ABA​ រួមចំណែក​ក្នុង​គំនិត​ផ្តួចផ្តើម​ចែក​កញ្ចប់​អាហារ​ស្រាយ​បួស​ របស់​សហ​គម​ CATA​ ជូន​ដល់​បងប្អូន​សាសនិក​ឥ​ស្លា​ម​ ចំនួន​ 350​ គ្រួសារ​

16/Mar/2026

aba cata support khaba cata support kh
aba cata support kh-1aba cata support kh-1
aba cata support kh-2aba cata support kh-2
aba cata support kh-3aba cata support kh-3
aba cata support kh-4aba cata support kh-4

ធនាគារ​ ABA​ មាន​សេចក្ដី​សោមនស្ស​ក្នុង​ការ​ឧបត្ថម្ភ​គាំទ្រ​ គំនិត​ផ្តួចផ្តើម​ចែក​កញ្ចប់​អាហារ​ស្រាយ​បួស​របស់​ សមាគម​អា​ម៉ា​ណះ​តា​កា​ហ្វុ​ល​កម្ពុជា​ (CATA)​ ដោយ​ផ្តល់​នូវ​ស្បៀងអាហារ​ ជូន​ដល់​បងប្អូន​សាសនិក​ឥ​ស្លា​ម​ដែល​មាន​ជីវភាព​ខ្វះខាត​ចំនួន​ 350​ គ្រួសារ​ ស្ថិត​ក្នុង​ខេត្តកំពង់ចាម​ និង​ខេត្ត​ត្បូងឃ្មុំ​។​

​នា​ថ្ងៃ​ទី​13​ ខែមីនា​ ក្រុមការងារ​ ABA​ និង​អ្នកតំណាង​ពី​សមាគម​ CATA​ បាន​ចុះ​ចែក​កញ្ចប់​អាហារ​ ដែល​ក្នុង​នោះ​រួម​មាន​ អង្ករ​ មី​ ទឹកដោះគោ​ និង​សម្ភារៈ​ចម្អិន​ចាំបាច់​ជា​ច្រើន​ទៀត​ ជូន​ដល់​បងប្អូន​សាសនិក​ឥ​ស្លា​ម​ដែល​មាន​តម្រូវការ​។​ អំណោយ​ជា​សម្ភារៈ​ទាំងនេះ​ នឹង​ជួយ​ឲ្យ​ពួក​គាត់​រៀបចំ​អាហារ​ នា​ខែ​រ៉ា​ម៉ា​ឌ​ន​ សម្រាល​បន្ទុក​ជីវភាព​ប្រចាំ​ថ្ងៃ​ និង​ជំរុញ​ស្មារតី​សាមគ្គីភាព​។​

​លោក​ លាន​ ស៉ា​រ៉ា​ ប្រធាន​សាខា​ធនាគារ​ ABA​ ខេត្តកំពង់ចាម​ មាន​ប្រសាសន៍​ថា​ “​ការ​គាំទ្រ​របស់​ ABA​ ចំពោះ​គំនិត​ផ្តួចផ្តើម​នេះ​ គឺជា​ផ្នែក​មួយ​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​យើងខ្ញុំ​ ក្នុង​ការ​បង្កើត​សហ​គម​ដែល​មាន​ភាពរឹងមាំ​។​ កិច្ចសហការ​ជាមួយ​សមាគម​ CATA​ ធានា​បាន​ថា​ ការ​រួមចំណែក​របស់​យើងខ្ញុំ​ បាន​ទៅ​ដល់​ដៃ​ក្រុម​គ្រួសារ​ដែល​មាន​តម្រូវការ​យ៉ាង​ពិតប្រាកដ​ ដោយ​ផ្តល់​ជូន​ការ​គាំទ្រ​ទាន់​ពេលវេលា​ក្នុង​រដូវ​កាល​ដ៏​ពិសិដ្ឋ​នេះ​”​។​

​លោក​ សេន​ សា​ម៉ា​ន​ នាយក​ប្រតិបត្តិ​នៃ​សមាគម​ CATA​ មាន​ប្រសាសន៍​ថា​ “​កម្មវិធី​នេះ​ បាន​រៀបចំ​ឡើង​ ដើម្បី​ឆ្លុះ​បញ្ចាំង​អំពី​បេសកកម្ម​របស់​យើងខ្ញុំ​ ក្នុង​ការ​បម្រើ​សហគមន៍​ជាមួយនឹង​ការ​យកចិត្តទុកដាក់​ និង​ក្តី​ស្រឡាញ់​។​ ជាមួយ​ការ​គាំទ្រ​ពី​ ABA​ យើងខ្ញុំ​អាច​នាំ​យក​ជំនួយ​ដ៏​មាន​អត្ថន័យ​ ទៅ​កាន់​កន្លែង​ដែល​មាន​តម្រូវការ​បំផុត​។​”

​កិច្ច​សហប្រតិបត្តិការ​នេះ​ គូសបញ្ជាក់​អំពី​ការ​ប្តេជ្ញា​ចិត្តជា​បន្តបន្ទាប់​របស់​ ABA​ ក្នុង​ការ​គាំទ្រ​គំនិត​ផ្តួចផ្តើម​នានា​ដែល​លើកកម្ពស់​បរិ​យា​បន្ន​ និង​សុខុមាលភាព​សហគមន៍​។​ ការ​សហការ​ជាមួយ​ CATA​ បាន​បន្ត​ជំរុញ​ ABA​ ក្នុង​ការ​ពង្រឹង​ភាព​ជា​ដៃគូ​សហការ​ និង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទូ​ទាំង​ប្រទេស​។