ធនាគារ​ ABA​ ក្លាយជាអ្នកឧបត្ថម​ Gold​ Sponsor​ នៃ​កម្មវិធី​ ចាប់ផ្ដើម​ភាព​ជា​ដៃគូ​រវាង​ក្រសួងពាណិជ្ជកម្ម​ និង​ក្រុមហ៊ុន​ Alibaba​ ដោយ​ជំរុញ​ផលិតផល​កម្ពុជា​ទៅ​កាន់​ឆាក​អន្ដរជាតិ​

31/May/2024

aba moc alibaba khaba moc alibaba kh
aba moc alibaba kh-2aba moc alibaba kh-2
aba moc alibaba kh-3aba moc alibaba kh-3
aba moc alibaba kh-4aba moc alibaba kh-4
aba moc alibaba kh-5aba moc alibaba kh-5

ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​បំផុត​នៅកម្ពុជា1​ បានក្លាយជាអ្នកឧបត្ថម​ Gold​ Sponsor​ នៃ​កម្មវិធី​ចាប់ផ្ដើម​ភាព​ជា​ដៃគូ​ រវាង​ក្រសួងពាណិជ្ជកម្ម​ និង​ក្រុមហ៊ុន​ Alibaba​ ។​ កម្មវិធី​នេះ​ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​ 27​ ឧសភា​ 2024​ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​។​

​សិក្ខាសាលា​ស្តី​អំពី​ “​លើស​ពី​ទីផ្សារ​កម្ពុជា​៖​ ការ​នាំ​យក​ផលិតផល​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​តាម​រយៈ​ Alibaba.com”​ គឺជា​វឌ្ឍនភាព​គួរ​ឲ្យ​កត់សម្គាល់​មួយ​ ក្នុង​ការ​បោះ​ជំហាន​ទៅ​មុខ​សម្រាប់​ធុរកិច្ច​កម្ពុជា​ដែល​ចង់​ពង្រីក​វិសាលភាព​ទៅ​កាន់​ទីផ្សារ​សកល​។​

​សិក្ខាសាលា​នេះ​ ត្រូវ​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ក្រោម​វត្តមាន​ លោក​ជំទាវ​ ចម​ និម្មល​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម​ តំណាង​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ សភាពាណិជ្ជកម្ម​កម្ពុជា​ ក្រុមហ៊ុន​ Alibaba​ ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ជា​ច្រើន​រូប​។​

​តាម​រយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​ជាមួយ​ ថ្នាល​ពាណិជ្ជកម្ម​សកល​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ (eWTP)​ របស់​ Alibaba​ ក្រសួងពាណិជ្ជកម្ម​ នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​ Alibaba​ ក្នុង​ការ​បើក​ពន្លា​ជាតិ​កម្ពុជា​នៅ​ក្នុង​ផ្សារ​ពាណិជ្ជកម្ម​ Alibaba.com​។​ កិច្ចសហការ​នេះ​ នឹង​ផ្តល់​នូវ​ថ្នាល​រួម​មួយ​សម្រាប់​ធុរកិច្ច​កម្ពុជា​ ក្នុង​បង្ហាញ​ផលិតផល​របស់​ពួក​គេ​ទៅ​កាន់​ទីផ្សារ​កាន់តែ​ទូលាយ​ទូលាយ​ និង​ពង្រីក​ទៅ​កាន់​អ្នក​ប្រើប្រាស់​អន្ដរជាតិ​។​

​ធនាគារ​ ABA​ ទទួលស្គាល់​អំពី​សក្ដានុពល​ដ៏​ខ្លាំងក្លា​នៃ​ពាណិជ្ជកម្ម​អេ​ឡិ​ក​ត្រូ​និក​សម្រាប់​ធុរកិច្ច​កម្ពុជា​ ហើយ​ប្ដេជ្ញា​ក្នុង​ការ​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​នានា​ ដែល​ទាញ​យក​អត្ថប្រយោជន៍​ជា​អតិបរមា​ជូន​ដល់​សហគ្រាស​ក្នុងស្រុក​ឲ្យ​រីក​ចម្រើន​នៅ​ក្នុង​ទីផ្សារ​សកល​។​ តាម​រយៈ​ការ​ចូលរួម​ឧបត្ថម្ភ​ក្នុង​កម្មវិធី​នេះ​ ABA​ បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​ខ្លួន​ ក្នុង​ការ​ជំរុញ​កំណើន​ និង​វឌ្ឍនភាព​សេដ្ឋកិច្ច​របស់​កម្ពុជា​។​

1​ ABA​ គឺជា​ធនាគារពាណិជ្ជ​ធំ​បំផុត​នៅ​កម្ពុជា​គិត​លើ​ទ្រព្យសកម្ម​,​ ប្រាក់​បញ្ញើ​,​ កម្ចី​ដុល​ និង​ប្រាក់​ចំណេញ​ ផ្អែក​លើ​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ 2021​ ដល់​ 2023​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។