ធនាគារ ABA និង អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ សហការគ្នា ដើម្បីអនុញ្ញាតការទូទាត់តាមអនឡាញកាន់តែងាយស្រួល
29/Apr/2026
ធនាគារ ABA បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) ជាមួយអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដើម្បីភ្ជាប់ប្រព័ន្ធទូទាត់អនឡាញ ABA PayWay ទៅក្នុងផ្លែតហ្វមផ្លូវការសម្រាប់ការចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក។
កិច្ចសហការនេះនឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចធ្វើការទូទាត់ថ្លៃសេវាពាក់ព័ន្ធនឹងការចុះបញ្ជីបានដោយផ្ទាល់តាមគេហទំព័ររបស់ក្រសួង ដែលនឹងជួយធ្វើឲ្យដំណើរការនេះកាន់តែងាយស្រួល និងមានប្រសិទ្ធភាព និងបង្កើនបទពិសោធន៍អ្នកប្រើប្រាស់ទាំងអស់។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ ប្រព្រឹត្តណ៍ឡើងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នៅក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តម សួស ប្រាថ្នា ប្រធានការិយាល័យចំណុះនាយកដ្ឋាន និង កញ្ញា ប្លុង ម៉ាលីពណ៍ នាយិកាផលិតផលឌីជីថល នៃធនាគារ ABA ព្រមទាំងតំណាងពីភាគីទាំងសងខាង។
«នៅ ABA យើងមានការប្តេជ្ញាគាំទ្រវឌ្ឍនភាពឌីជីថលរបស់កម្ពុជា។ ការភ្ជាប់ប្រព័ន្ធ PayWay ទៅក្នុងផ្លែតហ្វមរបស់ក្រសួងនេះ អនុញ្ញាតឲ្យយើងផ្តល់នូវដំណោះស្រាយទូទាត់ឌីជីថលដែលមានសុវត្ថិភាព និងងាយស្រួលទៅកាន់អ្នកប្រើប្រាស់ ព្រមទាំងរួមចំណែកដល់ប្រព័ន្ធអេកូឡូស៊ីសេវាសាធារណៈឲ្យកាន់តែមានប្រសិទ្ធភាព និងភ្ជាប់គ្នាកាន់តែប្រសើរ» ប្រសាសន៍របស់អ្នកនាង ប្លុង ម៉ាលីពណ៍ ។
ការសហការនេះស្របតាមគោលនយោបាយវឌ្ឍភាពឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលបំណងលើកកម្ពស់ការប្រើប្រាស់សេវាឌីជីថលដែលមានសុវត្ថិភាព និងកាត់បន្ថយនីតិវិធីដោយដៃ។
ធនាគារ ABA បន្តពង្រីកប្រព័ន្ធឌីជីថលរបស់ខ្លួនតាមរយៈកិច្ចសហការជាមួយបណ្តាស្ថាប័នរដ្ឋ និងឯកជន ដើម្បីបន្តដឹកនាំក្នុងការផ្តល់ដំណោះស្រាយទូទាត់ឌីជីថលនវានុវត្ត និងមានសុវត្ថិភាពនៅកម្ពុជា។






