ABA​ បើក​ទីតាំង​ស្វ័​យ​សេវា​ 24/7​ នៅ​តំបន់​អូ​ឡាំ​ពិ​ក​

10/May/2023

aba 247 olympic-khaba 247 olympic-kh
aba 247 olympic-kh2aba 247 olympic-kh2
aba 247 olympic-kh3aba 247 olympic-kh3
aba 247 olympic-kh4aba 247 olympic-kh4
aba 247 olympic-kh5aba 247 olympic-kh5

ធនាគារ​ ABA​ ពង្រីក​ទីតាំង​ស្វ័​យ​សេវា​ 24/7​ របស់​ខ្លួន​ ដោយ​បន្ថែម​ទីតាំង​មួយ​ថ្មី​ទៀត​នៅ​តំបន់​អូ​ឡាំ​ពិ​ក​ ក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​ផ្ដល់​សេវា​ធនាគារ​កាន់តែ​ទូលំទូលាយ​ដល់​អតិថិជន​។

​ ​នៅ​ទីតាំង​ស្វ័​យ​សេវា​ 24/7​ នេះ​ អតិថិជន​អាច​ ដាក់​/​ដក​ប្រាក់​ ពី​គណនី​ ABA​ ណាមួយ​ បើក​កាត​ប្លា​ស្ទិ​ក​ក្នុងស្រុក​ និង​អន្តជាតិ​តាម​ ម៉ាស៊ីន​បើក​កាត​ និង​ដាក់​មូល​ប្ប​ទា​នប​ត្រ​ចេញ​ដោយ​ធនាគារ​នានា​ ដែល​អតិថិជន​មិន​ចាំបាច់​រង់ចាំ​នៅ​សាខា​ធនាគារ​ ABA​ ឡើយ​។​ សេវាកម្ម​នៅ​ទីតាំង​ស្វ័​យ​សេវា​ 24/7​ ទាំងអស់​ គឺ​មិន​មាន​គិតថ្លៃ​អ្វី​ឡើយ​។​ ​

ឥឡូវ​ អតិថិជន​ដែល​នៅ​ជិត​ទីតាំង​ស្វ័​យ​សេវា​នេះ​ កាន់តែ​ចំណេញ​ពេលវេលា​ ក្នុង​ការ​ចូល​ប្រើ​សេវា​ធនាគារ​នៅ​ទីតាំង​ ABA​ 24/7​ ថ្មី​ ដែល​មាន​ចំណត​ធំ​ទូលាយ​ និង​មាន​សន្តិសុខ​ប្រចាំការ​ 24/7​ ។​

ABA​ 24/7​ អូ​ឡាំ​ពិ​ក​ ស្ថិត​លើ​ផ្លូវ​លេខ​ 274​ កែង​ផ្លូវ​លេខ​ 199​ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២​ ខណ្ឌ​បឹង​កេងកង​ រាជធានី​ភ្នំពេញ​ និង​នៅ​ក្បែរ​ ABA​ សាខា​សម្តេច​មុនី​រ៉េ​ត​។​ លោក​អ្នក​អាច​ស្វែងរក​ទីតាំង​ដោយ​ចុច​លើ​ ផែនទី​នេះ​ ។​ ​

សម្រាប់​សំណួរ​ ឬ​ច​ម្ង​ល់​ផ្សេងៗ​ទាក់ទង​នឹង​បណ្ដាញ​ស្វ័​យ​សេវា​ ABA​ 24/7​ សូម​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ 1​ 800​ 203​ 203​ (​ប្រព័ន្ធ​ទូរស័ព្ទ​ឥត​គិតថ្លៃ​ សម្រាប់​អតិថិជន​ក្នុង​ប្រទេស​កម្ពុជា​)​ ឬ​ចូល​ទៅ​កាន់​ គេហទំព័រ​ ABA​ 24/7​ ។​ ​

សូម​អរគុណ​សម្រាប់​ការ​ប្រើប្រាស់​សេវា​ធនាគារ​យើងខ្ញុំ​!​