​ធនាគារ​ ABA​ និង​ ក្រុមហ៊ុន​ Grab​ កម្ពុជា​ ប្រកា​សភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ ក្នុង​ការ​ពង្រឹង​មធ្យោបាយ​ទូទាត់​ប្រាក់​

13/Nov/2024

aba grab dt kh

ធនាគារ​ ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា​ និង​ Grab​ ជា​ស៊ូ​ភើ​អេប​ ឈានមុខ​គេ​នៅ​ក្នុង​អាស៊ី​អាគ្នេយ៍​ បាន​ប្រកា​សភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ ដាក់​ដំណើរការ​មធ្យោបាយ​ទូទាត់​ប្រាក់​បែប​ឌី​ជី​ថ​ល​ តាម​រយៈ​ផ្លែ​ត​ហ្វ​ម​ទូទាត់​ ABA​ PayWay​។​

​តាម​រយៈ​កិច្ចសហការ​នេះ​ ABA​ និង​ Grab​ នឹង​ផ្តល់​នូវ​វិធីសាស្ត្រ​ទូទាត់​ដ៏​ពេញ​និយម​ និង​សុវត្ថិភាព​ ជូន​អតិថិជន​ ដើម្បី​បង្កើន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ដោយ​មិន​ប្រើប្រាស់​សាច់ប្រាក់​។​

​កិច្ចសហការ​នេះ​ដែរ​ ក៏​បាន​ណែនាំ​ មុខងារ​ Account-on-File​ (AoF)​ ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​ ភ្ជាប់​គណនី​ ABA​ ចូល​ទៅ​ក្នុង​អេប​ Grab​ ដោយ​សុវត្ថិភាព​ សម្រាប់​ការ​ទូទាត់​ដោយ​ស្វ័យប្រវត្តិ​។​ នៅ​ពេល​ដែល​គណនី​ ABA​ ត្រូវ​បាន​ភ្ជាប់​រួចរាល់​ អតិថិជន​អាច​ទូទាត់​ប្រាក់​សម្រាប់​ការ​ធ្វើ​ដំណើរ​ និង​ដឹក​ជញ្ជូន​អាហារ​ដោយ​រលូន​ ដោយ​មិន​ត្រូវ​អនុវត្ត​ជំហាន​បន្ថែម​ឡើយ​។​ ការ​រួម​បញ្ចូល​នេះ​ បង្កើន​ភាព​ងាយស្រួល​ និង​សុវត្ថិភាព​ទៅ​លើ​ប្រតិបត្តិការ​ដោយ​មិន​ប្រើប្រាស់​សាច់ប្រាក់​ ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​អតិថិជន​រាប់​លាន​នាក់​ទូ​ទាំង​ប្រទេស​កម្ពុជា​។​

​បន្ថែម​ពី​នេះ​ទៀត​ ផ្លែ​ត​ហ្វ​ម​ទូទាត់​ ABA​ PayWay​ Plus​ គាំទ្រ​ដោយ​ដំណោះស្រាយ​ CyberSource​ របស់​ Visa​ ត្រូវ​បាន​ជ្រើសរើស​ជា​ច្រក​ទូទាត់​ក្នុងស្រុក​ថ្មី​របស់​ Grab​ សម្រាប់​ដំណើរការ​រាល់​ការ​ទូទាត់​តាម​កាត​ នៅ​ក្នុង​ប្រទេស​។​ ការ​ផ្លាស់​ប្តូរ​ទៅ​ប្រើប្រាស់​ច្រក​ទូទាត់​ក្នុងស្រុក​ បាន​បង្កើន​ការ​គ្រប់គ្រង​ប្រតិបត្តិការ​ និង​ទំនុកចិត្ត​របស់​ Grab​ ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ ខណៈ​ពេល​ដែល​គាំទ្រ​វិធីសាស្ត្រ​ទូទាត់​ផ្សេងៗ​ ដូច​ជា​ Visa​ Mastercard​ និង​កាត​ UPI​ ជាដើម​។​

​លោក​ កាំ​ង​ សុ​វ​ណ្ណា​រ័​ត្ន​ នាយក​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ Grab​ មាន​ប្រសាសន៍​ថា​៖​ “Grab​ តែងតែមាន​បេស​កម្ម​ក្នុង​ការ​ជម្រុញ​ អាស៊ី​អាគ្នេយ៍​ទៅ​មុខជា​និច្ច​។​ តាម​រយៈ​ការ​សហការ​ជាមួយ​ ធនាគារ​ ABA​ យើងខ្ញុំ​កំពុង​តែ​បោះ​ជំហាន​ដ៏​សំខាន់​ ឆ្ពោះទៅ​រក​បទ​ពិសោធន៍​ការ​ទូទាត់​បែប​ឌី​ជី​ថ​ល​ដ៏​រលូន​ និង​សុវត្ថិភាព​ ជូន​ដល់​អតិថិជន​គ្រប់​រូប​។​ ភាព​ជា​ដៃគូ​នេះ​ ជា​សក្ខីភាព​លើ​ការ​ប្រឹងប្រែង​របស់​យើងខ្ញុំ​ ដើម្បី​ផ្តល់​នូវ​តម្លៃបន្ថែម​ដល់​អតិថិជន​។​”

​ធនាគារ​ ABA​ ដែល​ស្គាល់​ជា​ធន​គារ​នាំមុខ​ក្នុង​វិស័យ​ធនាគារ​ឌី​ជី​ថ​ល​ បាន​បន្ត​ន​វា​នុ​វត្ត​ដើម្បី​បំពេញតម្រូវការ​អតិថិជន​របស់​ខ្លួន​។​ លោក​ Zokhir​ Rasulov​ នាយក​សេវា​ធនាគារ​ឌី​ជី​ថ​ល​ មាន​ប្រសាសន៍​ថា​៖​ “​យើងខ្ញុំ​ មាន​សេចក្តី​រីករាយ​ដែល​បាន​សហការ​ជាមួយ​ Grab​ ដើម្បី​នាំ​យក​ដំណោះស្រាយ​ការ​ទូទាត់​បែប​ឌី​ជី​ថ​ល​ដ៏​រលូន​ សុវត្ថិភាព​ និង​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​។​ ភាព​ជា​ដៃគូ​នេះ​ គូសបញ្ជាក់​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​យើងខ្ញុំ​ ក្នុង​ការ​ពង្រឹង​ការ​ទូទាត់​ដោយ​មិន​ប្រើប្រាស់​សាច់ប្រាក់​ បង្កើន​ភាព​ងាយស្រួល​ដល់​អតិថិជន​ និង​លើកកម្ពស់​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ក្នុង​ប្រទេស​។​”​

​លោក​ក៏​បាន​បន្ថែម​ថា​៖​ “​តាម​ការ​ដាក់​ដំណើរការ​មុខងារ​ Account-on-File​ របស់​ ABA​ PayWay​ ទៅ​ក្នុង​អេប​ Grab​ យើងខ្ញុំ​កំពុង​តែ​បង្កើន​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ​ ឲ្យ​កាន់តែ​រហ័ស​ និង​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់​រាប់​លាន​នាក់​។​ យើងខ្ញុំ​នឹង​បន្ត​បង្កើត​ន​វា​នុ​វត្ត​ជាមួយ​ Grab​ ក្នុង​ថ្ងៃ​អនាគត​ ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​ និង​គាំទ្រ​ដល់​ដំណើរការ​ផ្លាស់​ប្តូរ​ផ្នែក​ឌី​ជី​ថ​ល​របស់​ប្រទេស​កម្ពុជា​។​”

ABA​ PayWay​ អនុញ្ញាត​ឲ្យ​អាជីវកម្ម​ក្នុង​ប្រទេស​កម្ពុជា​ ទទួល​ការ​ទូទាត់​តាម​អន​ឡាញ​ ឬ​ នៅ​ក្នុង​ហាង​ផ្ទាល់​ ពី​អេប​ធនាគារ​ផ្សេងៗ​ និង​កាត​ក្នុងស្រុក​ ឬ​កាត​អន្តរជាតិ​។​ អតិថិជន​អាច​ទូទាត់​យ៉ាង​ងាយស្រួល​ ជា​ប្រាក់​រៀល​ និង​ប្រាក់​ដុល្លារ​ តាម​រយៈ​ ABAPAY,​ KHQR,​ Visa,​ Mastercard,​ UPI,​ JCB,​ Alipay​ និង​ WeChat​។​ ជាមួយ​ ABA​ PayWay​ ក្រុមហ៊ុន​អាច​តាមដាន​ប្រតិបត្តិការ​តាម​ពេលវេលា​ជាក់ស្តែង​ និង​ទទួល​អត្ថប្រយោជន៍​ពី​ការ​រួម​បញ្ចូល​ដែល​អនុលោម​តាម​ស្តង់ដា​ PCI​ DSS​ យ៉ាង​សុវត្ថិភាព​។​ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទៅ​កាន់​គេហទំព័រ​ www.payway.com.kh.​

​អំពី​ Grab
Grab​ ជា​ ស៊ូ​ភើ​អេប​ ឈានមុខ​គេ​នៅ​អាស៊ី​អាគ្នេយ៍​ ដំណើរការ​សេវាកម្ម​ដឹក​ជញ្ជូន​ សេវាកម្ម​ដឹក​អ្នកដំណើរ​ សេវាកម្ម​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​។​ បម្រើ​តម្រូវការ​ក្នុង​ប្រមាណ​ 700​ ទីក្រុង​ក្នុង​ 8​ ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​–​ កម្ពុជា​ ឥណ្ឌូ​នេ​ស៊ី​ ម៉ា​ឡេ​ស៊ី​ មី​យ៉ា​ន់​ម៉ា​ ហ្វី​លី​ពី​ន​ សិង្ហ​បុរី​ ថៃ​ និង​រៀត​ណា​ម​–Grab​ អនុញ្ញាត​ឲ្យ​អតិថិជន​រាប់​លាន​នាក់​ ដាក់​ទិញ​ដូរ​គ្រឿងទេស​ និង​អាហារ​ ផ្ញើរ​កញ្ចប់​ ហៅ​តាក់ស៊ី​ ទូទាត់​ការ​ទិញ​អន​ឡាញ​ ឬ​ប្រើប្រាស់​សេវា​កម្ចី​ និង​ធានា​រាប់​រង​ នៅ​ក្នុង​អេប​តែ​មួយ​។​ សម្រាប់​ព័ត៌មាន​បន្ថែម​ទៅ​លើ​គម្រោង​ពង្រីក​របស់​ Grab​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​បន្តបន្ទាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ សូម​ទៅ​កាន់​គេហទំព័រ​ www.grab.com/kh​ ឬ​ www.facebook.com/GrabKH​

​អំពី​ ធនាគារ ABA
ABA​ គឺជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា​ គិត​លើ​ទ្រព្យសកម្ម​សរុប​ ប្រាក់​បញ្ញើ​ និង​ប្រាក់​កម្ចី​ យោង​តាម​របាយការណ៍​ត្រួតពិនិត្យ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ឆ្នាំ​ 2021-2023​។​ ធនាគារ​ ABA​ មាន​ 99​ សាខា​,​ ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ ចំនួន​ 46​កន្លែង​,​ ម៉ាស៊ីន​ស្វ័​យ​សេវា​ជាង​ 1,700​ នៅ​ទូ​ទាំង​ប្រទេស​,​ សេវា​ធនាគារ​អន​ឡាញ​ និង​កម្មវិធី​ធនាគារ​តាម​ទូរស័ព្ទ​ដ៏​ទំនើប​ បាន​ធ្វើ​ឲ្យ​ធនាគារ​ ABA​ មាន​អតិថិជន​ជាង​ 4​ លាន​នាក់​ ដែល​កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ដ៏​ទំនើប​សម្បូរ​បែប​នេះ​។​ ធនាគារ​ ABA​ គឺជា​ បុត្រ​ សម្ពន្ធ​របស់​ធនាគារជាតិ​ កា​ណា​ដា​ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ មានទ្រព្យ​សកម្ម​ ជាង​ 321​ ប៊ី​លាន​ ដុល្លារ​ អា​មេ​រិ​ក​ គិត​ត្រឹម​ ថ្ងៃ​ទី​ 30​ ខែមេសា​ ឆ្នាំ​ 2024​ និង​មាន​បណ្តាញ​ធនាគារ​ឆ្លើយឆ្លង​ដ៏​ធំ​នៅ​ទូ​ទាំង​ ពិភពលោក​ ។