ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ បើក​នៅជិត ​ផ្សារ​ស្ទឹង​មានជ័យ

08/Nov/2021

247 Stung​ Meanchey​ 2247 Stung​ Meanchey​ 2
247 Stung​ Meanchey​ 1247 Stung​ Meanchey​ 1
247 Stung​ Meanchey​ 3247 Stung​ Meanchey​ 3
247 Stung​ Meanchey​ 4247 Stung​ Meanchey​ 4
247 Stung​ Meanchey​ 5247 Stung​ Meanchey​ 5

​ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ របស់​ ABA​ បន្ត​ពង្រីក​ខ្លួន​ជាមួយនឹង​ការ​បើក​ដំណើរការ​ជា​ផ្លូវការ​ នូវ​ទីតាំង​ថ្មី​មួយ​កន្លែង​ទៀត​ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ រាជធានី​ភ្នំពេញ​ ដើម្បី​នាំ​មក​នូវ​សេវា​ធនាគារ​ងាយស្រួល​ និង​បត់បែន​ ទៅ​ឲ្យ​កាន់តែ​ជិត​ដល់​អតិថិជន​។​​

ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ ស្ទឹង​មាន​ជ័យ​ ថ្មី​នេះ​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​មុនី​រ៉េ​ត​ និង​មាន​ចំងាយ​ប្រហែល​មួយ​រយ​ម៉ែត្រ​ ពី​ផ្សារ​ស្ទឹង​មាន​ជ័យ​។​ វា​បាន​ក្លាយជា​ទីតាំង​ថ្មី​មួយទៀត​ ដល់​បាន​ជួយ​សម្រួល​ដល់​ការ​ប្រើប្រាស់​សេវា​ធនាគារ​ស្វ័​យ​សេវា​ បន្ថែម​ពីលើ​ទីតាំង​ដែល​មាន​ស្រាប់​ដូច​ជា​ សាខា​ស្ទឹង​មាន​ជ័យ​ និង​សាខា​អូរ​បែក​ក្អម​របស់​ ABA​ ដែល​មា​នទី​តាំងនៅ​ក្បែរ​នោះ​។​​

ទីតាំង​ស្វ័​យ​សេវា​នេះ​ នឹង​ជួយ​ឲ្យ​អតិថិជន​ធ្វើការ​ដាក់​ ឬ​ដក​ប្រាក់​ និង​ដាក់​មូល​ប្ប​ទា​នប​ត្រ​ពី​ធនាគារ​នានា​ ដោយ​មិន​ចាំបាច់​រង់ចាំ​នៅ​ក្នុង​សាខា​ធនាគារ​ដែល​មាន​មនុស្ស​ច្រើន​នោះ​ឡើយ​។​ ទីតាំង​នេះ​ ក៏​មាន​កន្លែង​ចត​រថយន្ត​ធំ​ទូលាយ​ និង​មាន​សន្តិសុខ​ប្រចាំការ​ 24​ម៉ោង​ លើ​24​ម៉ោង​ ដើម្បី​បន្ថែម​សុខ​សុវត្ថិភាព​ និង​ភាព​ងាយស្រួល​ជូន​ដល់​ការ​ប្រើប្រាស់​សេវា​របស់​លោក​អ្នកផង​ដែរ​។​​

ទីតាំង​ថ្មី​នេះ​មាន​អា​ស័​យ​ដ្ឋា​ន​ ផ្ទះ​លេខ​ 600B​ ផ្លូវ​ 217​ ភូមិ​ដំណាក់​ធំ​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។​ អ្នក​ក៏​អាច​រក​ទីតាំង​ដោយ​ ចុច​លើ​​ផែនទី​​ បាន​ផង​ដែរ​។​​

សូម​បន្ត​រង់ចាំ​មើល​ ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ របស់​យើង​បន្ថែម​ទៀត​ដែល​អាច​នឹង​លេចឡើង​នៅ​ក្នុង​តំបន់​របស់​អ្នក​។​ 

​សម្រាប់​ព័ត៌មាន​ផ្សេងៗ​ទាក់ទង​នឹង​ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ សូម​ទាក់ទង​តាម​ទូរស័ព្ទ​ 023​ 225​ 333​ ឬ​ ស្វែងរក​នៅ​លើ​ ទំព័រ​ ABA​ 24/7​។​​

សូម​អរគុណ​សម្រាប់​ការ​ប្រើប្រាស់​សេវា​ធនាគារ​យើងខ្ញុំ​!​