ABA​ ទទួល​បាន​ពាន​ ធនាគារ​ដ៏​ឆ្នើម​បំផុត ​នៅ​កម្ពុជា​ប្រចាំឆ្នាំ​២០១៨​ ពី​ Global​ Finance

24/Apr/2018

ABA​ ទទួល​បាន​ពាន​ ធនាគារ​ដ៏​ឆ្នើម​បំផុត ​នៅ​កម្ពុជា​ប្រចាំឆ្នាំ​២០១៨​ ពី​ Global​ FinanceABA​ ទទួល​បាន​ពាន​ ធនាគារ​ដ៏​ឆ្នើម​បំផុត ​នៅ​កម្ពុជា​ប្រចាំឆ្នាំ​២០១៨​ ពី​ Global​ Finance

Global​ Finance​ ដែល​ជា​ទស្សនាវដ្ដី​ហិរញ្ញវត្ថុ​អន្តរជាតិ​ បាន​ផ្តល់​កិត្តិនាម​ដល់​ធនាគារ​ ABA​ ថា​ជា​ “​ធនាគារ​ដ៏​ឆ្នើម​បំផុត​នៅ​កម្ពុជា​ប្រចាំឆ្នាំ​២០១៨”​ នា​ឱកាស​ ប្រកាស​ពានរង្វាន់​ធនាគារ​ឆ្នើម​ប្រចាំឆ្នាំ​ លើក​ទី​២៥​របស់​ខ្លួន​។​ ការ​ទទួលស្គាល់​នេះ​ គឺជា​លើក​ទី​៤​ ក្នុង​រយៈពេល ៤​ឆ្នាំ ​ជាប់ៗ​គ្នា​ដែល​ធនាគារ​ ABA​ បាន​ទទួល​ពានរង្វាន់​ដ៏​កំពូល​ពី​ទស្សនាវដ្ដី​ហិរញ្ញវត្ថុ​អន្តរជាតិ​មួយ​នេះ​។

​​ចំពោះ​ពានរង្វាន់​កំពូល​នេះ​ Global​ Finance​ បាន​ធ្វើការ​វិនិច្ឆ័យ​ទៅ​លើ​កត្តា​ជាក់ស្តែង​សំខាន់ៗ​មួយ​ចំនួន​រួម​មាន​៖​វឌ្ឍនភាព​នៃ​ទ្រព្យសកម្ម​,​ កម្រិត​ប្រាក់​ចំណេញ​,​ វិសាលភាព​ភូមិសាស្ត្រ​នៃ​ប្រតិបត្តិការ​ការងារ​,​ ទំនាក់​ទំនងជា​យុទ្ធសាស្ត្រ​,​ ការ​អភិវឌ្ឍ​ផ្នែក​ពាណិជ្ជកម្ម​ថ្មី​,​ និង​ភាព​ច្នៃប្រឌិត​ក្នុង​ការ​បង្កើត​ផលិតផល​។​ បន្ថែម​ពីលើ​លក្ខណៈ​វិនិច្ឆ័យ​ជាក់ស្តែង​ទាំង​អស់នេះ​ ការ​យល់​ឃើញ​របស់​អ្នកវិភាគ​តម្លៃ​ទ្រព្យ​កម្មសិទ្ធិ​,​ អ្នកវិភាគ​ចំណាត់ថ្នាក់​ឥណទាន​,​ ទីប្រឹក្សា​ធនាគារ​,​ និង​អ្នកជំនាញ​ដទៃ​ទៀត​ក្នុង​ឧស្សាហកម្ម​មួយ​នេះ​ ក៏​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​ដំណើរការ​ជ្រើសរើស​វាយតម្លៃ​នេះ​ផង​ដែរ​។

​​ថ្លែង​ក្នុង​ឱកាស​ដ៏​ពិសេស​នេះ​ លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ ABA​ បាន​ថ្លែង​ថា​៖​ “​យើង​មាន​កិត្តិយស​ជា​ខ្លាំង​ដែល​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ទស្សនាវដ្ដី​ហិរញ្ញវត្ថុ​អន្តរជាតិ​មួយ​នេះ​ជា​លើក​ទី​៤​ ក្នុង​រយៈពេល​៤​ឆ្នាំ​ជាប់ៗ​គ្នា​។​ ពានរង្វាន់​មួយ​នេះ​ គឺជា​ការ​ទទួលស្គាល់​ជា​ថ្មី​ម្តងទៀត​ចំពោះ​ឧត្តមភាព​ការងារ​ប្រកបដោយ​វិជ្ជាជីវៈ​របស់​យើង​,​ កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អភិវឌ្ឍ​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​,​ និង​ការ​ប្តេជ្ញា​ជា​ដរាប​របស់​យើង​ក្នុង​ការ​ផ្តល់​សេវា​ប្រកបដោយ​គុណភាព​ និង​ដំណោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​ប្រកបដោយ​ការ​ច្នៃប្រឌិត​ខ្ពស់​ ជូន​ដល់​អតិថិជន​ដ៏​មាន​តម្លៃ​របស់​យើង​។​”​ លោក​បន្ត​ថា​៖​ “​យើង​នឹង​បន្ត​ធ្វើ​កិច្ច​ការងារ​ ដើម្បី​នៅ​តែ​ជា​ដៃគូ​ធនាគារ​ និង​ជា​អ្នក​ផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ឈានមុខ​បែប​ឌី​ជី​ថ​ល​របស់​បុគ្គល​,​ សហគ្រិន​,​ និង​អាជីវកម្ម​ទាំងឡាយ​ក្នុង​ប្រទេស​កម្ពុជា​”​។

​​លោក​ Joseph​ D.​ Giarraputo​ នាយក​ផ្នែក​បោះពុម្ពផ្សាយ​ និង​ជា​និពន្ធ​នាយក​នៃ​ទស្សនាវដ្តី​ Global​ Finance​ បាន​មាន​ប្រសាសន៍​ថា​៖​ «​ធនាគារ​ ABA​ ច្បាស់​ណាស់​ គឺជា​ធនាគារ​ដែល​ឈានមុខ​គេ​ក្នុង​ប្រទេស​កម្ពុជា​ បើ​យោង​ទៅ​តាម​លទ្ធផល​ពី​ក្បួន​វិភាគ​កុំព្យូទ័រ​ និង​ការ​វិភាគ​របស់​យើង​។​ យើង​ពិតជា​ស្ញើ​ច​សរសើរ​ជាមួយនឹង​ដំណោះស្រាយ​នានា​ដែល​ធនាគារ​មាន​ និង​ការ​បម្រើសេវា​ជូន​ដល់​អតិថិជន​របស់​ធនាគារ​ ហើយ​ជា​ពិសេស​នោះ​ គឺ​ការ​យល់​ដឹង​យ៉ាង​ច្បាស់​ពី​លក្ខខណ្ឌ​ក្នុងស្រុក​ និង​តម្រូវការ​អតិថិជន​ផ្នែក​សាជីវកម្ម​នៅ​ក្នុង​ទីផ្សារ​របស់​ខ្លួន​។​»​ លោក​ក៏​បាន​បន្ថែម​ទៀត​ថា​៖​ «​គុណភាព​នៃ​ថ្នាក់ដឹកនាំ​របស់​ធនាគារ​ ក៏​មាន​លក្ខណៈ​លេចធ្លោ​ផង​ដែរ​ ដូចដែល​បាន​ឆ្លុះ​បញ្ចាំង​តាម​រយៈ​លទ្ធផល​ហិរញ្ញវត្ថុ​ដែល​យើង​ឃើញ​ស្រាប់​»​។

​​ពិធី​ប្រគល់​ពានរង្វាន់​ធនាគារ​ឆ្នើម​បំផុត​នេះ​ នឹង​ប្រារព្ធ​ឡើង​ស្រប​ពេល​ជាមួយ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ធនាគារពិភពលោក​ (World​ Bank)​ និង​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​(IMF)​ នៅ​ថ្ងៃ​ទី​១៣​ ខែតុលា​ នៅ​ក្រុង​បាលី​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។​ បញ្ជីរាយនាម​ធនាគារ​ជ័យ​លា​ភី​ ធនាគារ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​២០១៨ ​របស់​ទស្សនាវដ្ដី​ Global​ Finance​ នឹង​ចុះ​ផ្សាយ​នៅ​ក្នុង​ខែឧសភា​នៃ​ទស្សនាវដ្ដី​ផ្ទាល់​តែ​ម្តង​។

​​ធនាគារ​ ABA​ នៅ​តែ​បន្ត​ទទួល​បានការ​កោតសរសើរ​ពី​ទស្សនាវដ្ដី​ហិរញ្ញវត្ថុ​អន្តរជាតិ​នានា​ ចំពោះ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ជា​ចីរភាព​ និង​ការ​កែសម្រួល​បែបបទ​អាជីវកម្ម​របស់​ខ្លួន​ ដើម្បី​ផ្តល់​ជូន​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​ដែល​ទំនើប​ទាន់សម័យ​សម្រាប់​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​។​ ហេតុ​ដូច្នេះ​ហើយ​ ទើប​ Global​ Finance​ បាន​ផ្តល់​ពានរង្វាន់​ដល់​ធនាគារ​ ABA​ ថា​ជា​ “​ធនាគារ​ដ៏​ឆ្នើម​បំផុត​នៅ​កម្ពុជា​”​ ក្នុង​ឆ្នាំ​២០១៥​ ដល់​ ២០១៨​ បួន​ឆ្នាំ​ជាប់​គ្នា​ និង​ជា​ “​ធនាគារ​ពាណិជ្ជកម្ម​ដ៏​ឆ្នើម​បំផុត​នៅ​កម្ពុជា​”​ ប្រចាំឆ្នាំ​២០១៧​ និង​២០១៨​។​ លើស​ពី​នេះ​ ធនាគារ​ ABA​ ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា​ជា​ “​ធន​គារ​ដ៏​ឆ្នើម​បំផុត​នៅ​កម្ពុជា​”​ ដោយ​ទស្សនាវដ្ដី​ Euromoney​ ពី​ឆ្នាំ​២០១៤​ ដល់​ ២០១៧​ បួន​ឆ្នាំ​ជាប់​គ្នា​ និង​ជា​ “​ធនាគារ​ប្រចាំឆ្នាំ​”​ ដោយ​ស្ថាប័នហិរញ្ញវត្ថុ​ The​ Banker​ ក្នុង​ឆ្នាំ​២០១៤​ និង​ឆ្នាំ​២០១៦​។

​​អំពី​ទស្សនាវដ្តី​ Global​ Finance
Global​ Finance​ គឺជា​ទស្សនាវដ្តី​ចេញផ្សាយ​ប្រចាំខែ​ ដែល​បង្កើត​ឡើង​តាំងពី​ឆ្នាំ​ ១៩៨៧​។​ ទស្សនាវដ្តី​នេះ​មាន​បេសកកម្ម​ជួយ​ដល់​អ្នកដឹកនាំ​សាជីវកម្ម​,​ ធនាគារិក​,​ និង​វិនិយោគិន​ក្នុង​ការ​ធ្វើ​ផែនការ​តម្រង់​ទិស​តាម​ហិរញ្ញវត្ថុ​ និង​ពាណិជ្ជកម្ម​សកល​។​ ទស្សនាវដ្តី​ Global​ Finance​ មាន​អ្នក​អាន​ក្នុង​ប្រទេស​ចំនួន​ ១៨៩​ និង​មាន​ស្នាក់​ការ​កណ្តាល​ក្នុង​ទីក្រុង​ញូយ៉ក​ និង​ការិយាល័យ​នៅ​ទីក្រុង​ឡុ​ង​ និង​មី​ឡាន​។​ អ្នក​អាន​ទស្សនាវដ្តី​ Global​ Finance​ ភាគច្រើន​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​,​ អគ្គនាយក​ក្រុមហ៊ុន​,​ នាយក​ប្រតិបត្តិ​,​ នាយក​ហិរញ្ញវត្ថុ​,​ រតនាគា​រិ​ក​,​ និង​ប្រធាន​ហិរញ្ញវត្ថុ​ជាន់ខ្ពស់​ ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការ​សម្រេចចិត្ត​លើ​ការ​វិនិយោគ​ និង​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​ក្នុង​ស្ថាប័ន​ដែល​ជា​ក្រុមហ៊ុន​អន្តរជាតិ​ និង​ស្ថាន​ប័ន​ហិរញ្ញវត្ថុ​នានា​។​​
ជា​រៀង​រាល់​ឆ្នាំ​ Global​ Finance​ បាន​ធ្វើការ​ជ្រើសរើស​ស្ថាប័នហិរញ្ញវត្ថុ​ដែល​ល្អ​បំផុត​នៅ​ទូ​ទាំង​ពិភពលោក​។​ ពានរង្វាន់​ទាំងនេះ​ត្រូវ​បាន​ទទួលស្គាល់​ និង​ជឿ​ទុកចិត្ត​តាម​ឧត្តមភាព​ស្តង់ដារ​របស់​សហគមន៍​ហិរញ្ញវត្ថុ​សកល​។​