​ឆ្នើម​ជាងគេ​ ក្នុង​បរិយាកាស​កក់ក្តៅ​ ប្រកបដោយ​ភាព​ស្និទ្ធស្នាល​ និង​សប្បាយ​រីករាយ​បំផុត​។​​

ពិធីជប់លៀង​ប្រចាំឆ្នាំ​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ ក្រោម​ខ្លឹមសារ​ “​ 20​ឆ្នាំ​ នៃ​ដំណើរ​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​”​ ដែល​ត្រូវ​នឹង​ខួប​គម្រប់​ទី​20​ របស់​ធនាគារ​ ABA​ ដែល​បាន​បង្កើត​ក្នុង​ឆ្នាំ​1996​។​ ជា​កិច្ច​ចាប់ផ្តើម​នៃ​ការ​បើក​កម្មវិធី​ លោក​ Askhat​ Azhikhanov​ ដែល​ជា​អគ្គនាយក​ប្រតិបត្តិ​របស់​ធនាគារ​ ABA​ បាន​ធ្វើការ​បូក​សរុប​ស​ម្ធិ​ផល​ជោគជ័យ​រយៈពេល​ ពីរ​ទស្សវត្សរ៍​របស់​ធនាគារ​។​ លោក​បាន​មាន​ប្រសាសន៍​ថា​៖​ រយៈពេល​២០​ឆ្នាំ​នេះ​ ធនាគារ​យើង​បាន​រីក​ចម្រើន​ពី​ ធនាគារ​ដែល​មាន​តែ​សាខា​មួយ​ រហូត​ដល់​ក្លាយជា​ធនាគារ​ដែល​ផ្តល់​វិសាល​គម​សេវាកម្ម​ហិរញ្ញវត្ថុ​ មាន​សាខា​និង​បណ្តាញ​ធំ​ជាងគេ​លេខ​រៀង​ទី​3​ ព្រមទាំង​មាន​ម៉ាស៊ីន​ ATM​ ច្រើន​ជាងគេ​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​២​ ទូ​ទាំង​ប្រទេស​កម្ពុជា​។​ បច្ចុប្បន្ន​នេះ​ធនាគារ​ ABA​ បាន​ក្លាយជា​ធនាគារ​មួយ​ក្នុង​ចំណោម​ធនាគារ​ធំៗ​ ទាំង​5​ ក្នុង​ប្រទេស​កម្ពុជា​។​

​លោក​ Azhikhanov​ ក៏​បាន​បង្ហាញ​ពី​ជោគជ័យ​ចំបងៗ​ របស់​ធនាគារ​ ABA​ ប្រចាំឆ្នាំ​2016​ មាន​ដូច​ជា​៖​ ធនាគារជាតិ​កា​ណា​ដា​ បាន​បង្កើន​ភាគ​ទុ​និករ​ហូត​ដល់​ 90​ភាគរយ​ ក្នុង​ភាគហ៊ុន​សរុប​ដែល​បាន​ធ្វើ​ឲ្យ​ធនាគារជាតិ​កា​ណា​ដា​ ក្លាយជា​ភាគ​ទុ​និក​ធំ​បំផុត​របស់​យើង​ ការ​បើក​សាខា​ថ្មី​សរុប​ចំនួន​ 9​សាខា​ កំណើន​ប្រជាប្រិយភាព​របស់​កម្មវិធី​ ABA​ Mobile​ ការ​ទទួល​បានការ​ឧទ្ទេសនាម​ ដ៏​ត្រចះត្រចង់​ពី​ទស្សនាវដ្តី​ហិរញ្ញវត្ថុ​លំដាប់ថ្នាក់​អន្តរជាតិ​កំពូលៗ​ចំនួន​ 3​  ការ​សហ​ការណ៍​ជាមួយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត​ ម៉ែ​ន​ញូ​ឡាយ​ (Manulife)​ ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ការ​ផ្តល់​សេវាកម្ម​ធានា​រ៉ាប់រង​ជីវិត​ លំដាប់ថ្នាក់​ពិភពលោក​ ហើយនឹង​ជោគជ័យ​ធំៗ​ មួយ​ចំនួន​ទៀត​។

​​ព្រឹត្តិការណ៍​ដែល​គួរ​ឲ្យ​កត់សម្គាល់​មួយទៀត​ផង​ដែរ​ គឺ​ការ​ផ្តល់​លិខិត​សរសើរ​ជូន​ដល់​បុគ្គលិក​ដែល​បាន​បម្រើ​ការងារ​នៅ​ធនាគារ​ ABA​ តាំងពី​ការ​បង្កើត​ធនាគារ​ដំបូង​ រួម​នឹង​ ការ​ជូន​លិខិត​សរសើរ​ ដល់​បុគ្គលិក​ឆ្នើម​ប្រចាំឆ្នាំ​ និង​ក្រុមការងារ​ឆ្នើម​ប្រចាំឆ្នាំ​ ដែល​បាន​ធ្វើការ​យ៉ាង​សស្រាក់សស្រាំ​ និង​ការ​ប្តេជ្ញា​ចិត្ត​ធ្វើការ​អស់ពី​កម្លាំងកាយ​ និង​ចិត្ត​ រយៈពេល​ពេញ​មួយ​ឆ្នាំ​។​​

បន្ទាប់​មក​ភ្ញៀវ​កិត្តិយស​ទាំងអស់​ បាន​ចូលរួម​សប្បាយ​រីករាយ​ជាមួយ​ កម្មវិធី​កំសាន្ត​នានា​ ដែល​រួម​មានការ​សម្តែង​ របាំ​ស្រមោល​ ការ​ប្រកួត​ទេព​កោសល្យ​របស់​បុគ្គលិក​ ABA​ ការ​ចាប់​រង្វាន់​ផ្សងសំណាង​ ព្រមទាំង​ការ​រាំ​លេង​កម្សាន្ត​ផង​ដែរ​។​