ធនាគារ​ ABA​ និង​ ក្រុមហ៊ុន​ T-O​ Group​ ពង្រីក​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ ដើម្បី​ពង្រឹង​ដំណោះស្រាយ​ទូទាត់​ឌី​ជី​ថ​ល​

12/May/2026

aba t-o group khaba t-o group kh
aba t-o group kh-2aba t-o group kh-2
aba t-o group kh-1aba t-o group kh-1
aba t-o group kh-3aba t-o group kh-3

ធនាគារ​ ABA​ បាន​ប្រកាស​ជា​ផ្លូវការ​នៃ​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ថ្មី​មួយទៀត​ ជាមួយ​ក្រុមហ៊ុន​ T-O​ Group​ ដើម្បី​បន្ត​ពង្រឹង​ការ​ធ្វើ​សន្ធានកម្ម​ទូទាត់​ឌី​ជី​ថ​ល​ ទូ​ទាំង​ប្រទេស​កម្ពុជា​។​

​កិច្ចសហការ​នេះ​ នឹង​ភ្ជាប់​ដំណោះស្រាយ​ទូទាត់​ប្រាក់​ដ៏​សុវត្ថិភាព​របស់​ ABA​ PayWay​ ទៅ​ក្នុង​ផលិតផល​ថ្មី​របស់​ក្រុមហ៊ុន​ T-O​ Group​ នោះ​គឺ​ ការ​កុម្ម៉ង់​ម្ហូប​តាម​ QR​ -​ ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​អូស​មើល​មី​នុយ​ឌី​ជី​ថ​ល​ ដាក់​ក​ម្ម៉​ង់​ និង​ទូទាត់​ប្រាក់​ភ្លាមៗ​ យ៉ាង​ងាយស្រួល​នៅ​ក្នុង​បទ​ពិសោធ​ឌី​ជី​ថ​ល​តែ​មួយ​។​ ដំណោះស្រាយ​នេះ​ បង្កើត​ឡើង​ដើម្បី​សម្រួល​ប្រតិបត្តិការ​របស់​ម្ចាស់​អាជីវកម្ម​ បង្កើន​ភាព​ងាយស្រួល​ជូន​អតិថិជន​ និង​ពង្រឹង​ បទ​ពិសោធ​ទទួលទាន​អារ​ហារ​ និង​ទិញ​អីវ៉ាន់​កាន់តែ​ប្រសើរ​។​

​អនុស្សរណៈ​យោគយល់​ថ្មី​នេះ​ ផ្អែក​លើ​ភាព​ជា​ដៃគូ​របស់​ ABA​ ជាមួយ​ក្រុមហ៊ុន​ T-O​ Group​ កាលពី​ឆ្នាំ​ 2025​ កន្លង​ទៅ​ ដោយ​កាលនោះ​ បាន​ភ្ជាប់​ប្រព័ន្ធ​ ABA​ QR​ API​ ទៅ​ក្នុង​ប្រព័ន្ធ​ POS,​ វិក្កយបត្រ​ និង​អេ​ក្រង់​ម៉ាស៊ីន​ Kiosk​ របស់​ក្រុមហ៊ុន​ T-O​ Group​។​ កិច្ចសហការ​នេះ​ បាន​អនុញ្ញាត​ឲ្យ​ម្ចាស់​អាជីវកម្ម​បង្កើត​កូដ​ ABA​ KHQR​ ដើម្បី​ឲ្យ​អតិថិជន​អាច​ទូទាត់​ប្រាក់​ភ្លាមៗ​ ដោយ​បង្កើត​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ពង្រីក​ការ​ធ្វើ​សន្ធានកម្ម​នា​ថ្ងៃនេះ​។​

​ពិធី​ចុះហត្ថលេខា​ បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​ 7​ ខែឧសភា​ ឆ្នាំ​2026​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ អ្នក​នាង​ ប្លុង​ ម៉ា​លី​ពណ៌​ អគ្គ​នាយិកា​រង​ និង​ជា​នាយិកា​ផលិតផល​ឌី​ជី​ថ​ល​នៃ​ធនាគារ​ ABA​ និង​លោកស្រី​ ហេង​ វ​ត្តី​ ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ T-O​ Group​ ព្រមទាំង​ក្រុមការងារ​ពាក់ព័ន្ធ​របស់​ស្ថាប័ន​ទាំង​ពីរ​ផង​ដែរ​។​

​អ្នក​នាង​ ប្លុង​ ម៉ា​លី​ពណ៌​ មាន​ប្រសាសន៍​ “​នៅ​ធនាគារ​ ABA​ យើងខ្ញុំ​បន្ត​ស្វែងរក​ដៃគូ​យុទ្ធសាស្ត្រ​ដែល​ពង្រីក​សមត្ថភាព​ពាណិជ្ជកម្ម​ឌី​ជី​ថ​ល​ និង​បង្កើន​បទ​ពិសោធ​រលូន​ស្រួល​ដល់​ម្ចាស់​អាជីវកម្ម​ និង​អតិថិជន​។​ ភាព​ជា​ដៃគូ​នា​ថ្ងៃនេះ​ ឆ្លុះ​បញ្ចាំង​អំពី​ចក្ខុវិស័យ​រួម​ ជាមួយ​ក្រុមហ៊ុន​ T-O​ Group​ ក្នុង​ការ​ព​ន្លឿ​ន​វឌ្ឍនភាព​ឌី​ជី​ថ​ល​សម្រាប់​ម្ចាស់​អាជីវកម្ម​ និង​គាំទ្រ​បន្ថែម​ដល់​ដំណើរ​ផ្លាស់​ប្ដូរ​របស់​កម្ពុជា​ ទៅ​កាន់​សង្គម​មិន​ប្រើ​សាច់ប្រាក់​”​។​

​លោកស្រី​ ហេង​ វ​ត្តី​ ក៏​មាន​ប្រសាសន៍​ថា​ “​ភាព​ជា​ដៃគូ​រវាង​ធនាគារ​ ABA​ និង​ក្រុមហ៊ុន​ T-O​ Group​ គូសបញ្ជាក់​អំពី​ការ​ប្តេ​ជ្ញ​ចិត្ត​រួម​ ក្នុង​ការ​ពង្រឹង​វឌ្ឍនភាព​ឌី​ជី​ថ​ល​របស់​ម្ចាស់​អាជីវកម្ម​ ក្នុង​ប្រទេស​កម្ពុជា​ តាម​រយៈ​ការ​ទូទាត់​ប្រកបដោយ​ន​វា​នុ​វត្ត​ និង​ដំណោះស្រាយ​អាជីវកម្ម​”​។​

​ដោយ​ផ្សារ​ភ្ជាប់​ការ​នាំមុខ​នៃ​សេវា​ធនាគារ​ឌី​ជី​ថ​ល​ និង​ការ​ទូទាត់​ន​វា​នុ​វត្ត​របស់​ ABA​ ជាមួយនឹង​ជំនាញ​ដំណោះស្រាយ​បច្ចេកវិទ្យា​សម្រាប់​ម្ចាស់​អាជីវកម្ម​របស់​ក្រុមហ៊ុន​ T-O​ Group​ ភាគី​ទាំង​សងខាង​មាន​គោលបំណង​ក្នុង​ការ​ពង្រឹង​អេកូ​ស៊ី​ស្ទែ​ម​ពាណិជ្ជកម្ម​ឌី​ជី​ថ​ល​ក្នុង​ប្រទេស​កម្ពុជា​ និង​កំណត់​ឡើង​វិញ​នូវ​អនាគត​នៃ​ការ​កុម្ម៉ង់​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​ និង​ការ​ទូទាត់​មិន​ប្រើ​សាច់ប្រាក់​។​