​ធនាគារ​ ABA​ និង​ ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ៍​ ផ្តល់​សេវាកម្ម​បង់​បុព្វលាភ​រ៉ាប់រង​តាម​ទូរស័ព្ទ​ដល់​អតិថិជន​

07/Aug/2019

ABA Manulife Press 6ABA Manulife Press 6
ABA Manulife Press 7ABA Manulife Press 7
ABA Manulife Press 8ABA Manulife Press 8
ABA Manulife Press 9ABA Manulife Press 9
ABA Manulife Press 10ABA Manulife Press 10

ធនាគារ​ ABA​ ដែល​ជា​សមាជិក​សម្ពន្ធ​ធនាគារជាតិ​កា​ណា​ដា​ និង​ ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេ​ម​បូ​ឌា​ ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​មួយ​ បាន​ធ្វើការ​ប្រកាស​ជា​ផ្លូវការ​ ស្តី​ពី​ការ​បង់​បុព្វលាភ​រ៉ាប់រង​តាម​ទូរស័ព្ទ​ ដែល​កិច្ចសហការ​នេះ​នឹង​អនុញ្ញាត​ឲ្យ​អតិថិជន​របស់​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ អាច​បង់​បុព្វលាភ​រ៉ាប់រង​តាម​រយៈ​កម្មវិធី​ ABA​ Mobile​ បាន​ដោយ​ឥត​គិតថ្លៃ​។​

កិច្ចសហការ​រវាង​ស្ថាប័នហិរញ្ញវត្ថុ​ឈានមុខ​ទាំង​ពីរ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​បន្ថែម​លើ​កិច្ចសហការ​ជា​ដៃគូ​ចែកចាយ​ផលិត​ផល​ធានា​រ៉ាប់រង​អាយុជីវិត​ ដែល​ស្ថាប័ន​ទាំង​ពីរ​បាន​ចុះ​កិច្ចព្រមព្រៀង​កាលពី​ឆ្នាំ​ 2016​។​ តាម​រយៈ​កម្មវិធី​ ABA​ Mobile​ អតិថិជន​អាច​ធ្វើការ​ទូទាត់​ប្រាក់​បាន​យ៉ាង​ឆាប់រហ័ស​ ងាយស្រួល​ និង​មាន​សុវត្ថិភាព​គ្រប់ពេលវេលា​ គ្រប់​ទីកន្លែង​ ដោយ​គ្រាន់តែ​អនុវត្ត​តាម​ជំហាន​សាមញ្ញៗ​ដូច​ខាងក្រោម​៖​

  1. បើក​ដំណើរការ​កម្មវិធី​ ABA​ Mobile​ ហើយ​ចុច​យក​ប៊ូ​តុង​ “​ទូទាត់​ប្រាក់​”​
  2. ​ជ្រើសរើស​យកពាក្យ​ “​ធានា​រ៉ាប់រង​”
  3. ជ្រើសរើស​យក​ “​មេ​នូ​ឡាយ​ហ្វ៍​ ខេ​ម​បូ​ឌា​”
  4. ​ជ្រើសរើស​ គណនី​ ABA​ របស់​លោក​អ្នក​ ហើយ​វាយ​បញ្ចូល​លេខ​ស្នើ​សុំ​ប័ណ្ណសន្យា​រ៉ាប់រង​ ឬ​លេខ​ប័ណ្ណសន្យា​ រ៉ាប់រង​របស់​លោក​អ្នក​
  5. ចុច​យកពាក្យ​ “​រួចរាល់​”​ ហើយ​ចុច​លើ​ប៊ូ​តុង​ “​បង់​ឥឡូវ​”​ រួច​បញ្ចា​ក់​ការ​ទូទាត់​ដោយ​បញ្ចូល​លេខ​សម្ងាត់​ ABA​ Mobile​ របស់​លោក​អ្នក​។​

“​នៅ​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ យើង​មាន​បេសកកម្ម​ដ៏​ច្បាស់លាស់​មួយ​ក្នុង​ការ​ជួយ​ឲ្យ​អតិថិជន​របស់​យើង​ធ្វើការ​ សម្រេចចិត្ត​កាន់តែ​ងាយស្រួល​និង​ជីវិត​កាន់តែ​ប្រសើរ​ជាង​មុន​។​ យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ​ដើម្បី​ឲ្យ​យើង​អាច​សម្រេច​បេសកកម្ម​នេះ​បាន​ គឺ​ការ​ធ្វើ​ជា​ក្រុមហ៊ុន​ឈានមុខ​មួយ​ផ្នែក​ឌី​ជី​ថ​ល​នៅ​ក្នុង​ទីផ្សារ​។​ ខ្ញុំ​មាន​មោទនភាព​ក្រៃ​លែង​ចំពោះ​ សមិទ្ធផល​ដែល​យើង​កំពុង​ប្រកាស​ជា​ផ្លូវការ​ជាមួយ​ធនាគារ​ ABA​ ដែល​កិច្ចសហការ​នេះ​នឹង​ផ្ដល់​បទ​ពិសោធ​ក្នុង​ការ​ទូទាត់​ប្រាក់​បែប​ឌី​ជី​ថ​ល​ (​ដោយ​មិន​ប្រើប្រាស់​សាច់ប្រាក់​ផ្ទាល់​)​ ដល់​អតិថិជន​របស់​យើង​ទូ​ទាំង​ប្រទេស​ ដែល​ត្រូវការ​បង់​បុព្វលាភ​រ៉ាប់រង​មក​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​”​ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ Robert​ Elliott​ អគ្គនាយក​ប្រតិបត្តិ​ និង​នាយក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេ​ម​បូ​ឌា​។​

“​មេ​នូ​ឡាយ​ហ្វ៍​ ខេ​ម​បូ​ឌា​ គឺជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​យើង​។​ ចាប់តាំងពី​កិច្ច​សហប្រតិបត្តិការ​ដំបូង​របស់​យើង​នៅ​ក្នុង​ឆ្នាំ​ 2016​ យើង​សម្រេច​បាន​ ការ​នាំ​មក​នូវ​ដំណោះស្រាយ​ធានា​រ៉ាប់រង​អាយុជីវិត​ដែល​មានគុណ​ភាព​ជូន​អតិថិជន​របស់​យើង​ ជា​ច្រើន​នាក់​។​ ការ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ នូវ​សេវា​បង់​បុព្វលាភ​រ៉ាប់រង​តាម​ទូរស័ព្ទ​ដល់​អតិថិជន​នេះ​ នឹង​ជួយ​ពួក​គាត់​ ក្នុង​ការ​ទូទាត់​សេវា​ធានា​រ៉ាប់រង​ពី​ផ្ទះ​ ឬ​ពី​ការិយាល័យ​របស់​ពួក​គេ​តែ​ម្តង​ បាន​យ៉ាង​ងាយស្រួល​ និង​មាន​ផាសុកភាព​។​ យើង​ជឿជាក់​ថា​ មុខងារ​នេះ​នឹង​នាំ​យក​បន្ថែម​នូវ​ភាព​ងាយស្រួល​ ដល់​អតិថិជន​របស់​ធនាគារ​ ABA និង​មេ​នូ​ឡាយ​ហ្វ៍​ ហើយនឹង​ជួយ​ព​ន្លឿ​ន​កា​រវិ​វ​ឌ្ឍ​របស់​ប្រទេស​ ឈាន​ទៅ​រក​សង្គម​មួយ​ដែល​ធ្វើការ​ទូទាត់​បែប​ឌី​ជី​ថ​ល​ដ៏​ទំនើប​ដោយ​មិន​ ចាំបាច់​ប្រើ​សាច់ប្រាក់​”​ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​របស់​ធនាគារ​ ABA​។​

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​សេវាកម្ម​បង់​បុព្វលាភ​រ៉ាប់រង​នេះ​ លោក​អ្នក​អាច​ទាក់ទង​មក​កាន់​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេ​ម​បូ​ឌា​ តាម​រយៈ​លេខ​ទូរស័ព្ទ​ 1800-211-211​ (​ឥត​គិតថ្លៃ​)​ ឬ​ធនាគារ​ ABA​ តាម​រយៈ​លេខ​ទូរស័ព្ទ​ 023​ 225​ 333​។​

ទំនាក់ទំនង​សម្រាប់​សារព័ត៌មាន​

មេ​នូ​ឡាយ​ហ្វ៍​ ខេ​ម​បូ​ឌាធនាគារ​ ABA​
​លោក​ តារា​ សៅ​យុទ្ធនា​
ប្រធាន​ជាន់ខ្ពស់​ផ្នែក​ទំនាក់ទំនង
011​ 759​ 964
[email protected]
លោក​ ឡា​ច​ វណ្ណៈ​
​អ្នកគ្រប់គ្រង​ទំនាក់ទំនង​សាធារណៈ​
098​ 630​ 281
[email protected]

​អំពី​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេ​ម​បូ​ឌា​
​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេ​ម​បូ​ឌា​ បាន​ចាប់ផ្តើម​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​ 28​ ខែមិថុនា​ ឆ្នាំ​ 2012​ ។​ ក្នុង​នាម​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​បរទេស​ដំបូង​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេ​ម​បូ​ឌា​ បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​ជូន​អតិថិជន​របស់​ខ្លួន​នូវ​ផលិតផល​ និង​សេវាកម្ម​ការពារ​ហិរញ្ញវត្ថុ​ដែល​ជា​តម្រូវការ​ចាំបាច់​របស់​ពួក​គាត់​។​ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅ​គេហទំព័រ​ www.manulife.com.kh​ ឬ​ទំព័រ​ Facebook៖​ ManulifeKh​។​
ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ហ្វា​យ​នែ​ន​សល​ គឺជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ឈានមុខ​គេ​មួយ​លំដាប់ថ្នាក់​អន្តរជាតិ​ដែល​ជួយ​ប្រជាជន​ក្នុង​កា​រស​ម្រ​ច​ចិត្ត​ឲ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​និង​ធ្វើ​ឲ្យ​ជិ​វីត​កាន់តែ​ប្រសើរ​ឡើង​។​ យើង​បាន​ដំណើរការ​ជា​ក្រុមហ៊ុន​ John​ Hancock​ នៅ​សហរដ្ឋអាមេរិក​ និង​ជា​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ នៅ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​ពិភពលោក​។​ យើង​ផ្តល់​ការ​ប្រឹក្សា​ហិរញ្ញវត្ថុ​ ដំណោះស្រាយ​ធានា​រ៉ាប់រង​ ព្រមទាំង​ផលិតផល​ និង​សេវាកម្ម​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ជូន​ដល់​អតិថិជន​ជា​លក្ខណៈ​បុគ្គល​ ជា​ក្រុម​ និង​ជា​ស្ថាប័ន​។​ គិត​ត្រឹម​ចុងឆ្នាំ​ 2018​ យើង​មាន​បុគ្គលិក​បម្រើ​ការងា​ជាង​ 34,000​ នាក់​ ភ្នាក់ងារ​ធានា​រ៉ាប់រង​ប្រមាណ​ 82,000​ នាក់​ និង​ដៃគូ​ចែកចាយ​ផលិតផល​ធានា​រ៉ាប់រង​អាយុជីវិត​រាប់​ពាន់​ដៃគូ​ផ្សេង​ទៀត​ ដែល​កំពុង​បម្រើសេវា​កម្ម​ជូន​អតិថិជន​ប្រមាណ​ 28​ លាន​នាក់​។​ គិត​ត្រឹម​ថ្ងៃ​ទី​ 31​ ខែ​មិ​នា​ ឆ្នាំ​ 2019​ យើង​មាន​សាច់ប្រាក់​ប្រតិបត្តិការ​ចំនួន​ 1.1​ ទ្រី​លាន​ដុល្លារ​កា​ណា​ដា​ ឬ​ 849​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ដែល​ជា​ទ្រព្យសកម្ម​។​ គិត​ត្រឹម​រយៈពេល​ 12​ ខែ​ចុង​ក្រោយ​ យើង​បាន​បង់​ជូន​ជា​អត្ថប្រយោជន៍​ ការ​ប្រាក់​ និង​ការ​ចំណាយ​ផ្សេងៗ​ជូន​ដល់​អតិថិជន​របស់​យើង​ដែល​មាន​តម្លៃ​ជា​សាច់ប្រាក់​ចំនួន​ 29.4​ ពាន់​លាន​ដុល្លារ​។​ យើង​មាន​ប្រតិបត្តិការ​ធំៗ​នៅ​អាស៊ី​ កា​ណា​ដា​ និង​សហរដ្ឋអាមេរិក​ ហើយ​យើង​បាន​បម្រើ​អតិថិជន​របស់​យើង​អស់​រយៈពេល​ច្រើន​ជាង​ 100​ ឆ្នាំ​ មក​ហើយ​។​ យើង​មាន​ស្នាក់​ការ​កណ្តាល​ជា​សកល​របស់​យើង​នៅ​ទីក្រុង​ Toronto​ ប្រទេស​ កា​ណា​ដា​ ហើយ​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ Manulife​ Financial​ Corporation​ បាន​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ជា​ MFC​ នៅ​ទីផ្សារ​មូលប័ត្រ​ តូ​រ៉ុ​ន​តូ​ (TSX)​ញូ​វ​យ៉​ក​(NYSE) និង​ទីផ្សារ​មូលប័ត្រ​ហ្វី​លី​ពី​ន​ ហើយ​នៅ​លើ​ទីផ្សារ​មូលប័ត្រ​ហុងកុង​(SEHK)​ ក្រោម​ឈ្មោះ​ 945​។​