ទីតាំងស្វ័យសេវា ABA 24/7 បានពង្រីកបន្ថែមដល់ក្រុងប៉ោយប៉ែត និងតំបន់ផ្សារថ្មីក្រុងភ្នំពេញហើយ!

19/Sep/2023

ABA 24-7 Logic Poipet KHABA 24-7 Logic Poipet KH
ABA 24-7 Logic Poipet detail-KHABA 24-7 Logic Poipet detail-KH
ABA 24-7 Phsar Thmey 2 detail-KHABA 24-7 Phsar Thmey 2 detail-KH
ABA 24-7 Phsar Thmey 2 KHABA 24-7 Phsar Thmey 2 KH
ABA 24-7 interior-KHABA 24-7 interior-KH

បណ្តាញទីតាំងស្វ័យសេវា 24/7 របស់ ABA បានពង្រីកបន្ថែមថ្មីចំនួន 2 នៅ Logic Square ក្រុងប៉ោយប៉ែត និង តំបន់ផ្សារថ្មី២ រាជធានីភ្នំពេញ។ ទីតាំងបន្ថែមថ្មីនេះ នឹងបម្រើសេវាកម្មធនាគារទំនើប និងសុវត្ថិភាពដល់អតិថិជននៅក្នុងតំបន់នានា។

នៅទីតាំងស្វ័យសេវា 24/7 នេះ អតិថិជនអាច ដាក់/ដកប្រាក់ ពីគណនី ABA ណាមួយ បើកកាតប្លាសស្ទិកក្នុងស្រុក និងអន្តជាតិតាម ម៉ាស៊ីនបើកកាត និងដាក់មូលប្បទានបត្រចេញដោយធនាគារនានា ដែលអតិថិជនមិនចាំបាច់រង់ជួរនៅសាខាធនាគារឡើយ។ សេវាកម្មនៅទីតាំងស្វ័យសេវា 24/7 ទាំងអស់ គឺមិនត្រូវបានគិតកំរៃទេ។

ការធ្វើប្រតិបត្តិការនៅទីតាំងស្វ័យសេវា អាចជួយសន្សំពេលវេលាអតិថិជន ដោយអាចប្រើប្រាស់សេវាធនាគារបានប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍ ជាមួយចំណតសមរម្យ និងសន្ដិសុខប្រចាំការ 24/7។ សូមអញ្ជើញមកកាន់ទីតាំង ABA 24/7 ថ្មី ហើយទទួលយកបទពិសោធស្វ័យសេវាធនាគារដ៏ទំនើប នៅអាស័យដ្ឋានខាងក្រោម៖

  • ABA 24/7 ផ្សារថ្មី២ - ស្ថិតលើ មហាវិថីព្រះមុនីវង្ស កែងនឹង វិថីកម្ពុជាក្រោម សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ លោកអ្នកអាចស្វែងរកទីតាំងដោយចុចលើ ផែនទីនេះ
  • ABA 24/7 Logic Square ប៉ោយប៉ែត - ស្ថិតលើ ផ្លូវផ្កាយ៥ ភូមិសាមគ្គីមានជ័យ សង្កាត់អ៊ូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។លោកអ្នកអាចស្វែងរកទីតាំងដោយចុចលើ ផែនទីនេះ

សម្រាប់សំណួរ ឬចម្ងល់ផ្សេងៗទាក់ទងនឹងបណ្ដាញស្វ័យសេវា ABA 24/7 សូមទំនាក់ទំនងតាមទូរស័ព្ទ 1 800 203 203 (ប្រព័ន្ធទូរស័ព្ទឥតគិតថ្លៃ សម្រាប់អតិថិជនក្នុងប្រទេសកម្ពុជា) ឬចូលទៅកាន់ គេហទំព័រ ABA 24/7

សូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគារយើងខ្ញុំ!